គម្រោង​មក​ស្រុក​របស់ សារ៉ាយ សក្កណា លើក​ពេលឬ​រំសាយ​ចោល?

គម្រោងវិលមកកាន់កម្ពុជាវិញ របស់តារាសម្តែងអ្នកនាង សារ៉ាយ សក្កណា ដែលបានគ្រោងសម្រាប់ចុងខែមិថុនា និង​ក្រោយមក ថាប្ដូរគម្រោងចុះមកវិញ នៅអំឡុងខែកក្កដាវិញនោះ ដូចចេះតែស្ងាត់ទៅៗ។ ថ្ងៃនេះ ខែកក្កដាជិតដាច់ទៅ​ហើយ តែការវិលត្រឡប់មកមាតុភូមិវិញ របស់អ្នកនាង សារ៉ាយ សក្កណា នៅតែមិនទាន់ឃើញសញ្ញាវិជ្ជមានណានៅ​ឡើយ។ តើមូលហេតុនេះ បណ្តាលមកពីអ្វី ឬបណ្តាលមកពីស្វាមីរបស់នាង មិនហ៊ានបណ្តោយឱ្យភរិយា ដ៏ស្រស់​ស្អាតវិលមកស្រុកតែម្នាក់ឯង?
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គម្រោងវិលមកកាន់កម្ពុជាវិញ របស់តារាសម្តែងអ្នកនាង សារ៉ាយ សក្កណា ដែលបានគ្រោងសម្រាប់ចុងខែមិថុនា និង​ក្រោយមក ថាប្ដូរគម្រោងចុះមកវិញ នៅអំឡុងខែកក្កដាវិញនោះ ដូចចេះតែស្ងាត់ទៅៗ។ ថ្ងៃនេះ ខែកក្កដាជិតដាច់ទៅ​ហើយ តែការវិលត្រឡប់មកមាតុភូមិវិញ របស់អ្នកនាង សារ៉ាយ សក្កណា នៅតែមិនទាន់ឃើញសញ្ញាវិជ្ជមានណានៅ​ឡើយ។ តើមូលហេតុនេះ បណ្តាលមកពីអ្វី ឬបណ្តាលមកពីស្វាមីរបស់នាង មិនហ៊ានបណ្តោយឱ្យភរិយា ដ៏ស្រស់​ស្អាតវិលមកស្រុកតែម្នាក់ឯង?


តារាភាពយន្ដ សារ៉ាយ សក្ខណា។ (រូបថតហ្វេសប៊ុក)

តារា - គម្រោងវិលមកលេងស្រុកកំណើតវិញ របស់អ្នកនាង សារ៉ាយ សក្ខណា កំពុងស្ថិតក្នុងភាពមិនទាន់​ប្រាកដ​ដដែល ពោលគឺទំនងអាច នឹងត្រូវលុបចោលម្ដងទៀត។ បើតាមគម្រោងអ្នកនាង សារ៉ាយ សក្ខណា គ្រោងនឹង​វិល​មកស្រុកកំណើត​វិញ កាលពីអំឡុងចុងខែមិថុនាកន្លងមកម្ល៉េះ តែគម្រោងនេះត្រូវ បានខកខានវិញ រហូតមកដល់ បច្ចុប្បន្ន។

ខែកក្កដាបានរំកិលជិតនឹងផុតទៀតហើយនោះ ដំណឹងពីការវិលមកទទួលតំណែងតួឯកភាពយន្ដ របស់តារា​ស្រី​ល្បី​ឈ្មោះ អ្នកនាង សារ៉ាយ សក្ខណា ដែលបានចាកចេញពីប្រទេសកំណើត ទៅរស់នៅលើទឹកដី​សហរដ្ឋអាមេរិក​ជា​មួយស្វាមី នៅតែមិនមានសញ្ញាវិជ្ជមានដដែល ខណៈអ្នកស្រី ផាន់ សម្ផស្ស ជាម្តាយរបស់តារារូបនេះ នៅតែ​បង្ហាញ​ជំហរយ៉ាងមុតមាំ ពីដំណើរវិលត្រឡប់មកប្រទេសកម្ពុជា របស់កូនរបស់ខ្លួន។

