វាយនភ័ណ្ឌខ្មែរ: ការដេកដូចស្លាប់ (die-in) នៅមុខហាងមួយ កណ្ដាលប៉ារីស

សកម្មជនមួយក្រុម បាននាំគ្នាធ្វើយុទ្ធនាការមួយ ដើម្បី «ទាមទារក្រុមហ៊ុនផ្លាកយីហោធំៗ ដែលមាន​រោងចក្រ​វាយនភ័ណ្ឌ​យ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា» អោយផ្តល់នូវ «ប្រាក់ខែសមល្មម» ដល់កម្មករកម្ពុជា ដោយ​ពួកគេ​បាន​នាំគ្នា​ធ្វើការ​តវ៉ា​មួយ មាន​លក្ខណៈដេកដូចជាស្លាប់ (die-in) នៅមុខហាងខោអាវមួយ​នៅទីក្រុង​ប៉ារីស ដើម្បីជា​ការ​ប្រកាស​សញ្ញា​លើបញ្ហានេះ។
Loading...
  • ដោយ: សុខជា រស្មី ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: September 23, 2012
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមសហជីពជនជាតិលើផ្លាកយីហោ (Ethique sur l'étiquette) និងបណ្តាញមួយមានឈ្មោះថា ឃ្លីន ខ្លូត ខមផែង (Clean clothes campaing) នៅអ៊ឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសពត៌មានមួយថា គ្រាន់តែក្នុងឆ្នាំ២០១១កន្លងមកនេះ និង ដោយផ្អែកលើតួរលេខផ្តល់ដោយសហជីពកម្ពុជា អ្នកធ្វើការទាំងប្រុសទាំងស្រី ចំនួន២ ៤០០នាក់ បានដួលសន្លប់នៅក្នុង រោងចក្រកាត់ដេរសំលៀកបំពាក់ ដែលបង្កឡើងដោយការធ្វើការលើសម៉ោង និង ការបរិភោគចំណីអាហារមិនគ្រប់គ្រាន់ ដែលមានលក្ខណៈជាប្រចាំ។

ក្រុមសហជីពនេះ ទាមទារអោយតម្លើងប្រាក់ខែ ដែលគួរតែមាន បួនដងនៃប្រាក់ខែសព្វថ្ងៃ មានជាមធ្យម៦៦ដុល្លា(៥០អ៊ឺរ៉ូ) ដល់កម្មករ កម្មការីនី ដើម្បីបំពេញតំរូវការបឋមរបស់ពួកគេ ក៏ដូចជារបស់គ្រួសារ។

ពួកគេនិយាយថា បានទាមទារជាច្រើនឆ្នាំមកហើយ ទៅកាន់ពួកក្រុមយីហោធំៗ ដែលមានរោងចក្រនៅប្រទេសកម្ពុជា មានជាអាថ៌ផ្លាកយីហោ អេជ អែន អឹម (H&M) ឡឺវីស (Levi's) ហ្កែប (Gap) និង អាំងឌីទិច (Inditex - ម្ចាស់ផ្លាកយីហោ ស្ហ្សារ៉ា Zara) ដោយហេតុថា ពួកក្រុមយីហោធំៗទាំងនេះ នៅតែបន្តលេសរបស់ខ្លួន ហើយមិននិយាយអំពីការតំលើង ប្រាក់ខែនេះ។

ហេតុដូចនេះហើយ ទើបក្រុមសកម្មជននេះ ត្រូវបង្កើតអោយមានចលនាទាមទារមួយ មានលក្ខណៈដេកដូចស្លាប់ (ក៏ដូច ជាការអង្គុយ) រយៈពេលកន្លះថ្ងៃ នៅមុខហាងសំលៀកបំពាក់ដ៏ធំមួយ ក្នុងចំណោមហាងជាងច្រើនផ្សេងទៀត ដែលមាន ទីតាំងនៅតាមមហាវិថី ហូសស្មាន (Haussmann) កណ្ដាលទីក្រុងប៉ារីស។  ចលនាទាមទារ ដែលមានលក្ខណៈដេកដូច ស្លាប់នេះ ជានិមិត្តរូបតំណាង អោយការដួលសន្លប់ ដោយសារតែភាពអស់កំលាំងរបស់កម្មករ កម្មការីនីកម្ពុជា នៅក្នុង រោងចក្រកាត់ដេរសំលៀកបំពាក់ឯកជន ដែលរស់ជាមួយតែនឹងប្រាក់បៀវត្តន៍ដ៏តិចតួចស្ដួចស្ដើង មិនគ្រប់គ្រាន់សំរាប់ ចិញ្ចឹមជីវិតអោយបានសមរម្យនោះ។

សូមទស្សនាខ្សែរវីដេអូ ដូចខាងក្រោម៖

------------

សូមបញ្ជាក់ថា ក្រុមសហជីពជនជាតិលើផ្លាកយីហោ ជាសាខាមួយនៅបារាំងរបស់បណ្តាញ Clean clothes campaing នៅអ៊ឺរ៉ុប ហើយមានការចូលរួមពីសំណាក់សមាគម សហជីពនានា រឺ ចលនានៃអ្នកប្រើប្រាស់ជាច្រើនទៀត ក្នុងបំណង លើកតម្កើន ការគោរពសិទ្ធិមនុស្សក្នុងការងារ នៅទូទាំងពិភពលោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...