លី ហួរ អ្នក​ឆ្លាក់​រូប​ព្រះ​វ័យ​ក្មេង មាន​ទេព​កោសល្យ​ពី​កំណើត

នៅក្នុងវ័យ១០ឆ្នាំ ក្មេងប្រុសម្នាក់ ដែលមានជំនាញផ្ទាល់ខ្លួន ខាងសូន្យរូបព្រះ ចេញពីដីឥដ្ឋ ហើយឆ្លាក់រូបព្រះទាំងជាច្រើន យ៉ាងស្រស់ស្អាត នៅមានជំនាញផ្សេងទៀត ដែលកុមារារូបនេះចេះស្ទាត់ ដូចជាការគូរគំនូរជាដើម តែជាអកុសល ដែលអាណាព្យាបាលក្មេងប្រុស គ្មានលទ្ធភាព ដើម្បីពង្រឹងជំនាញមួយនេះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 26, 2015
  • ប្រធានបទ: ទេពកោសល្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារាដែលមានជំនាញ ឆ្លាក់រូបព្រះជាច្រើននេះ ឈ្មោះ លី ហួរ អាយុ១០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ រាជាធានីភ្នំពេញ ដែលកំពុងសិក្សាថ្នាក់ទី៣ នៃសាលាបឋមសិក្សា ស្ទឹងមានជ័យ សព្វថ្ងៃ។

តាមរយៈកាជួបផ្ទាល់ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្មេងប្រុសម្នាក់នេះបានឲ្យដឹងថា ប្អូនមានចំណូល​ចិត្តឆ្លាក់​រូបនេះ តាំងពីនៅតូចមកម្លេះ ដោយមិនបានរៀន ពីអ្នកណានោះទេ គ្រាន់តែពេលខ្លះបានឃើញពូរបស់កុមារ បានធ្វើ​រូប​នេះ ម្តងម្កាលប៉ុណ្ណោះ។

តែដោយកុមារមានទេព្យកោសល្យ ខាងគំនូរចំលាក់នេះ បានធ្វើឲ្យកុមារា លី ហួរ ដែលជាកូនច្បង ក្នុងចំណោម​បងប្អូន​បីនាក់ ឆ្លាក់រូបព្រះបានយ៉ាងស្អាតបែបនេះ។ កុមារាខាងលើ បានរៀបរាប់ថា ប្អូនគ្មានលុយទៅសាលារៀនទេ ពេលខ្លះ​មិត្ត​ភក្កិរបស់ខ្លួន បានជាវរូបព្រះទាំងនោះពីប្អូនព្រោះពួកគេស្រឡាញ់ ដើម្បីប្អូនបានលិយទៅសាលារៀន។កុមារា​និយាយ​ថា៖ «ខ្ញុំចង់ក្លាយជាអ្នកឆ្លាក់រូបអាជីព»។

ម្ដាយកុមារ អ្នកស្រី ងួន ចាន់ធឿន បានឲ្យទស្សនាវដ្តីដឹង ក្នុងពេលជាមួយគ្នានេះដែរថា អ្នកស្រីមិនដែល​បង្ហាត់បង្ហាញ​គេម្តងណាទេ មានតែប្រាប់ថា ឲ្យខំប្រឹងប្រែងរៀនសូត្ រទាន់ខ្លួននៅក្មេង។ កូនគាត់ម្នាក់នេះ នៅតែខំធ្វើរូបព្រះ ដោយ​យក​ចិត្តទុកដាក់ ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបន្តថា គាត់នឹងគ្រួសារសប្បាយចិត្តណាស់ នៅពេលដែលកូនរបស់គាត់ មានទេព្យកោសល្យទាំងនៅតូចបែបនេះ តែអ្វីដែលអ្នកស្រីមិនអាជួយកូនបាន គឺពង្រឹងជំនាញរបស់គេ។ អ្នកស្រីបាន​ស្រដីថា៖ «ខ្ញុំគ្មានលទ្ធភាពគ្រប់គ្រាន់ឲ្យ វារៀនជំនាញនេះបន្ថែម ព្រោះគ្រួសារខ្ញុំក្រ»។

អ្នកជិតខាងម្នាក់អ្នកស្រី ស៊ិន ស៊ីថេន ឲ្យដឹងថា គាត់ស្រឡាញ់ក្មេងម្នាក់នេះណាស់ ព្រោះគេឆ្លាត តែងតែមកធ្វើចម្លាក់​រូបព្រះទាំងអស់ នៅផ្ទះរបស់គាត់ដែលនៅជិតគ្នា។ ក្នុងនោះដែរ អ្នកស្រីថា មិនដែលហាមឃាត់ក្មេងនេះឡើយ ថែមទាំង​បានចែកចាយ ឲ្យអ្នកផ្សេងបានដឹង ពីស្នាដៃដ៏ល្អរបស់គេផងដែរ ក្នុងគោលបំណង ចង់ជួយដល់កុមារា លី ហួរ ឲ្យបាន​រៀនសូត្រ នូវមុខជំនាញនេះបានរឹងមាំ។ ហើយគេជាក្មេងម្នាក់ ដែលមានការតស៊ូព្យាយាមប្រឹងប្រែង។

ម្តាយកុមារនេះ បានបង្ហើបប្រាប់ថា កាលពីគេមានអាយុ៩ឆ្នាំ គេធ្លាប់បានប្រកួតខាងផ្នែកគំនូរ ជាមួយកុមារជាច្រើន នៅ​អង្គការពិភពលោកមួយ ដែលបានជ្រើសយករូបគំនូររបស់គេ ទៅក្រៅប្រទេស បន្ទាប់ពីនោះទៀត គាត់បានព្យាយាម​រកអង្គការផ្សេងៗ ដើម្បីកូនរបស់គាត់ បានសម្រេចបំណងនេះ តែរហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមិនទាន់​បានចូលជាសិស្ស ក្នុងវិស័យសិល្បៈនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...