ប្រតិកម្មពីប្រិយមិត្តជុំវិញ ពេជ្រ សូលិកា ត្រូវតារាថៃបដិសេធមិនថតរូប

រូបភាពអាម៉ាស់របស់កញ្ញា ពេជ្រ សូលិកា ត្រូវបានប្រិយមិត្ត និងអ្នកតាមដាន យកមកបង្ហោះចែកចាយយ៉ាង​ព្រោងព្រាត នៅលើបណ្តាសង្គមហ្វេសប៊ុក បន្ទាប់តារាចម្រៀងស្រី ល្បីឈ្មោះគួរសមរូបនេះ ត្រូវបានតារាស្រស់​សង្ហា​របស់ថៃ បដិសេធមិនថតរូបជាមួយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពអាម៉ាស់របស់កញ្ញា ពេជ្រ សូលិកា ត្រូវបានប្រិយមិត្ត និងអ្នកតាមដាន យកមកបង្ហោះចែកចាយយ៉ាង​ព្រោងព្រាត នៅលើបណ្តាសង្គមហ្វេសប៊ុក បន្ទាប់តារាចម្រៀងស្រី ល្បីឈ្មោះគួរសមរូបនេះ ត្រូវបានតារាស្រស់​សង្ហា​របស់ថៃ បដិសេធមិនថតរូបជាមួយ។


កញ្ញា ពេជ្រ សូលីកា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា  - ល្បីពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបានចែកចាយបន្តគ្នានូវព័តមាន ដែលបានបែក​ធ្លាយ​នូវវីដេអូឃ្លីបខ្លីមួយ មានរយៈពេល៨វិនាទី ដែលបង្ហាញពីតារារាងតូចច្រឡឹង កញ្ញា ពេជ្រ សូលីកា ត្រូវបាក់មុខ​យ៉ាងខ្លាំង ក្នុងកណ្តាលហ្វូងមនុស្ស ពេលចង់ថតរូប ជាមួយតារាថៃ។

ក្នុងឃ្លីបវីដេអូខ្លី ដែលបានបែកធ្លាយ និងចែកចាយបន្តគ្នានោះបានបង្ហាញថា នៅក្នុងកម្មវិធីសម្ភោធមួយ បន្ទាប់​ពី​អតីតតារាចម្រៀងរបស់ផលិតកម្មអ៊ឹម កញ្ញ ពេជ្រ សូលីកា ទាញទូរស័ព្ទ ក្នុងគោលបំណងចង់ថតរូប ជាមួយនឹង​តារាល្បីវ័យក្មេងរបស់ថៃ លោក ម៉ារីអូ នោះ ភ្លាមនោះក៏ត្រូវតារាប្រុសសង្ហាររូបនេះ បដិសេធទៅវិញ ដែលហេតុការណ៍ នេះបានធ្វើឱ្យ កញ្ញាពេជ្រ សូលិកាត្រូវរងនូវភាព អាម៉ាស់ជាខ្លាំង។

ក្រុមអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកដែលបានឃើញនូវឃ្លីបវីដេអូមួយនេះ បានរិះគន់តារាចម្រៀងកញ្ញា ពេជ្រ សូលិកា ថាគួរឱ្យខ្មាស់គេខ្លាំងណាស់ តារាល្បីស្រស់ស្អាតប៉ុណ្ណោះដែរ បែរជាត្រូវគេបដិសេធមិនថតរូបជាមួយ។ សម្រាប់អ្នកដែលមិនពេញចិត្ត នូវការបដិសេធនេះ បានរិះគន់សកម្មភាពរបស់តារាថៃរូបនោះថា ជាតារាដែល​មាន​ចរិកឆ្មើងឆ្មៃ។

នៅពេលនេះកញ្ញា ពេជ្រ សូលិកា មិនអាចសុំការបកស្រាយពីបញ្ហានេះបានទេ ប៉ុន្តែបើតាមអ្នកលេងហ្វេសប៊ុក ដែលដឹង និងនៅកន្លែងកើតហេតុផ្ទាល់ បានអោយដឹងនូវអ្វី ព្រឹត្តការណ៍នៅពីក្រោយនោះថា គឺដោយសារតែនេះ ជាគោលការណ៍ របស់ក្រុមហ៊ុន ដែលហាមមិនអោយថតរូបដោយខ្លួនឯង ព្រោះភាគីក្រុមហ៊ុន មានអ្នកជំនាញ​ថត​រូបផ្ទាល់ សម្រាប់ថតឱ្យអតិថិជន ដែលបានជាវផលិតផល ហើយរូបថតនោះទៀតសោត នឹងបង្ហោះនៅលើ​បណ្តាញ​សង្គមហ្វេសប៊ុកផងទៀត។

ចំណែកឯអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកម្នាក់ បានលើកឡើងថា កំហុសនេះ មកពីអ្នករៀបចំកម្មវិធីមិនបានប្រាប់ ម៉ារីអូ ថា កញ្ញា ពេជ្រ សូលីកា ជាតារានៅកម្ពុជា ប្រសិនបើ ម៉ារីអូ ដឹងក៏គេទុកមុខអោយដែរ តែខុសដោយសារ​កម្មវិធីហ្នឹង មិនយកចិត្តទុកដាក់នឹងតារាខ្មែរ  បើទោះជាកញ្ញា ពេជ្រ សូលីកា ក៏ជាភ្ញៀវ VIP ម្នាក់ដែរក៏ដោយ៕

នេះជាវីដេអូ ដែលត្រូវបានប្រិយមិត្ត យកមកចុះផ្សាយក្នុងបណ្ដាញសង្គម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...