ផ្អើល​ជន​បរទេស​រួមរ័ក្ស​​​នៅ​លើ​ទុកទុក តាម​ផ្លូវ​សាធារណៈ​នៅ​កម្ពុជា (vdo)

បន្ទាប់ពីមានរឿងជនបរទេសបីនាក់ ជិះម៉ូតូទាំងអាក្រាតកាយ ពេញទាំងស្រុកលើកដែករួមមក ស្រាប់តែមានវីដេមួយទៀត របស់ជនបរទេសស្រីប្រុសពីរនាក់ មិនដឹងថាប្តីប្រពន្ធ ឬគួសង្សារឡើយ បានប្រព្រឹត្តិ នូវ​ឈុត​«ក្តៅ​សាច់»​លើ​ម៉ូតូ​រ៉ឺមកទុកទុក​មួយ ដែលកំពុងធ្វើចរាចរណ៍តាមផ្លូវសាធារណៈ ក្នុងប្រទេសកម្ពុជា។
រូបផ្តិតពីវីដេអូ បង្ហាញពីការរួមរ័ក្សនៅលើ ទុកទុក។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 23, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្រុក​ខ្មែរ​ចំ​ជា​សប្បាយ​មែន! តែ​«សប្បាយ​​ជ្រុល នឹង​នាំ​ឲ្យ​​អាសោធ​កេរ្ត៍​ខ្លួន»ទៅ​វិញ។ សម្រាប់​ជន​បរទេស​ស្រី​-ប្រុស​ទាំង​ពីរ​នាក់​នេះ ប្រហែល​ជា​មិន​បាន​ខ្វល់​នឹង​ពាក្យ​ចាស់ ដែល​បន្សល់​ទុក​មក​នេះ​ទេ ព្រោះ​បើ​តាម​វីដេអូ​ឃ្លីប​មួយ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​កន្លង​មក ក្នុង​គណនី​​យូធូប​​មួយ ដែល​​មាន​​ឈ្មោះ​ថា (Jonh Johny) បាន​បង្ហាញ​ពីឈុត​«ក្តៅ​សាច់» របស់​គូរ​សេ្នហ៍​ដែល​ជា​ជន​បរទេស​ពីរ​នាក់​នោះ យ៉ាង​រោល​រាល​ក្រោម​ផ្ទៃ​មេឃ​ងងឹត និង​ភាព​ត្រជាក់​នៃ​វាយោ​ក្នុង​ពេល​រាត្រី តាម​ដង​ផ្លូវ​សាធារណៈ​មួយ ក្នុង​ប្រទេស​កម្ពុជា ហាក់​មិន​ខ្វល់​នឹង​នរណា​ឡើយ។

វីដេអូ​ឃ្លីប ដែល​មាន​អ្នក​ចុច​ចូល​មើល​ជាង​៤ម៉ឺន​ដង​ហើយ​​នេះ ត្រូវ​បាន​ថត​ដោយ​ក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម ដែល​​កំពុង​​ធ្វើ​​ដំណើរ​ដោយរថយន្ត តាម​ដង​ផ្លូវ​មួយ​​ក្នុង​ទិស​ដៅ​ស្រប​គ្នា។ ក្នុង​វីដេអី​ខ្លី​នោះ ក្រុម​យុវជន​ទាំង​នោះ មិន​បាន​និយាយ​បញ្ជាក់ ឬ​និយាយ​ពី​ទី​តាំង​ដែល​ខ្លួន​កំពុង​ថត​នោះ​ឡើយ ក្រៅ​តែ​ពី​តាម​ប្រម៉ាញ់ថត​វីដេអូ នៃ​សកម្មភាព របស់​ជន​បរទេស​ទាំង​ពីរ​នាក់។

ទីតាំងច្បាស់ហើយ ថាស្ថិតក្នុងប្រទេសកម្ពុជា។ តែវីដេអូឃ្លីបនេះ ដែលថតក្នុងពេលរាត្រី ឯមេឃក៏ងងឹតនេះ មិនអាចមើលឃើញពីទីកន្លែង ទីតាំង ឬផ្លូវដែលកំពុងធ្វើដំណើរនោះទេ។

ការប្រទះឃើញ និងថតបាននូវហេតុការណ៍ ដែលនឹងមិនអាចគិតដល់ ហួសវាចារនឹងថ្លែងនេះ ដោយសារ​តែគួស្នេហ៍នៃជនបរទេសមួយគូរនេះ កំពុងតែបង្ហាញពីទេព្យកោសល្យរបស់ខ្លួន ក្នុងរឿង«អោបថើប» និង​«រួមរ័ក្ស»តាមផ្លូវភេទ យ៉ាងត្រេកត្រអាល លើម៉ូតូកង់បី (ទុកទុក) ដែលបាននឹងកំពុងបើកដោយបុរស​វ័យ​កណ្តាលម្នាក់។

បើទោះជា សម័យកាលនេះ មានការបើកទូលាយ ហើយយុវជនខ្មែរជំនាន់ក្រោយមួយចំនួន បាន​ងាកខ្លួន​ឈោងទៅធ្វើរឿងប្រហាក់ប្រហែលគ្នានេះយ៉ាងណាក្ដី តែសង្គមកម្ពុជា ដែលប្រកាន់ខ្ជាប់នូវប្រពៃណី​ទំនៀម​ទំលាប់នោះ មិនអាចទទួលយកបាន នូវសកម្មភាពបែបអាសអាភាស តាមទីសាធារណៈ យ៉ាងដូច្នេះទេ។ មិនត្រឹមតែប្រពៃណីទំនៀមទំលាប់ទេ តែនៅមានច្បាប់ទម្លាប់ សុវត្តិភាពនិងសណ្តាប់ធ្នាប់របស់ប្រទេសកម្ពុជា ព្រមទាំងរូបភាពដ៏អាក្រក់មួយ ដែលបញ្ជូនទៅដល់កុមារដែលមិនទាន់គ្រប់អាយុ ឲ្យផ្ដិតយកនូវភាព​ត្រេក​ត្រអាលរបស់ខ្លួន ដោយចៃដន្យទាំងពួកគេមិននឹកស្មានដល់ទៀត ដែលធ្វើឲ្យសកម្មភាពនេះ កាន់តែរង​ផល​ប៉ះពាល់ធ្ងន់ធ្ងរឡើង៕

សូមទស្សនាវីដេអូឃ្លីប៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...