ជាមួយនឹងការខកខានដែលមិនដឹងមូលនេះ ម្តាយរបស់តារាសម្តែងអ្នកនាង សារ៉ាយ សក្កណា បានត្រឹមតែប្រាប់​ក្រុមអ្នកអ្នកសារព័ត៌មានថា កូនស្រីរបស់អ្នកស្រី មិនអាចមកស្រុកខ្មែរបាន តាមការគ្រោងទុកនោះទេ ហើយ​រហូត​ដល់ពេលនេះ ក៏នៅមិនទាន់ដឹងថា គម្រោងនេះនឹងត្រូវបន្តពន្យារដល់ពេលណា ឬក៏អាចត្រូវលុបចោល តែម្ដង​នោះ​ដែរ។

អ្នកស្រីនៅតែបញ្ជាក់ថា មូលហេតុនៃការខកខាននោះថា គឺដោយសារឯកសារ ដែលមន្ត្រីសហរដ្ឋអាមេរិក​គ្រោងនឹង​ផ្តល់ឱ្យនាងនោះ មិនទាន់ធ្លាក់មកដូចការគ្រោងទុក ទើបធ្វើឱ្យកូនអ្នកស្រីខកខានក្នុង ការវិលមកលេងស្រុកកំណើត និងខកខានលើការព្រមព្រៀងសម្ដែង រឿងចំនួន៤ឱ្យផលិតកម្មមួយចំនួននៅក្នុងស្រុក។ យ៉ាងណាម៉ិញញ អ្នកស្រី​លើកឡើងផងដែរថា គម្រោងវិលមក លេងនៅស្រុកកំណើត ក្នុងរយៈពេល ប្រមាណមួយខែកន្លះ​របស់កូនអ្នកស្រី​នេះ នឹងមិនត្រូវបានធ្វើការរំសាយនោះទេ ដោយគ្រាន់តែអាចលើកពេលទៅខែ បន្តបន្ទាប់ទៀតដោយ​មិនទាន់​អាច​កំណត់ពេលឱ្យច្បាស់លាស់បានតែប៉ុណ្ណោះ។

ប៉ុន្តែបើតាមសារព័ត៌ក្នុងស្រុកមួយ ដែលទទួលបានដំណឹងនេះ ពីប្រភពអ្នករស់សហរដ្ឋអាមេរិក បាន​បង្ហើប​ចម្លើយ​ ហាក់ផ្ទុយពីការអះអាងរបស់អ្នកស្រី ផាន់ សម្ផស្ស ដែលថា អ្នកនាង សារ៉ាយ សក្ខណា មិនអាចវិលមកស្រុកកំណើត​ តាមការគ្រោងនោះ ដោយសារមន្ត្រីសហរដ្ឋអាមេរិក មិនទាន់ចេញហ្គ្រីនកាតឱ្យ។

ប្រភពពីអ្នករស់នៅសហរដ្ឋអាមេរិច ដែលសារព័ត៌មានក្នុងស្រុកខាងលើបានដកស្រង់សម្តីថា «រឿង សក្ខណា ដែល​ថាខកដំណើរ មិនបានមកស្រុកខ្មែរ តាមគម្រោងរបស់នាងនោះ ខ្ញុំដឹងមិនច្បាស់ដែរ តែខ្ញុំដឹងខ្លះៗថា រឿងនោះ​អាច​មកពីប្តីនាង មិនទាន់ចង់ឱ្យនាងចុះមកម្នាក់ឯងច្រើនជាង»។ បន្ថែមលើការលើកឡើងនោះ ប្រភពដដែលនោះ​ក៏បាន​ប្រាប់ទៀតថា៖ «បើទោះជាខ្ញុំមនុស្សប្រុសម្នាក់ដែរ ក៏មិនឱ្យប្រពន្ធទើបរៀបការថ្មីថ្មោង ត្រឡប់មកលេងស្រុក​ម្នាក់​ឯង​អ៊ីចឹងដែរ យ៉ាងណាក៏ចាំមកជាមួយគ្នាដែរ ហើយក៏មិនចង់ឱ្យប្រពន្ធទៅចោលក្នុងពេលហ្នឹងដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...