អ័បផល រំលឹកខួប១ឆ្នាំ នៃមរណភាពរបស់ ស្ទេវ ចប

លោកស្ទេប ចប អតីតនាយកក្រុមហ៊ុននេះ បានទទួលមរណភាព នៅថ្ងៃទី ៥តុលា ឆ្នាំ២០១១ កន្លងមក ដោយសាររោគ មហារីកប្រមាត់ តែត្រឹមអាយុ ៥៦ឆ្នាំប៉ុណ្ណោះ។ លោកបានបន្សល់ទុកអោយកំព្រា នូវអ្នកចូលចិត្តគាំទ្រលោក ប្រៀបបីដូច ជាតារាចំរៀង ដ៏ល្បីម្នាក់ និងជាពិសេស គឺក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ មានឈ្មោះថា អ័បផលនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 09, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពចល័ត អបដោយសំលេងភ្លេងផង ត្រូវបានដាក់នៅលើទំព័រដំបូង របស់គេហទំព័ររបស់អ័បផល ដើម្បីសំដែង ពីការរំលឹក ខួបមួយឆ្នាំ នៃមរណភាពរបស់ លោក​ស្ទេវ ចប ស្ថាបនិករួមរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនេះ។


លោក ស្ទេប ចប ជាមួយ នឹង«ផ្លែប៉ោម» របស់គាត់។ រូបថតឯកសារ របស់អ័បផល។

លោកស្ទេប ចប អតីតនាយកក្រុមហ៊ុននេះ បានទទួលមរណភាព នៅថ្ងៃទី ៥តុលា ឆ្នាំ២០១១ កន្លងមក ដោយសាររោគ មហារីកប្រមាត់ តែត្រឹមអាយុ ៥៦ឆ្នាំប៉ុណ្ណោះ។ លោកបានបន្សល់ទុកអោយកំព្រា នូវអ្នកចូលចិត្តគាំទ្រលោក រាប់សិប លាននាក់ ដែលប្រៀបលោក ទៅនឹងតារាចំរៀងរ៉ុកដ៏ល្បីម្នាក់ និងជាពិសេស គឺក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ មានឈ្មោះថា អ័បផលនេះ។  នៅថ្ងៃទី០៥តុលា ឆ្នាំ២០១២​ កន្លងមកនេះ មហាក្រុមហ៊ុន ដែលមានរូបរាងក្នុងពេលបច្ចុប្បន្ន ជាក្រុមហ៊ុន ធំជាងគេ ក្នុងការផលិត ផលិតផលប្រើប្រាស់ ផ្នែកបច្ចេកវិទ្យា បានរៀបចំការរំលឹកខួបចំនួនមួយឆ្នាំ ជូនដល់លោក។

គេហទំព័រជាផ្លូវការរបស់អ័បផល បានដាក់បញ្ចាំង កាលពីថ្ងៃសុក្រនេះ នូវខ្សែរវីដេអូ ដែលមានរូបភាពចល័តជាច្រើន ត្រូវបានគេកាត់តដាក់បញ្ចូល ជាមួយនឹងចំណងជើងថា «កម្រងអនុស្សវរីយ៍របស់ ស្ទេវ»។ សុទ្ធសឹងជារូបភាព មាន លក្ខណៈសខ្មៅ អបជាមួយនឹងភ្លេងមួយបទដែល ស្ទេវ​ ចប ខ្លួនឯង ធ្លាប់ចូលចិត្ត កាលពីលោកនៅមានជីវិត។

«យើងនឹងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ក្នុងការរែកពុន មរតកដ៏ថ្លៃថ្លារបស់គាត់»

រូបភាពចល័តទាំងនេះ បានបន្សល់ទុកជាចុងក្រោយ នូវឃ្លាប្រយោគជាចុងក្រោយ ដែលចុះហត្ថលេខាដោយ «ទីម» (Tim Cook) អ្នកបន្តវេន ពីស្ទេវ ចប ក្នុងថានះជាអ្នកដឹកនាំ របស់ក្រុមហ៊ុន។ លោកបានសរសេរថា «ការចាកចេញ ដោយគ្មាន ថ្ងៃវិលត្រឡប់របស់ ស្ទេវ តាំងពីមួយឆ្នាំមកហើយនេះ ជារយះពេលនៃទុក្ខសោក និងពិបាកបំផុត សំរាប់យើងទាំងអស់គ្នា (...)។ អំណោយមួយ ក្នុងចំណោមអំណោយដ៏ថ្លៃថ្លាជាច្រើន ដែលស្ទេវ បានប្រគល់មកអោយពិភពលោក គឺអ័បផល។ មិនដែលមានក្រុមហ៊ុនណាមួយ គិតខ្លាំងក្លាពីការបង្កើតថ្មីៗ ដូចនេះទេ (...)។​ យើងនឹងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ក្នុងការរែកពុន មរតកដ៏ថ្លៃថ្លារបស់គាត់។»

គិតចាប់តាំងពី មរណភាពរបស់ ស្ទេប ចប ក្រុមហ៊ុនអ័បផល បានបញ្ចេញមកលក់ នូវផលិតផលចំនួន៣៖ អាយផេដ៣ (iPad 3 ឬអាយផេដ ស៊េរីថ្មី) អាយហ្វូន ៤អេស (iPhone 4S) និងអាយហ្វូន ៥ (iPhone 5)។ រាល់ការចេញលក់ទាំងឡាយ អ័បផល តែងតែធ្វើអោយគេឯង ភ្ញាក់ផ្អើលគ្រប់ៗគ្នា ពីបរិមាណលក់ដាច់ ក៏ដូចជារបបគំហើញបច្ចេកវិទ្យាថ្មីៗ ដែលបំពាក់ ទៅអោយផលិតផលទាំងនោះ៕

----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...