បត្យាប័នដ៏ចម្លែករបស់សហស្ថាបនិក គេហទំព័រ ដឺផាយរ៉ែតបេ

លោក អាណាកាតា ដែលជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកដ៏ល្បីដទៃទៀតនៃគេហទំព័រ សំរាប់ទាញយក ប៊ីត ថូរ៉ែន ត្រូវបានគេចាប់បញ្ជូនខ្លួនទៅកាន់ប្រទេសស៊ុយអែតវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីជាប់ឃុំខ្លួននៅប្រទេសកម្ពុជា។
Loading...
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អាណាកាតា ដែលជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកដ៏ល្បីដទៃទៀតនៃគេហទំព័រ សំរាប់ទាញយក ប៊ីត ថូរ៉ែន ត្រូវបានគេចាប់បញ្ជូនខ្លួនទៅកាន់ប្រទេសស៊ុយអែតវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីជាប់ឃុំខ្លួននៅប្រទេសកម្ពុជា។ អាថ៌កំបាំងជា បន្តបន្ទាប់គ្នា បានធ្លាក់ចុះមក ជុំវិញការចាប់បញ្ជូនខ្លួនដោយបង្ខំនេះ …


លោក ហ្កូតហ្វ្រ៊ីត ស្វាថម​ និងរូបសញ្ញារបស់គេហទំព័រ ដឺផាយរ៉ែតបេ របស់លោក

ជាពេលវេលាមួយដ៏អាក្រក់ សំរាប់លោក ហ្កូតហ្វ្រ៊ីត ស្វាថម (Gottfrid Svartholm) ហៅក្រៅ អាណាកាតា (Anakata) ជា សហស្ថាបនិករបស់គេហទំព័រ ដឺផាយរ៉ែតបេ (The Pirate Bay) ដែលត្រូវអាជ្ញាធរនៃប្រទេសកម្ពុជាឃាត់ខ្លួន ទៅតាម សំណើរស្នើសុំរបស់អាជ្ញាធរប្រទេសស៊ុយអែតកាលពី១៥ថ្ងៃមុន។ លោកទើបតែត្រូវគេបញ្ជូនខ្លួន ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសស៊ុយអែតវិញ បន្ទាប់ពីបានចូលមករស់នៅក្នុងទីក្រុងភ្នំពេញតាំងពីយូរណាស់មកហើយ។ នគរបាល អន្តរជាតិ អាំងទែរប៉ូល (Interpol) បានចេញប្រកាសស្វែងរកចាប់ខ្លួនលោក ដោយដឹងថាលោកនៅមិនទាន់បានត្រឡប់ ទៅទទួលទោស ជាប់ពន្ធធនាគារចំនួន ១ឆ្នាំ នៅប្រទេសដើមកំណើតខ្លួននោះនៅឡើយ។

តាមមការរៀបរាប់យ៉ាងលំអិតពីមិត្តភ័ក្តរបស់ លោក ស្វាថម គឺ លោក នីក្លាស ហ្វ៊ីមមើស្រ្តែន (Niklas Femerstrand) នៅលើគេហទំព័រ ថូរិនហ្វ្រ៊ីក (Torrentfreak) បានអោយដឹងថា លក្ខខណ្ឌនានាទាក់ទងនឹងការឃាត់ខ្លួនលោកស្វាថម មានសភាពគួរអោយភ្ញាក់ផ្អើល។ ស្វាថម ឬអាណាកាតា ត្រូវបានគេហៅទៅសាកសួរ ដោយសារតែទិដ្ឋការរបស់លោក ហួសកំណត់ ហើយក៏ស្រាប់តែរូបលោក ត្រូវគេចាប់ឃុំខ្លួននៅនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម មុននឹងត្រូវបានបញ្ជូនខ្លួន បន្ដទៅទៀត ទៅកាន់ស្ថានទូតស៊ុយអែត។ ដំណើររឿងទាំងអស់នេះបានកើតឡើង ដោយគេពុំបានទុកសិទ្ធិអោយ លោក ស្វាថម មានពេលនឹងជួបជាមួយមេធាវីឡើយ។

ការបណ្តេញចេញ ការធ្វើបត្យាប័ន រឺ ការចរចារ?

