អង្គការ សីលការ ត្រៀម​ដង្ហែរអង្គ​កឋិន​ទាន ទៅ​ខេត្ត​ស្វាយរៀង

នាយិកាអង្គការ សីលការ​ លោកស្រី ធីតា ឃឹះ កំពុងគ្រោងរៀបធ្វើកឋិនទានមួយ ទៅវត្តដាច់ស្រយ៉ាលមួយ នៅ​ក្នុង​ខេត្ត​ស្វាយរៀង។
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 14, 2014
  • ប្រធានបទ: សាសនា
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

លោកស្រី ធីតា ឃឹះ នាយិការ​អង្គការ​សីលការ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៥ និង​ថ្ងៃ​ទី២៦ ខែ​តុលា​ខាង​មុខ​នេះ អង្គការ​សីលការ​របស់​លោកស្រី និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត ដែល​ធ្វើការ​ពាក់ព័ន្ធ​ស្ត្រី នឹង​ដង្ហែ​អង្គ​កឋិនទាន ទៅ​វត្ត​ក្តី​កណ្តាល ដែល​ស្ថិត​នៅ ស្រុក​កំពង់រោ ឃុំ​ញរ ខេត្ត​ស្វាយរៀង។ លោកស្រី​បាន​បញ្ជាក់​ថា ដោយ​សារ​វត្ត​នេះ ស្ថិត​នៅ​ជិត​ព្រំដែន​វៀតណាម និង​ឡាវ ហើយ​នៅ​ដាច់​ស្រយ៉ាល​ពី​គេ ទើប​លោកស្រី​ចង់​នាំ​ផលានិសង្ឃ តាម​សទ្ធា​ជ្រះ​ថ្លា ពី​បងប្អូន​ដែល​នៅ​រាជធានី​ភ្នំពេញ ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​វត្ត​នេះ។

បុណ្យកឋិន ជា​ពិធី​បុណ្យ​មួយ​ចាប់​ផ្ដើម ធ្វើ​បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា។ បុណ្យ​កឋិន តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំង​អស់ ពុំ​មាន​ទំនេរ​វត្ដ​ណា​មួយ ត្រូវ​បាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែងតែ​ឃើញ ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួន​ចាប់​ពី​ថ្ងៃ ១រោច ខែ​អស្សុជ​ដល់​ថ្ងៃ​ទី១៥កើត ខែ​កត្តិក។ ហើយ​បើ​ទី​អារាម​ណា​មួយ មិន​មាន​កឋិន​ហែ​ចូល​ទេ ទី​អារាម​នោះ​ក៏​ត្រូវ​តែ​រៀបចំ​ ជា​កឋិន​ជើង​វត្ត​ឡើង​ដែរ។

នាយការអង្គការសីលការ បានលើកឡើងទៀតថា បុណ្យកឋិនជាការបង្ហាញឲ្យឃើញ ពីសាមគ្គីភាពរវាង​ពុទ្ធបរិស័ទ ដែលចង់កសាងមគ្គផល ជួយផ្គត់ផ្គង់វត្តអារាម ជាពិសេសវត្តដែលនៅដាច់ស្រយាល និង​អត្តខាត់ ហើយវាក៏ជាការជួយគ្នា រវាងអ្នកទីក្រុង និងអ្នកជនបទដែរ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកឋិន មានត្រៃចីវរ ចិវរ សង្ឃាដី ស្បង់ ព្រមទាំង ទេយ្យទានផ្សេងៗ​ទៀត​ដូច​ជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែល​បានកំនត់ទុក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments