បេក្ខជន​ក្នុង​​«ពេញ​ចិត្ត​អត់» មិន​ត្រឹម​ច្រៀង​ដូច​ទេ តែ​មាន​សម្លេង​ស្អក​ដូច​ខេម​ទៀត

យុវជនម្នាក់ ដែលបានប្រលងកម្មវិធី «ពេញចិត្តអត់?» វគ្គ៣ បានធ្វើឱ្យទស្សនិកជន ក៏ដូចជាគណកម្មាការ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែយុវជនរូបនោះ មិនត្រឹមតែច្រៀង ធ្វើតាម«ខេម»ដូច ស្ទើជាង៩០ភាករយនោះទេ សូមម្បីតែសម្លេងក៏ស្អកដូចគ្នាដែរ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 03, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រិយមិត្ត ក៏ដូចជាគណកម្មាការក្នុងកម្មវិធី «ពេញចិត្តអត់?» របស់ទូរទស្សន៍ម៉ាយធីវី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់​ពីបេក្ខជនម្នាក់ បានបង្ហើបសំនៀង ជាមួយបទចម្រៀង ដែលមានចំណងជើងថា «ទឹកក្នែកក្មេងពាល» ដែលជា​សំនៀង​ដើម របស់តារាចម្រៀង ខេម ប្រចាំផលិតកម្មថោន។ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើល គឺដោយសារតែបេក្ខជនរូបនេះ​បង្ហើរ​សំនៀរ ស្ទើតែដូចម្ចាស់ដើមបេះបិទ ហើយជាពិសេសជាងនេះ គឺបេក្ខជន ថែមទាំងមានសម្លេងស្អកដូច ខេម ថែមទៀត​ផង។

យុវជនដែលមានសម្លេងស្អករូបនេះ មានឈ្មោះថា ងួន ស៊ីថេង។ ទាំងសម្លេង និងការនិយាយស្តីរបស់ ស៊ីថេង ប្រសិន​បើ​ប្រិយមិត្ត មិនបានឃើញមុខផ្ទាល់ទេនោះ ប្រាកដជាមានការភ័ន្តច្រលំជាក់ជាមិនខាន។ បេក្ខជនរូបនេះ ត្រូវបានគេប្រសិទ្ធ​នាម​ថា ខេមទី២។ បទចម្រៀងស្ទើតែទាំងអស់ របស់តារាចម្រៀង ខេម ត្រូវបានលោក ងួន ស៊ីថេង ចេះចាំ និងច្រៀងបាន ស្ទើតែទាំងអស់។

ស៊ីថេង បាននិយាយថា សម្លេងស្អកនេះ គឺជាសម្លេងធម្មជាតិរបស់លោក មិនមានការកាច់តុងតាមតារា ដែលខ្លួន​ស្រលាញ់​នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវបានយុវជនវ័យក្មេងរូបនេះ បង្ហើបថា លោកជាកួនសិស្ស របស់តារាចម្រៀង​ជើង​ចាស់​សម្លេងស្អក លោក ហួ ឡាវី។

ទស្សនាការច្រៀង របស់បេក្ខជនដែលមានសម្លេងស្អកនេះ និងសំនៀងរបស់ខេមក្នុងបទខ«ទឹកភ្នែកក្មេងពាល» តើដូច​«ខេម»​យ៉ាងណាខ្លះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...