វ៉ាង ស្រីណូ ប្រកាស​វិល​ចូល​សិល្បៈ​ជា​ថ្មី ក្រោយ​ស្ងាត់​រឿង​អាស្រូវ

បន្ទាប់ពីសម្រាកពីការសម្តែងអស់ជាច្រើនឆ្នាំ តារាសម្តែងស្រីល្បីឈ្មោះខាងស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ បានប្រកាស​ជា​សាធារណៈ​ថា ខ្លួននឹងវិលចូលប្រឡូក ក្នុងវិស័យសិល្បៈសារជាថ្មីឡើងវិញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០២ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 04, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយអវត្តមានពីវិស័យសិល្បៈ អស់​រយៈពេល​ប្រមាណ​ជាង​៤ឆ្នាំ កញ្ញា វ៉ាង ស្រីណូ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តារា​សម្តែង​ស្រី​ចូល​បញ្ចេញ​រាង​ស៊ិចស៊ី លេច​លើ​បញ្ចេញ​ក្រោម កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង គេ​ឃើញ​សារ​មួយ​បាន​រំលេច​ឡើង ប្រកាស​ពី​ការ​វិល​ចូល​ពិភព​សិល្បៈ​ជា​ថ្មី និង​ទាមទារ​ការ​គាំទ្រ ពី​ទស្សនិកជន​។ សារនោះ បានបញ្ជាក់ថា នាងកំពុងត្រៀមត្រឡប់មកវិញ ជាមួយ​នឹង​ភាពយន្ដ​ថ្មី​មួយ ​ដែល​​គ្រោង​​នឹង​​សម្តែង សម្រាប់​​ផ្សាយ​​នៅ​​ទូរទស្សន៍​ស៊ីធីអ៊ិន និង​ត្រៀម​ថត​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

តារា​សម្តែង​ស៊ិចស៊ី​ល្បី​ឈ្មោះ​រូប​នេះ បាន​សរសេរ​ថា៖ «ជំរាប​សួរ​ដល់បណ្តាហ្វ្រេន (Friends) របស់នាងខ្ញុំ ជាពិសេសគឺបងៗផលិតករ អោយបានដឹងថា នាងខ្ញុំ ស្រី ណូ បាន​បង្ហាញ​ខ្លួន(វិញ) នៅលើវិថីចាស់ ដែល​នាងខ្ញុំបានសម្រាកជាយូរហើយ គិតចាប់ពីឆ្នាំ២០១០មក​ទល់​ពេល​នេះ។ ហើយមិនយូរទេ គឺនាងខ្ញុំកំពុង​ពិចារណា នូវខ្សែរឿងភាគរបស់ CTN ដែលលទ្ធផល​នឹង​វិជ្ជមាន នៅ​ពេល​ខាង​មុខនេះ។»

នៅក្នុងសារនោះ តារាសាច់ខ្ចី ស្រីណូ បានអះអាងទៀតថា នៅពេលដំណើរការថតរឿងថ្មីនោះ នឹងមាន​ការ​រៀបចំធ្វើសន្និសីទកាសែត និងសែនក្រុងពាលីនោះផងដែរ។

គួររម្លឹកថា កញ្ញា វ៉ាង ស្រីណូ បានបាត់មុខពីវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ២០១០ បន្ទាប់ពីពត៌មានមិនល្អជាច្រើន ត្រូវបានបែកធ្លាយ ក៏ដូចជារងគ្រោះនឹងការវាយប្រហារ នូវរឿងអាស្រូវដូចជា រស់នៅលាក់មុខដោយសារ​មាន​ផ្ទៃពោះ មានស្នេហាលួចលាក់ ជាមួយមន្ត្រីបុណ្យសក្តិខ្ពស់ និងភៀសខ្លួនទៅប្រទេសវៀតណាម ធ្វើការ​ព្យាបាលជំងឺមហារីកដើមទ្រូងជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...