វិទ្យាស្ថាន​បារាំង រៀបចំ​ពិពណ៍​អំពី​ស្ថាបត្យកម្ម និង​បិតិកភ័ណ្ឌ​នៃ​រាជធានី​ភ្នំពេញ

ចាប់ពីថ្ងៃទី៣០ ខែកញ្ញនេះ វិទ្យាស្ថានភាសាបារាំងប្រចាំនៅកម្ពុជា រួមជាមួយនិងក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ នឹងរៀបការតាំងពីព័រណ៍ ដែលនិយាយពីប្រវត្តិនគរោបនីយកម្ម នៃរាជធានីភ្នំពេញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញថ្ងៃទី១៧ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 18, 2014
  • ប្រធានបទ: ស្ថាបត្យកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ភ្នំពេញ មានកាលមួយនោះ.....» គឺជាប្រធានបទ នៃការតាំងពិពណ៌មួយ ដែលរៀបចំឡើងដោយ វិទ្យាស្ថាន​បារាំងប្រចាំនៅកម្ពុជា ដោយមានកិច្ចសហការ ពីក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ។ ពិព័រណ៍នេះ នឹងបង្ហាញ​ពីការវិវត្តរបស់រាជធានីភ្នំពេញ តាមរយៈឯកសារកម្រជាច្រើន ដែលមិនទាន់បោះពុម្ព។

ពីព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយប្រវត្តិសាស្រ្ត ដ៏ពិសេសរបស់រាជធានីភ្នំពេញ ដែលពុំសូវមានគេ​ស្គាល់នៅឡើយ មកដល់ពេលនេះ។ ពិព័រណ៍នេះដែរ កើតឡើងពីការចងក្រងស្រាវជ្រាវ ស្តីពីប្រវត្តិ​នគរោបនីយកម្ម និងបេតិកភណ្ឌសំណង នៅរាជធានីភ្នំពេញដែលធ្វើឡើង រយៈពេលជិតដប់ឆ្នាំមកហើយ ដោយអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

ស្ថាបត្យករខ្មែរដែលជាអ្នកចូលរួមរៀបចំពិពណ៌ អ្នកម្នាង ម៉ែន ច័ន្ទទេវី ថ្លែងនៅក្នុងសន្និកាសែត នាព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ២០១៤នៅ វិទ្យាស្ថានបារាំងថា គោលបំណងសំខាន់ នៃការតាំងពិព័រណ៍ គឺចង់បង្ហាញឱ្យ​សាធារណៈជនខ្មែរ ឱ្យបានស្គាល់ពីបិតិកភណ្ឌនៃរាជធានី ដែលកន្លងមក រាល់អ្នកសិក្សាផ្នែកស្ថាបត្យកម្ម មិន​បានស៊ីជម្រៅអំពីបញ្ហានេះ។ អ្នកម្នាងបញ្ជាក់បន្តថា៖ «ទាំងអស់គ្នា ស្គាល់ពីស្ថាបត្យកម្ម សម័យអង្គរ​ច្រើន ប៉ុន្តែស្ថាបត្យកម្មក្រោយសម័យអង្គរយើង នៅមានការស្គាល់តិចតួចនៅឡើយ»។

ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ខែវិចិ្ឆការមហាជនអាចទូទៅ អាចទស្សនាការតាំងពិព័រនេះ រួមជាមួយ​នឹងការ​ប្រកួតប្រជែងស្នាដៃ របស់និស្សិតផ្នែកស្ថាបត្យកម្ម ការចាក់បញ្ចាំងភាពយន្ត ជុំវិញប្រធានបទ​នគរោបនីយកម្ម និងការធ្វើបទបង្ហាញ ដោយអ្នកជំនាញមកវិស័យផ្សេងៗ ទាក់ទងនឹង​ការស្រាវ​ជ្រាវ​ប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម វិស្វកម្ម និងអភិវឌ្ឍន៍៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...