មិន​បាច់​មាន​កីឡាករ​ច្រើន​ទេ ព្រោះ​ទាត់​បាល់​ពី​ចម្ងាយ​ក៏​ចូល​ដែរ

ជាការទាត់បញ្ចូលទីដ៏កម្រមួយ ហើយតើនរណាមួយ ដែលមិនចង់មើល ការទាត់បញ្ចូលទីរបៀបនេះ? កាលពីថ្ងៃអាទិត្យមុន នៅក្នុងប្រទេសអេក្វាទ័រ (ទ្វីបអាមេរិកកណ្ដាល) កីឡាករ គ្រីស្យង់ ម៉ាកេស៍ (Christian Márquez) បានទាត់បញ្ចូលទី ពីកណ្ដាលទីលាន យ៉ាងល្អស្អាត និងប៉ិនប្រសព្វ។
រូបភាពបង្ហាញពីការទាត់បញ្ចូលទី ដោយកីឡាករ គ្រីស្យ៉ង់ តាំងពីពាក់កណ្ដាលទីលាន។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 25, 2015
  • ប្រធានបទ: កំពូលថ្វីជើង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុម ណាស៊ីយ៉ូណាល់ (Nacional) ដ៏ល្បីល្បាញ នៅក្នុងប្រទេសអេក្វាទ័រ ប្រាកដជាសប្បាយចិត្តណាស់ នឹងជ័យជំនៈ​របស់ពួកគេ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ នៅក្នុងការប្រកួត«ជុំ»យកពិន្ទុជើងឯកប្រចាំឆ្នាំ (ប្រហាក់ប្រហែលនឹង Premier league) សម្រាប់ប្រទេស នៃទ្វីបអាមេរិកកណ្ដាលមួយនេះ ក្រុមនេះបានរកបានគ្រាប់បាល់ ដ៏ពិសេសបំផុតមួយ ដែលកីឡាករបាល់ទាត់គ្រប់ៗរូប ស្រម័យចង់ធ្វើឲ្យបាន។ ហើយគ្រាប់បាល់នេះ ក៏បានឲ្យធ្វើពិភពលោកទាំងមូល ងាក​មកចាប់អារម្មណ៍ជាមួយនឹងក្រុមនេះ ក៏ដូចជាកីឡាករខ្លួនឯងដែរ។

ខណៈការប្រកួតបានកំពុងប្រទាញប្រទង់គ្នា តាមរយៈលទ្ធផលស្មើគ្នាទៅហើយនោះ ស្រាប់តែកីឡាករ គ្រីស្យ៉ង់ ម៉ាកេស ដែលដណ្ដើមបាល់បាន ពីកីឡាករគូប្រកួត បានទាត់ពីចំងាយ ដើម្បីរកគ្រាប់បាល់នេះ តាំងពីកណ្ដាលលានប្រកួត។

ករណីពិសេស មូលហេតុដែលធ្វើឲ្យគ្រាប់បាល់នេះ បង្កភាពរីករាយកាន់តែខ្លាំង ដល់ក្រុម ណាស៊ីយ៉ូណាល់ នោះ គឺនៅ​ពេលដែលកីឡាករទាត់បញ្ចូលទីពីកណ្ដាលលាន ជាពេលបន្ថែមម៉ោងចុងក្រោយ ៩០នាទី+៣។ ចំណែកកីឡាករចាំទី របស់ក្រុមគូប្រកួត បាសឺឡូណា ហ្គ័យ៉ាគីល (Barcelona Guayaquil) វិញ បានត្រឹមតែសម្ដែងការហួសចិត្តប៉ុណ្ណោះ បន្ទាប់​ពី​ខ្លួន​ទប់បាល់ពីចំងាយនេះ មិនបាននោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...