ជាការពិតហើយ ដែលអាជ្ញាធរប្រទេសស៊ុយអែត បានបញ្ជាក់ថា ស្វាថម គួរតែត្រូវបានធ្វើបត្យាប័នត្រលប់មកប្រទេស កំណើតវិញ។ ប៉ុន្តែប្រសិនបើរូបលោក ស្វាថម គ្រាន់តែត្រូវអាជ្ញាធរខ្មែរឃាត់ខ្លួន ដោយសារការទិដ្ឋការរបស់លោកអស់ សុពលភាព  លោកស្វាថម មានទោសដោយត្រឹមតែត្រូវបណ្តេញចេញពីទឹកដីកម្ពុជាតែប៉ុណ្ណោះ។ តាមរយៈរបាយការណ៍ របស់លោក នីក្លាស ហ្វ៊ីមមើស្រ្តែន លោក ស្វាថម  អាចនឹងចាកចេញពីប្រទេសកម្ពុជា ហើយនឹងរើសប្រទេសគោលដៅ មួយទៀតដោយខ្លួនឯង។ នៅក្នុងរបាយការណ៍នោះ លោកបានបញ្ជាក់ទៀតថា «ប្រទេសស៊ុយអែត បានចាប់ជម្រត់ លោកស្វាថម មិត្តភក្តិរបស់លោក»។

លោក នីក្លាស ហ្វ៊ីមមើស្រ្តែន បានបរិហារឿងមួយផ្សេងទៀតឡើងថា ដ្ឋាភិបាលនៃប្រទេសស៊ុយអែត បានបង្វិលប្រាក់ ជំនួយចំនួន ៦០លានដុល្លាអាមេរិក ដល់ប្រទេសកម្ពុជា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបន្ទាប់ពីការឃាត់ខ្លូនសហស្ថាបនិក របស់គេហទំព័រ ដឺផាយរ៉ែតបេ រូបនេះ ក្នុងគំរោងជួយដល់ការអភិវឌ្ឍរបបប្រជាធិប្បតេយ្យ និងវិស័យអប់រំនៅកម្ពុជា។ សំរាប់លោក នីក្លាស ហ្វ៊ីមមើស្រ្តែន ទឹកប្រាក់ជំនួយនេះ គឺជាថ្នូរដូរនឹងការអនុវត្តន៍កិច្ចការអ្វីមួយ រវាងរដ្ឋាភិបាលទាំងពីរ។ រីឯប្រទេសស៊ុយអែត ឯណោះវិញ បានធ្វើការបដិសេដថា ការបង្វិលលុយជំនួយ ៦០លានដុល្លានេះ ទៅអោយកម្ពុជា គឺមិនមានជាប់ទាក់ទង នឹងការចាប់បញ្ជូនខ្លួន របស់លោកស្វាថមនោះទេ តែបាននិយាយថា ជារឿងដែលបានកើតឡើង ដោយចៃដន្យក្នុងពេលទន្ទឹមគ្នា។

អាថ៌កំបាំងចេះតែមានបន្តជានិច្ច។ លោក ស្វាថម មិនមែនត្រូវបានគេធ្វើបត្យប័ន ដោយសារតែការជាប់ទាក់ទង នៅក្នុងក្រុម ដឺ ផាយរ៉ែត បេ តែមួយមុខនោះទេ។ គេហទំព័រ ថូរិនហ្វ្រ៊ីក ដដែលនេះបានបន្ថែមថា លោកស្វាថម ត្រូវបានជាប់ពិរុទ្ធនៅក្នុង បទចោទប្រកាន់មួយផ្សេងទៀត បន្ទាប់ពីការវិលមកដល់ប្រទេសស៊ុយអែតវិញ កាលពីថ្ងៃ អង្គារ ទី១១កញ្ញានេះ។ ពិរុទ្ធនេះ ទំនងជាអាចជាប់ទាក់ទិន នឹងការលួចទិន្នន័យរបស់សហគ្រាស ឡូជីកា (Logica) ដែលជាសហគ្រាសកុំព្យូទ័រមួយ នៅ ប្រទេសស៊ុយអែត ដែលមានកិច្ចសន្យាការងារជាមួយស្ថាប័នពន្ធដារនៃប្រទេសនេះ។ ប៉ុន្មានខែមុននេះ ទិន្នន័យនៃការបង់ ពន្ធជូនរដ្ឋរបស់ប្រជាជនស៊ុយអែត ប្រមាណជា ៩ ០០០នាក់ ត្រូវបានបែកធ្លាយចេញនៅលើបណ្ដាញគេហទំព័រ ដែលនេះ ជាសំនុំរឿងលួចទិន្នន័យ ថាបានកើតឡើងជាបន្តបន្ទាប់។

រឿងមួយផ្សេងទៀត៖ ការចាប់ឃុំខ្លួន របស់លោក ស្វាថម ទំនង ជាអាចជាប់ទាក់ទងនឹង គេហទំព័រ វីគីលីក (Wikileaks) របស់លោក ជូលៀន អាសហ្ស (Julian Assange) ដែលលោក ស្វាថមខ្លួនឯងធ្លាប់ផ្ដល់សេវាកម្មផ្ដល់ជំរកនេះ អោយទៅ វីគីលីក។ នេះជាការអោយដឹងរបស់លោក ផែតទ័រ សាន់ (Peter Sunde) ដែលជាស្ថាបនិកម្នាក់ទៀតទៅនៃគេហទំព័រ ដឺ ផាយរ៉ែត បេ ដែរនោះ៕

-------------------------------------------
ដោយ៖សុជារស្មី - ភ្នំពេញfថ្ងៃទី ១២ សីហា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...