យុវតី​ស្រាត​ថត​«ស៊ិច»​ក្នុង​បណ្ណាល័យ ល្បី​បាន​សម្រេច​ទោះ​មាន​បញ្ហា

វីដេអូបង្ហាញដើមទ្រូងដ៏ទ្រលុកទ្រលន់ នៅកណ្ដាលបណ្ណាល័យសកលវិទ្យាល័យ របស់នាង កេនដ្រា សាន់ដ័រលេន (Kendra Sunderland) បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ពិភពលោក។ ថ្វីត្បិតតែម្ចាស់ខ្លួន បានចំណាយដើមទុន កេរ្ត៍ម៉ែចែកឲ្យនោះមែន តែអានាគតរបស់នាង កេនដ្រា ដូចជាកំពុងរងចាំភាពត្រចះត្រចង់មួយ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 09, 2015
  • ប្រធានបទ: អាជីពថ្មី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុង​រយៈ​ពេល​តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ នាង កេនដ្រា សាន់ដ័រឡេន បាន​កសាង​ភាព​ល្បី​រន្ទឺ​ឲ្យ​ខ្លួន​យ៉ាង​ខ្ទរ​ទ្ទារ នៅ​ពាស​ពេញ​ពិភពលោក។ ដូច​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​រាយ​ការណ៍​នៅ​ក្នុង​អត្ថបទ​មុន​រួច​ហើយ ពី​សកម្មភាព​ថត​វីដេអូ«​ស៊ិច»​ផ្ទាល់​ខ្លួន នៅ​កណ្ដាល​បណ្ណាល័យ​សកល​វិទ្យាល័យ ដែល​​នាង​បាន​ធ្វើ​កាល​ពី​ដើម​បវេស្សនកាល​នេះ (អំឡុងខែ​តុ​លា ឆ្នាំ២០១៤)។ នៅ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​នាង កេនដ្រា កំពុង​បំបោស​ស្ទាប​អង្អែល​ខ្លួន ជា​ពិសេស​ទៅ​លើ​ដើម​ទ្រូង​ទាំង​គូរ​ដ៏​ទ្រលុក​ទ្រលន់ នៅ​ពី​មុខ​កាម៉េរ៉ាថ​ត​វីដេអូ របស់​កំព្យូទ័រ​នាង ដើម្បី​ដាក់​បង្ហាញ​ជា​ការ​ផ្សាយ​ផ្ទាល់ នៅ​លើ​គេហទំព័រ​សម្រាប់​មនុស្ស​ពេញ​វ័យ​មួយ​ឈ្មោះ «MyFreeCams»។

វីដេអូនោះ ត្រូវបានមនុស្សផ្សេងទៀត យកទៅបង្ហោះលើគេហទំព័រចែកផ្សាយរូបភាពស្រើបស្រាល ហើយ​បាន​ធ្វើឲ្យនាង កេនដ្រា សាន់ដ័ឡេន ក្លាយជាតារាទាំងមិនដឹងខ្លួន នៅក្នុងចំណាត់ថ្នាក់ជួរមុខ ជាមួយនឹង​តារា​ស៊ិចស៊ីផ្សេងទៀត របស់អាមេរិក។ ប៉ុន្តែរូបភាពដែលនាងបានថតនៅក្នុងបណ្ណាល័យនេះ ក៏បានធ្វើឲ្យនាង​ក្លាយជាជនសង្ស័យមួយរូប សម្រាប់អាជ្ញាធរអាមេរិក ពីបទថត«រូបភាពអានាចារជាសាធារណៈ»។ បន្ទាប់​ពី​ត្រូវបានដោះលែង ពីការឃាត់ខ្លួនកាលពីពេលថ្មីៗនេះ នាង កេនដ្រា អាចនឹងត្រូវចាប់ឲ្យបង់ពិន័យ ជាប្រាក់ ៦២៥០ដុល្លារ ហើយអាចនឹងជាប់ក្នុងពន្ធនាគាររយៈពេលមួយឆ្នាំ ប្រសិនជាតុលាការរកឃើញ ថានាងមាន​កំហុស។

«ខ្ញុំដឹងជាមុនហើយ ថាមនុស្សទាំងអស់ឃើញខ្ញុំស្រាត»

ផ្ទុយពីការជាប់ផុងខ្លួន ទៅក្នុងបញ្ហានៃប្រព័ន្ធយុត្តិធម៌អាមេរិក យុវតីវ័យ១៩ឆ្នាំរូបនេះ បាននិយាយទៅកាន់​សារព័ត៌មាន New York Daily News ថាទង្វើរបស់នាង ជាកូនសោរមួយសម្រាប់បើកទ្វា ឲ្យនាងដើរទៅរកអ្វី​ដែល​នាងចង់បាន។ នាង កេនដ្រា ដែលមិនសូវជាមានជំនក់ចិត្តប៉ុន្មាន នៅក្នុងការសិក្សារបស់នាងនោះ បាន​បង្ហើបថា នាងមានក្ដីស្រម័យ​ជាយូរណាស់មកហើយ ថានាងអាច«ថតរូប»ដាក់ផ្ខាយ ក្នុងទស្សនាវដ្ដី​«Playboy» ហើយថានាងមានក្ដីសង្ឃឹមថា នាងនឹងក្លាយជាតារាបង្ហាញម៉ូដដ៏ល្បីល្បាញមួយរូប។

