AirAsia៖ កន្ទុយ​យន្ដហោះ​ដែល​ធម្មតា​មាន​ប្រអប់​ខ្មៅ ត្រូវ​បាន​ស្រង់​ឡើង​មក​លើ

ក្រុមរុករកតួយន្ដហោះ អ៊ែរប៊ូស (Airbus) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ (AirAsia) ដែលបាន​ធ្លាក់​ក្នុង​សមុទ្រ​ហ្សាវ៉ា ប្រទេសឥណ្ឌូនេស៊ី បានស្រង់បានឡើងមកលើ នូវផ្នែកខាងក្រោយរបស់យន្ដហោះ កាលពីថ្ងៃសៅរ៍ទី១០ ខែមករានេះ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ មករា ២០១៥
  • កែប្រែចុងក្រោយ: January 10, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីរ​សប្ដាហ៍​បន្ទាប់​​​ពី​ហេតុការណ៍​គ្រោះ​ថ្នាក់​យន្ដហោះ ដែល​ភ្ជាប់​ជើង​ហោះ​ហើរ QZ8501 នៅ​​ថ្ងៃ​​សៅរ៍​ទី​១០ ខែ​មករា​នេះ ក្រុម​រុករក​តួ​យន្ដហោះ បាន​ស្រង់​​ឡើង​មក​ខាង​លើ​ផ្ទៃ​ទឹក នូវ​ផ្នែក​ខាង​ក្រោយ​របស់​យន្ដហោះ អ៊ែរប៊ូស។ ពោង​បំប៉ោង​ធំៗ​ចំនួន​ពីរ ត្រូវ​បាន​យក​មក​ប្រើ ដើម្បី​ជួយ​លើក​ឡើង​មក​លើ នូវ​កំណាត់​តួ​យន្ដហោះ ដែល​មាន​ទំហំ​ធំ​ជាង​គេ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​រក​ឃើញ​បំណែក​មុនៗ។ ក្រុម​អ្នក​រុករក បាន​លើក​យក​តួ​កន្ទុយ​ខាង​ក្រោយ​នេះ ពី​ជម្រៅ​ប្រមាណ​ជា​៣០ម៉ែត្រ​ក្រោម​ទឹក។

អ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន អាអេហ្វប៉េ (AFP) ដែល​ស្ថិត​នៅ​លើ​នាវា​ចម្បាំង KRI Banda Aceh របស់​ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់​បម្រើ​ឲ្យ​យុទ្ធនាការ​ស្រង់​តួ​យន្ដហោះ​នេះ បាន​រៀបរាប់​ថា បំណែក​តួ​យន្ដហោះ​ដែល​ស្រង់​បាន ជា​កន្ទុយ​ដែល​មាន​លាប​ពណ៌​ក្រហម​ទាំង​អស់ និង​មាន​សរសេរ​អក្សរ Asia ពី​លើ​ពណ៌​ស។

លោក ម៉ានណាហាន់ ស៊ីម៉ូរ៉ានគៀ (Manahan Simorangkir) អ្នក​នាំ​ពាក្យ​របស់​កង​ទ័ព​ឥណ្ឌូនេស៊ី បាន​ថ្លែង​ថា៖ «យើង​បាន​ស្រង់បំណែកយន្ដហោះដ៏ធំនេះឡើងមក ដោយមានជំនួយពីដងស្ទូចបំពាក់លើនាវា។ យើងកំពុង​ត្រួត​ពិនិត្យថាតើប្រអប់ខ្មៅ នៅក្នុងនោះឬអត់។»

ប្រព័ន្ធចាប់រលកសម្លេង ដើម្បីស្វែងរកប្រអប់ខ្មៅ ត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូង នៅថ្ងៃសុក្រទី៩ ខែ​មករាកន្លងមកនេះ។ ប៉ុន្តែបើតាមការរុករកជំហានដំបូងបានឲ្យដឹងថា ប្រអប់ខ្មៅទំនងជាបានផ្ដាច់ខ្លួន ចេញ​ពី​ផ្នែកខាងក្រោយនៃយន្ដហោះ ដែលជាកន្លែងធម្មតាសម្រាប់ប្រអប់ខ្មៅតាំងនៅ។ អ្នកទទួលខុសត្រូវ​ខាង​ការ​រុករកម្នាក់បានថ្លែងឡើងថា ប្រអប់ខ្មៅទំនងជាបានខ្ទាតទៅកប់ក្នុងដីបាតសមុទ្រ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...