សូ ឃុន ស្លាប់ ដោយជំងឺ«គ្រាប់ឈាម»

អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក សូរ ឃុន បានទទួលមរណភាព ដោយ​ជំងឺ​ឈាម​ស​ ស៊ី​ឈាម​ក្រហម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 21, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ ពី​មន្រ្តី​ទទួល​ខុស​ត្រូវ​ម្នាក់​​​នៃ​ក្រសួង​ប្រៃណីយ៍ ដែល​ស្និត​នឹង​លោក សូ ឃុន បាន​បញ្ជាក់​ប្រាប់​ថា អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុជា​រូប​នេះ មាន​ជំងឺ​«គ្រាប់​ឈាម»​ប្រចាំ​កាយ ដែល​គេ​ហៅ​ថា ឈាម​ស ស៊ី​ឈាម​ក្រហម។ លោក​បាន​លា​ចាក​លោក​នេះ​ទៅ ​នៅ​​ក្នុង​ផ្ទះ​ផ្ទាល់​របស់​លោក​ស្ថិត​ក្នុង ខណ្ឌ​ទូលគោក កាល​ពី​វេលា​ម៉ោង​ជាង​១១ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥​នេះ។

ស្រប​គ្នា​នេះ​ដែរ ក្នុងទំព័រហ្វេសប៊ុក​របស់​លោក​ ខៀវ កាញ៉ារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​សរសេរ​ដែ​ថា៖ «ឯ.ឧ. សូ ឃុន អតីត​រដ្ឋ​មន្ត្រី​បាន​ទទួល​មរណភាព នៅ​វេលា​ម៉ោង​ ១១.១១ ​មុន​នេះ»។

លោក សូ ឃុន អាយុ៧១ឆ្នាំ ក្នុងតំណែងជាសមាជិកសភាមណ្ឌលតាកែវ ក្នុងអាណត្តិទី៥នេះ លោកធ្លាប់​ជា​អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបួនអាណត្តិ ចាប់ពីអាណត្តិទីមួយឆ្នាំ១៩៩៤ រហូត​ដល់អាណត្តិទីបួនបន្តបន្ទាប់គ្នា។ ក្នុងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ទើបមានការផ្ទេរតំណែង មកឲ្យលោក ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីបន្ដតំណែងពីលោកវិញ។

បន្ទាប់ពីកាន់តំណែងអស់រយៈពេលជាង២០ឆ្នាំ នៃការកាន់មុខតំណែងជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍នោះ  លោកក៏ធ្លាប់បានថ្លៃង ក្នុងថ្ងៃនៃការផ្ទេរតំណែង ទៅកាន់សហសេវិករបស់លោកថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្ញុំទេ។ ក្នុងរយៈពេលជាង​២០ឆ្នាំ​មកនេះ និងអហោសិកម្មជាមួយសហសេវិក។ ជាតិក្រោយណាៗ កុំឲ្យមានកម្មពៀរវេរាជាមួយគ្នា និងគ្នា​គ្រប់​ជាតិតរៀងទៅ។ (…) សូមឲ្យផលបុណ្យ និងមគ្គផល ដែលយើងបានបំពេញ ក្នុងកាលកន្លងមក បានជា​ប្រយោជន៍ដល់ជាតិ និងប្រជាជនរបស់យើង។»

អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹងខ្លួនថា លោកទំនងជាមានការមិនពេញចិត្ត​ជា​ច្រើន ពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកមួយចំនួន។ ដូច្នេះហើយ មុននឹងលោកចាកចេញ លោកបានលើក​ឡើងថា៖ «ខ្ញុំនៅចងចាំជានិច្ច ក្នុងរយៈពេលជាង២០ឆ្នាំកន្លង ខ្ញុំបានបំពេញការងារជាមួយអស់លោក លោក​ស្រី ខ្ញុំអាចមានកំហុសឆ្គង ក្នុងការនិយាយស្តី ការគ្រប់គ្រង ដឹកនាំ ប្រសិទ្ធភាព។ (…) ខ្ញុំសង្ឃឹមថា នឹងបាន​ទទួលការលើកលែងអភ័យទោស អធ្យាស្រ័យ ពីសន្តានចិត្តដ៏សប្បុរសរបស់លោកលោកស្រី។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...