គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ពោធិ៍សាត់ ស្លាប់​មនុស្ស​៨​នាក់ (vdo)

ហេតុការណ៍ដ៏តក់ស្លុត នៅថ្ងៃទី១២ ខែកក្កដា បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យមនុស្សទាំង៨នាក់ បានស្លាប់ទាំងអស់ ក្នុងនោះមាន​មនុស្ស​ប្រុស​៥នាក់ ស្រី២នាក់ និងកុមារីអាយុ១០ឆ្នាំម្នាក់។ ព្រឹត្តិការណ៍ដែលបាន​បង្កឲ្យភ្ញាក់ផ្អើលដ៏ខ្លាំងក្លា បានកើតឡើង​ បន្ទាប់ពីរថយន្តកុងតឺន័របានដាច់កង់ រេ​ចង្កូត​បុករថយន្តហាយឡែនមួយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៃគ្រោះថ្នាក់ចរាចរមួយលើដងផ្លូវជាតិលេខប្រាំ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ដ៏តក់ស្លុត នៅថ្ងៃទី១២ ខែកក្កដា បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យមនុស្សទាំង៨នាក់ បានស្លាប់ទាំងអស់ ក្នុងនោះមាន​មនុស្ស​ប្រុស​៥នាក់ ស្រី២នាក់ និងកុមារីអាយុ១០ឆ្នាំម្នាក់។ ព្រឹត្តិការណ៍ដែលបាន​បង្កឲ្យភ្ញាក់ផ្អើលដ៏ខ្លាំងក្លា បានកើតឡើង​ បន្ទាប់ពីរថយន្តកុងតឺន័របានដាច់កង់ រេ​ចង្កូត​បុករថយន្តហាយឡែនមួយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៃគ្រោះថ្នាក់ចរាចរមួយ លើដងផ្លូវជាតិលេខប្រាំ។


គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ ភូមិថ្កូល ស្រុកក្រគរ ខេត្តពោរសាត់។ (រូបថត ហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ - រថយន្តប្រភេទហាយឡែននេះ ត្រូវបានម្ចាស់រថយន្ដ ទើបនឹងទិញ​បានពីបីថ្ងៃ​មុនប៉ុណ្ណោះ មុននឹងជួបហេតុការណ៍អាក្រក់។ មកទល់នឹងពេលនេះ សពអ្នកស្លាប់ក្នុងរថយន្ត នៅមិនទាន់​យកចេញអស់នៅ​ឡើយ ហើយសមត្ថកិច្ចកំពុងបន្តគាស់ បំណែករថយន្តហាយឡែនឌ័រនេះ ជាបន្តទៀត។ ហេតុការណ៍នេះ បានកើត​ឡើង នាវេលាម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ម្សិលម៉ិញនេះ ក្នុង​ភូមិអន្សារចំបក់ ឃុំខ្សាច់​ល្អិត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

សាក្សីដឹងហេតុការណ៍នេះ បានផ្សាយទៅលើបណ្តាញសង្គមហ្វេសប៊ុកថា មុនពេលកើតហេតុរថយន្តដឹកកុងតឺន័រ ធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខប្រាំ ក្នុងទិសដៅពីលិចទៅកើត។ ដល់ចំណុចកើតហេតុ ក្នុងឃុំខ្សាច់ល្អិត រថយន្តដឹកកុងតឺន័រនោះ បានដាច់កង់ ហើយរេចង្កូតចុះឡើងៗ ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រ កំពុងធ្វើងំណើរ​ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។

មនុស្សប្រុស៥នាក់ និងស្រីពីរនាក់ ក្នុងចំណោមគ្នា៨នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ឯក្មេងស្រី​អាយុ​១០ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរ បាននឹងកំពុងធ្វើការសង្គ្រោះជាបន្ទាន់។ ប៉ុន្តែព័ត៌មានចុងក្រោយដ៏អកុសល បានឲ្យ​ដឹងថា នាងតូចរូបនេះ ក៏បានលាចាកលោកបាត់ទៅដែរ។

សាក្សីនៅផ្ទាល់កន្លែងបានបញ្ជាក់ថា ក្នុងរថយន្តហាយឡែនឌ័រនោះ ឃើញមានទៀនវស្សា ទំនងជាឆ្ពោះដំណើរ​ទៅកាន់វត្តណាមួយ តាមបណ្តោយផ្លូវនេះ។ ឯខាងសមត្ថកិច្ច ក៏បានពិនិត្យមើលអត្តសញ្ញាណប័ណ្ណ នៃជនរង​គ្រោះ​ទាំងនោះ មានអ្នកខ្លះរស់នៅខេត្តកណ្ដាល និងអ្នកខ្លះទៀតរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វីដេអូនៃហេតុការណ៍ដ៏រន្ធត់នេះ នៅខាងក្រោម គួរត្រូវបញ្ជៀសកុំឲ្យអ្នកមានអាម្មណ៍មិនល្អ និងកុមារអាយុក្រោម​១២ឆ្នាំ​ទស្សនា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...