កឹម សុខា៖ យក ឡៅ ម៉ុងហៃ និង សាយ បូរី ជា​ទីប្រឹក្សា​«ផ្ទាល់»​ខ្លួន

លោក សាយ បូរី និងលោក ឡៅ ម៉ុងហៃ ត្រូវបានលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា ស្នើទៅលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសុំធ្វើជាទីប្រឹក្សាផ្ទាល់បន្ថែមទៀត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 05, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមលិខិតដែលចុះហត្ថលេខា ដោយ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ជា​អនុ​ប្រធាន​រដ្ឋសភា​ទី១​នៃ​រដ្ឋសភា ស្នើ​សុំ​តែង​តាំង លោក សាយ បូរី និង​លោក ឡៅ ម៉ុងហៃ ជា​ទីប្រឹក្សា​ផ្ទាល់ ដែល​មាន​ឋានៈ​ស្មើរ​រដ្ឋមន្ត្រី។

លិខិតចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ របស់​លោក កឹម សុខា ដែល​ទើប​មក​ដល់​ដៃ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​នូវ​ហេតុផល​ថា៖ «ដើម្បី​បំពេញ​ការងារ​ជូន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ ឲ្យ​បាន​ជោគ​ជ័យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់»។ ក្រោយ​ពី​ការ​ស្នើ​សុំ​តែង​តាំង​ទីប្រឹក្សា​ពីរ​រូប​នេះ លោកកឹម សុខា មាន​​មន្រ្តី​ខុទ្ទកាល័យ ទីប្រឹក្សា រួម​ទាំង​ជំនួយ​ការ​ផ្ទាល់​ផង​នោះ ប្រមាណ​ជា​២៣​នាក់​ហើយ។

ខ្លាដុះស្លាប...

ការស្នើសុំតែងតាំងលោក(បណ្ឌិត) សាយ បូរី និងលោក(បណ្ឌិត) ឡៅ ម៉ុងហៃ ជាទីប្រឹក្សាផ្ទាល់លោក កឹម សុខា នេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចសុំការបញ្ជាក់បន្ថែម ពីលោកទាំងពីរបានឡើយក្នុងថ្ងៃទី៥ ខែធ្នូនេះ។ តែកន្លងមក លោកធ្លាប់បានបង្ហើបថា លោក«ទទួល»ធ្វើជាទីប្រឹក្សាឲ្យលោក កឹម សុខា បើសិន​ជា​មានកិច្ចស្នើសុំនោះ។ យ៉ាងណាក៏ដោយ ជាមួយនឹងទីប្រឹក្សាទាំងពីររូប លោក កឹម សុខា ត្រូវបានគេមើល​ឃើញ​ថា លោកអាចនឹងក្លាយ ជា«ខ្លា»ដុះស្លាបបាន ប្រសិនជាអនុប្រធានរដ្ឋសភាទីមួយរូបនេះ ទទួលនូវ​អនុសាសន៍​របស់លោកទាំងពីរ។

សូមបញ្ជាក់ថា លោក សាយ បូរី ជាសាស្រ្តាចារ្យច្បាប់ជំនាញនិតិរដ្ឋបាលសាធារណៈ ពីប្រទេសបារាំង។ លោក​​ជាអតីតមេធាវី ដែលមានវ័យចាស់ទុំជាងគេនៅកម្ពុជា និងជាអតីតឧត្តមទីប្រឹក្សា របស់ព្រះ​បរមរតន​កោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ។ ចំណែកឯលោក ឡៅ ម៉ុងហៃ វិញ ធ្លាប់ជានាយកប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KID) ជាអតីតស្ថាបនិកមជ្ឍមណ្ឌលអភិវឌ្ឍន៍សង្គម(CSD) ដែរ។ បច្ចុប្បន្ន លោក ម៉ុងហៃ ជា​អ្នក​វិភាគ​នយោបាយឯករាជ្យដ៏ល្បីមួយរូប ដែលមានវ័យចំណាស់ជាងគេ នៅកម្ពុជា៕


ចុចដើម្បពង្រីករូបភាព

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...