គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ​ប្រណាំង​ពី​លើ តែ​រួច​ជីវិត​ទាំង​ព្រលឹង​ចុង​សក់ (vdo)

តើទស្សនិកជនទាំងប៉ុន្មាននាក់នេះ មានអារម្មណ៍តក់ស្លុតយ៉ាងណា នៅពេលដែលគ្រោះថ្នាក់រថយន្ដប្រណាំង ដែល​បើក​សម្ដៅ​មក​រក​ខ្លួន ទាំងល្បឿនមួយយ៉ាងលឿនបែបនេះ?
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 08, 2014
  • ប្រធានបទ: គ្រោះភ័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការពិតហើយ ជា​ការ​ភ័យ​តក់​ស្លុត​ខ្លាំង​ជាង​គេ​បង្អស់ នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។ ក្រុម​អ្នក​ទស្សនា ដែល​អង្គុយ​យ៉ាង​សុខ​ស្រួល ទស្សនា​ការ​ប្រកួត​ឡាន​ប្រណាំង នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ Jolly Rally ក្នុង​តំបន់ Val d'Aoste នៃ​ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​អាទិត្យ ទី៦ ខែ​តុលា​នេះ ស្រាប់​តែ​រថយន្ដ​ប្រណាំង​មួយ​គ្រឿង បាន​រអិល​បោក​ខ្លួន មក​លើ​កន្លែង​ដែល​ពួកគេ​អង្គុយ ហើយ​ថែម​ទាំង​ក្រឡាប់​ពី​លើ​ថែម​ទៀត។

វីដេអូ​ដែល​ទើប​នឹង​ដាក់​ផ្សាយ​នៅ​លើ​អ៊ិនធើណែត បាន​បង្ហាញ​ពី​គ្រោះ​ថ្នាក់​បោក​ខ្លួន​របស់​រថយន្ដ មាន​ទំហំ​គួរ​ឲ្យ​ព្រឺព្រួច ជា​ពិសេស​នៅ​ពេល​រថយន្ដ​បោក​ខ្លួន ទៅ​លើ​ទស្សនិកជន​មួយក្រុមនេះ។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ដ​នេះទាំងពីរនាក់ គ្រាន់តែបាន​ទទួល​គ្រោះថ្នាក់​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ ដោយ​សារ​តែ​រថយន្ដ​បាន​រៀបចំ​ប្រព័ន្ធ​ការពារ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់។

ចំណែកឯក្រុមទស្សនិកជនវិញ ក៏មិនមានគ្រោះថ្នាក់អ្វីគួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែពីក្នុងចំណោមនោះ យុវតី​វ័យ​ក្មេង​មួយរូប មិនអាចទប់ទល់បាននឹងទិដ្ឋភាពជាក់ស្ដែងនេះ បានក្អួតចង្អោរ ដែលតម្រូវឲ្យមាន​ការជួយ​សង្គ្រោះ នៅ​ពេលបន្តិចក្រោយមក៕

វីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...