ញ៉ែម សុគន្ធ បើក​ឡាន​ប៉ះ​គេ តែ​មិន​ចេញ​មុខ​ដោះ​ស្រាយ

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានទស្សនីយភាពហួសចិត្តមួយ បានកើតឡើងនៅម្តុំផ្សារសំណង់១២ កាលពី​យប់​ម្សិលម៉ិញ បណ្តាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ និងស្រាល។ ហួសចិត្ត ព្រោះតួអង្គសំខាន់នៅក្នុង​ទស្សនីយភាព​នោះ ជាតារាសម្តែងដ៏លេចធ្លោម្នាក់ លោក ញ៉ែម សុគន្ធ ដែលបន្ទាប់ពីកើតហេតុភ្លាម តារាល្បីរូបនេះបានចាកចេញ​ពីទីនោះ ហើយមិនបានធ្វើការដោះស្រាយដោយផ្ទាល់ ជាមួយជនរងគ្រោះឡើយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានទស្សនីយភាពហួសចិត្តមួយ បានកើតឡើងនៅម្តុំផ្សារសំណង់១២ កាលពី​យប់​ម្សិលម៉ិញ បណ្តាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ និងស្រាល។ ហួសចិត្ត ព្រោះតួអង្គសំខាន់នៅក្នុង​ទស្សនីយភាព​នោះ ជាតារាសម្តែងដ៏លេចធ្លោម្នាក់ លោក ញ៉ែម សុគន្ធ ដែលបន្ទាប់ពីកើតហេតុភ្លាម តារាល្បីរូបនេះបានចាកចេញ​ពីទីនោះ ហើយមិនបានធ្វើការដោះស្រាយដោយផ្ទាល់ ជាមួយជនរងគ្រោះឡើយ។


លោក ញ៉ែម សុគន្ធ នៅពេលគូររូបសាក់ខ្លួន នៅក្នុងភាពយន្ដ «ស្បែកគង់»។ (រូបថតហ្វេសប៊ុក)

តារា - ករណីគ្រោះថ្នាក់ចរាចរណ៍រវាងលោក ញ៉ែម សុគន្ធ តារាជាសម្ដែង និងជាតារាបង្ហាញម៉ូដ បានបង្កឱ្យមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ ២៦៥ កែងផ្លូវលេខ២១៨ ក្បែរភោជនីយដ្ឋានទីក្រុងតារា ម្ដុំផ្សារសំណង់១២ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យភាគីម្ខាងទៀតមានគ្នាបីនាក់រងរបួសធ្ងន់ និងស្រាល ចំណែក​លោក ញ៉ែម សុគន្ធ អង្គុយនៅក្នុងរថយន្ដរបស់លោក មិនមានរងរបួសអ្វីនោះទេ ។

បើតាមទូរទស្សន៍ក្នុងស្រុកមួយ បានឱ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្គូពី ពណ៌ស លាយ​ក្រហម។ រីឯរថយន្ដរបស់លោក ញ៉ែម សុគន្ធ ម៉ាកកូរ៉ូឡាពណ៌ស្លែ បើកបរដោយខ្លួនលោកផ្ទាល់ រួមនឹងមិត្ដភក្ដិម្នាក់​ទៀត។

សាក្សីនៅផ្ទាល់កន្លែងបាននិយាយថា បន្ទាប់ពីបានបើកឡាន ទៅបុកនឹងម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យ​មនុស្ស៣នាក់រងរបួសនោះមក  តារាសម្ដែង និងជាពិធីករដ៏ល្បី លោក ញ៉ែម សុគន្ធ បានចាកចេញពីកន្លែង​កើត​ហេតុភ្លាមៗ និងមិនបានធ្វើការដោះស្រាយជាមួយ ជនរងគ្រោះដោយផ្ទាល់ទេ ដោយឱ្យអ្នកតំណាងរូបលោកពីរនាក់ ចេញមុខមកជួយដោះស្រាយ ជាមួយជនរងគ្រោះ ជំនួសរូបលោកទៅវិញ។

តែអ្នកដែលបានចេញមុខ មកដោះស្រាយជំនួសរូបតារារូបនេះ មិនបានបញ្ចប់បញ្ហានេះ ឱ្យចប់សព្វគ្រប់នោះទេ ដោយសារខាងភាគីជិះម៉ូតូមិនព្រម។ ខណៈនោះ ក្រុមសមត្ថកិច្ចក៏បាននាំយកទាំងម៉ូតូ និងរថយន្ត ទៅធ្វើការដោះ​ស្រាយ នៅអធិការដ្ឋានខណ្ឌទួលគោក។

ស្រង់សម្តីដោយទូរទស្សន៍ខាងលើ លោក ញ៉ែម សុគន្ធ បានអះអាងថា មុនពេលកើតហេតុលោក បានមកពីពិធីជប់​លៀងរបស់មិត្តភ័ក្តិ ដោយក្នុងពេលនោះ លោកបើករថយន្តកូរ៉ូឡារបស់លោក ពីខាងក្រោយរថយន្ត​មិត្តភ័ក្ដិ​លោក​មួយផ្សេងទៀត ឃ្លាតចម្ងាយប្រមាណជា៣ម៉ែត្រពីគ្នា។ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញម៉ូតូខាងលើ ដែលជិះគ្នា៣នាក់ បានបើកជ្រែចូលប្រឡោះ រថយន្តលោក និងរថយន្តមិត្តភ័ក្ដិ ធ្វើឱ្យលោកជាន់ហ្វ្រាំងមិនទាន់ ក៏​បណ្ដាលរថយន្តរបស់លោក ទៅប៉ះជាមួយតូម៉ូរបស់ជនរងគ្រោះតែម្តងទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...