Cambodia's Got Talent៖ បេក្ខជន​ប្រលង​ក្បាច់​រាំ​មនុស្ស​យន្ត ធ្វើ​ឱ្យ​នាយ​កុយ​យំ

ព្រហ្ម សុខរីណា ជាបេក្ខជនតែម្នាក់គត់ ដែលទទួលបានការចុច ប៊ូតុងមាស ពីគណកម្មាការក្នុងកម្មវិធី Cambodia's Got Talent ។ បេក្ខជនរូបនេះ បានធ្វើឱ្យគណកម្មាការម្នាក់ ខ្សឹបខ្សួលអួលណែនពេញដើមទ្រូង។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 02, 2014
  • ប្រធានបទ: ទេពកោសល្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីចុចប៊ូតុងមាស ឱ្យ​បេក្ខជន​ម្នាក់​ជាប់​ដោយ​ស្វ័យប្រវត្តិ ទៅ​វគ្គ Live Show ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​ជម្រុះ នាយ​កុយ បាន​បង្ហូរ​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​ទស្សនិកជន​ដ៏​កុះករ។ នាយ​កុយ ឬ​លោក ជួន ជី ជា​គណកម្មាការ​មួយ​រូប ពី​ក្នុង​ចំណោម​គណៈកម្មាការ​ទាំង​បី របស់​កម្មវិធី​ប្រលង​សមត្ថភាព Cambodia's Got Talent រួម​មាន​រូប​លោក ជួន ជី - លោក ព្រាប សុវត្តិ និង​អ្នក​នាង ខាត់ សុឃីម។

ការដែលតារាកំប្លែងជើងចាស់រូបនេះ សម្រក់​ទឹក​ភ្នែក​នៅ​មុខ​ទស្សនិក​ជន​ជា​ច្រើន​រយ​នាក់ ដោយ​សារ​តែ​លោក​ឃើញ​ក្បាច់​រាំ​របស់​បេក្ខជន ព្រហ្ម សុខរីណា ធ្វើ​ឱ្យ​លោក​នឹក​ដល់​កូន​ប្រុស​របស់​លោក ជា​អ្នក​រាំ​ដូច​គ្នា ដែល​បាន​លា​ចាក​លោក ក្នុង​ឧប្បទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​កាល​នោះ​មាន​វត្តមាន​លោក ខេមរៈ សេរីមន្ត តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ នៅ​ជា​មួយ​ដែរ។

នាយកុយបាននិយាយថា មូលហេតុដែលលោកចុចប៊ូតុងពណ៌មាសនេះ ដោយសារ ព្រហ្ម សុខរីណា ធ្វើ​កាយ​វិការ ការរាំល្អឥតខ្ចោះ ទាក់ទាញអារម្មណ៍របស់លោក។ ក្បាច់រាំដ៏ល្អឥតខ្ចោះនេះ បានអន្ទងចិត្តរបស់​លោក​នឹក​ដល់​កូនប្រុស។ អញ្ចឹងហើយ បានជាលោកដាច់ខាតត្រូវតែចុចប៉ូតុងពណ៌មាស ដើម្បីឱ្យបេក្ខជនរូបនេះ បន្តទៅវគ្គ Live Show ដោយមិនជម្រុះ។

បេក្ខជន ព្រហ្ម សុខរីណា អាយុ១៤ឆ្នាំ ជាបេក្ខជនមួយរូប មកពីរាជធានីភ្នំពេញ បានចូលរួម បញ្ចេញ​សមត្ថភាព រាំក្បាច់មនុស្សយន្ត នៅក្នុងកម្មវិធីប្រលងសមត្ថភាពប្លែកៗ Cambodia’s Got Talent របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស ក្នុងសប្តាហ៍ទី១នេះ។ បេក្ខជនរូបនេះបានធ្វើឱ្យ អ្នកទស្សនា ក៏ដូច​គណកម្មាការ​ចាប់​អារម្មណ៍​ជាខ្លាំង នូវក្បាច់រាំជាមនុស្សយន្ដរបស់គេ។ មិនត្រឹមតែចាប់អារម្មណ៍នោះទេ ទាំងទស្សនិកជន និង​គណៈកម្មាការ សុទ្ធតែអង្គុយលែងជាប់ ឡើងស្រែកហ៊ោរ ទ្រាំមិនសរសើរមិនបាន៕

ចង់ដឹងថា បេក្ខរូបនេះមានសមត្ថភាពយ៉ាងនោះ សូមទស្សនាការប្រលងខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...