នាងបាននិយាយថា៖ «នៅពេលដែលខ្ញុំបានចាប់ផ្ដើមការងារជាមួយ MyFreeCams ខ្ញុំសង្ឃឹមរួចហើយថា កិច្ចការនេះនឹងអាចបើកទ្វាឲ្យខ្ញុំ ទៅរកវិថីនៃ"ការបង្ហាញម៉ូដ"។ ខ្ញុំដឹងជាមុនហើយថា មនុស្សទាំងអស់​ឃើញ​ខ្ញុំស្រាត»។

ដោយសារការប្ដេជ្ញាចិត្តនេះ យុវតី សានដ័រឡេន បានដាក់ចិត្តដាក់កាយក្នុងការងារថ្មីរបស់នាង យ៉ាងមោះ​មុត។ នាងបានដោះខោអាវ ធ្វើការបំបោសអង្អែលខ្លួន នៅចំពោះកាម៉េរ៉ាកំព្យូទ័រ រៀងរាល់ពេល​អវត្តមាន​នៃ​អ្នករស់នៅជាមួយ។ មានពេលខ្លះ នាង កេនដ្រា ថែមទាំងបានប្រើប្រាស់ឈុតឆាក រួមរ័ក្សភិសម័យជាមួយ​សង្សា​របស់នាង នៅចំពោះកាម៉េរ៉ាថតវីដេអូ ដែលកំពុងផ្សាយផ្ទាល់ ទៅកាន់មនុស្សដែលចូលចិត្តមើលនាង​នោះផងទៀត។

ទាក់ទងនឹងករណីថតបង្ហាញទ្រូង នៅក្នុងបណ្ណាល័យសិក្សានៃសកលវិទ្យាល័យរបស់នាងនោះ កេនដ្រា បាន​និយាយថា ដោយសារតែមានប្រិយមិត្តម្នាក់ បានពន្យុះឲ្យនាងធ្វើបែបនេះ នៅក្នុងកន្លែងសាធារណៈណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ តារាស៊ិចស៊ីវ័យក្មេង ដែលមិនដែលខ្លាចរអា ក្នុងការដោះសម្លៀកបំពាក់​ពី​ខ្លួនរូបនេះ បានថ្លែងទៀតថា៖ «ខ្ញុំមិននឹកស្មានថា ភាពល្បីល្បាញរបស់ខ្ញុំបានកើនឡើង យ៉ាងសម្បើមយ៉ាង​ដូច្នេះ​សោះ»។

កក្រើកក្នុងបណ្ដាញសង្គម...

ពិតហើយ ដែលថាភាពល្បីល្បាញបានកើតឡើងយ៉ាងខ្លាំងនោះ។ នៅលើគណនីហ្វេសប៊ុក របស់យុវតី​សក់​មាស ការសុំធ្វើមិត្តបានកើនឡើង យ៉ាងពោរពាស ហើយសារជាច្រើនពាន់ ក៏ត្រូវបានផ្ញើរមករកនាងដែរ។ មិន​ត្រឹមតែប៉ុណ្ណោះ វីដេអូរបស់នាងក្នុងបណ្ណាល័យ ត្រូវបានយកមកបង្ហោះក្នុងបណ្ដាញសង្គម និងយកគណនី​របស់នាង មកដាក់បង្ហាញជាសាធារណៈនោះទៀត។ នាងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ឲ្យឈ្មោះថ្មី​ថា ជា«កញ្ញាក្នុងបណ្ណាល័យ (Librairy Girl)»។

ក្រៅពីមានបញ្ហាជាមួយប្រព័ន្ធយុត្តិធម៌អាមេរិក កេនដ្រា សាន់ដ័ឡេន បានប្រឈមមុនជាមួយនឹង​រឿងជា​ច្រើន​ទៀត៖ នាងត្រូវបានបណ្ដេញចេញពីសកលវិទ្យាល័យ និងបញ្ឈប់ពីការងារពីគេហទំព័រ MyFreeCams។ សម្រាប់គេហទំព័រដែលមានទិសដៅសម្រាប់មនុស្សធំមួយនេះ ការថតវីដេអូឈុតឆាកស្ទាបអង្អែលនៅក្នុង​បណ្ណាល័យ បានផ្ទុយពីល័ក្ខន្តិកៈរបស់គេហទំព័រ។ បន្ថែមពីលើនេះ មិត្តភ័ក្រជិតដិតមួយចំនួន បានដកខ្លួន​ចេញពីនាង និងជាពិសេសឪពុកម្ដាយនាង ក៏បានផ្ដាច់ចំណងទាក់ទង ជាមួយកូនស្រីដែលពូកែដុតរោល​ម្នាក់​នេះដែរ។

ខុសពីភាពសោកសៅខាងលើ កញ្ញា កេនដ្រា សាន់ដ័ឡេន ទំនងជាមានភាពជោគជ័យ ជាមួយនឹងអាជីព​ថ្មីរបស់នាងទៅវិញ។ បន្ទាប់ពីមានការស្នើសុំ ផ្ដល់មកឲ្យនាងនូវការងារជាច្រើននោះ ក្នុងពេលនេះយុវតីវ័យ​ក្មេងកំពុងរង់ចាំ ឲ្យខ្លួនមានលុយច្រើនបន្តិច ដើម្បីអាចប្ដូរលំនៅដ្ឋានទៅកាន់កន្លែងមួយ ដែលមាន«ពន្លឺ​ព្រះ​អាទិត្យ»​ជាងមុន៕

វីដេអូរបស់នាង កេនដ្រា សាន់ដ័រឡេន ក្នុងបណ្ណាល័យ (ហាមអាយុក្រោម១៨ឆ្នាំទស្សនា)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...