អ្នក​ស្អំ​បេះដូង រតនៈ ពិសី ជា​មន្រ្តី​នគរបាល​ស័ក្តិ​ ៤ កន្លះ

ក្រោយពីបែកគ្នានៅអំឡុងចុង​ឆ្នាំ​២០១៣ ពីបុរសវ័យក្មេងម្នាក់ រស់នៅប្រទេសបារាំង ដែលមានទំនាក់ទំនងជាង​ពីរឆ្នាំ​មក​ហើយនោះ កញ្ញា រតនៈ ពិសី ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម RGB បានជំពប់ស្នេហ៍​ជាមួយបុរសក្នុង​ស្រុកម្នាក់​ទៀត អាយុ៣៧ឆ្នាំ ជាមន្រ្តីប៉ូលិសស័ក្តិ៤ កន្លះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីបែកគ្នានៅអំឡុងចុង​ឆ្នាំ​២០១៣ ពីបុរសវ័យក្មេងម្នាក់ រស់នៅប្រទេសបារាំង ដែលមានទំនាក់ទំនងជាង​ពីរឆ្នាំ​មក​ហើយនោះ  កញ្ញា រតនៈ ពិសី ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម RGB បានជំពប់ស្នេហ៍​ជាមួយបុរសក្នុង​ស្រុកម្នាក់​ទៀត អាយុ៣៧ឆ្នាំ ជាមន្រ្តីប៉ូលិសស័ក្តិ៤ កន្លះ។


កញ្ញា រតនៈ ពិសី។ (រូបថត ហ្វេសប៊ុក)

តារា - ក្នុងឆ្នាំ២០១៤នេះ កញ្ញា រតនៈ ពិសី ហាក់មានរាសីទ្បើងខ្ពស់ត្រដែត ស្របពេលអាជីពសិល្បៈ កំពុងមាន​ទីផ្សារ​យ៉ាងផុសផុលនោះ ថ្មីៗនេះ នាងក៏ទើបនឹងសម្ពោធហាងម៉ាស្សា និងស្ទីម មួយកន្លែង មានទីតាំងនៅម្តុំ​សាលា​សន្ធរម៉ុកដែរ។ ស្របពេលដែល ជីវិតរបស់តារារូបនេះកាន់តែមានភាពហឺហា និងក្រោយពីសម្ពោធហាងថ្មី​មិន​ទាំង​បានមួយខែផង ស្រាប់តែលេចឮថា នាងមានអ្នកឧបត្ថម្ភជួយជ្រោមជ្រែងក្នុងជីវិតរស់នៅរបស់នាង ខុសពីជីវភាព​នា​ពេលមុន ដែលនាងតែងតែលេចវត្តមាន ទៅច្រៀងនៅតាមរង្គសាលជារឿយៗនោះ។

ហាងថ្មីទើបនឹងសម្ពោធថ្មី ដែលចំណាយទឹកប្រាក់អស់ជាងបីម៉ឺនដុល្លានេះ ត្រូវបានគេដឹងថា ភាគហ៊ុនមួយចំនែក គឺជារបស់គូរស្មេហ៍ថ្មីរបស់នាង នោះផង។ តបនឹងពាក្យលេចលឺនេះ កញ្ញា រតនៈ ពិសី ដែលស្រង់សម្តីដោយ​គេហទំព័រ​ក្នុងស្រុកមួយ បានអះអាងយ៉ាងដូច្នេះដែរថា ដើមជាងពាក់កណ្តាលដែលនាងបើកហាងថ្មី បានមកពីការ​ឧបត្ថម្ភពីគូស្នេហ៍ម្នាក់នេះ ហើយនេះក៏ជាសក្ខីភាពមួយបញ្ជាក់ថា នាងនិងបុរសជាគូស្នេហ៍ថ្មីរបស់នាង ពិតជា​ស្រឡាញ់គ្នាយ៉ាងប្រាកដមែន។

តារាចម្រៀងវ័យក្មេងសាច់សខ្ចី និងជាថៅកែហាងម៉ាស្សា និងស្ទីមរូបនេះ បានឱ្យដឹងដែរថា បច្ចុប្បន្ននាងពិតជាមាន ទំនាក់ទំនងស្នេហា ជាមួយបុរសក្នុងស្រុកម្នាក់មែន ។ សម្ព័ន្ធភាពស្នេហ៍រវាងនាង និងបុរសគូស្នេហ៍ម្នាក់នេះ គឺតាម​រយៈចាស់ទុំឪពុកម្តាយ ជាអ្នកណែនាំឱ្យពួកគេទាំងពីរ បានស្គាល់គ្នារហូតដាក់ចិត្តស្រទ្បាញ់ មកដល់ពេលនេះ ហើយ​គ្មានភាគីណាបង្ខិតបង្ខំ ភាគីណាមួយឡើយ ។

តារាស្រីរាងតួចច្រឡឹង កញ្ញា រតនៈ ពិសី បានបញ្ជាក់ថា បុរសជាគូស្នេហ៍ថ្មី របស់នាងមាន អាយុ៣៧ ឆ្នាំ មានអាជីព​ការងារ ជាមន្រ្តីប៉ូលិសពាក់ស័ក្តិ៤ កន្លះ ។ នាងជាមួយនឹងបុរសម្នាក់នោះបានស្គាល់ និងស្រទ្បាញ់គ្នា រយៈពេលជិត ១ឆ្នាំមកហើយ រហូតដល់ពេលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...