អាមេរិក ឡើង​ទៅ​ទាត់​បាល់​ជា​មួយ អាល្លឺម៉ង់ នៅ​ក្នុង​អាវកាស (vdo)

ការប្រកួតរវាងអាមេរិក និងអាល្លឺម៉ង់ ដើម្បីសម្រេចក្នុងការឡើងទៅកាន់ វគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់​ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនេះ ក៏មានធ្វើឡើងដែរនៅក្នុងលំហរអាវកាសអន្តរជាតិ ហៅកាត់ជា​ភាសា​អង់គ្លេសថា ISS។ នៅទីនោះ អាវកាសយានិកជាតិអាល្លឺម៉ង់ លោក អាឡិចសង់ឌ័រ ហ្គ័រ (Alexander Gerst) បានប្រកួតជាមួយ សហសេវិករបស់ខ្លួនពីរនាក់ទៀត ដែលមកពីអង្គការណាស្សា (Nasa) របស់អាមេរិក ដើម្បីបង្ហាញ​នូវការចូលរួម ជាមួយនឹង​ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅលើផែនដី។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតរវាងអាមេរិក និងអាល្លឺម៉ង់ ដើម្បីសម្រេចក្នុងការឡើងទៅកាន់ វគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់​ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនេះ ក៏មានធ្វើឡើងដែរនៅក្នុងលំហរអាវកាសអន្តរជាតិ ហៅកាត់ជា​ភាសា​​អង់គ្លេសថា ISS។ នៅទីនោះ អាវកាសយានិកជាតិអាល្លឺម៉ង់ លោក អាឡិចសង់ឌ័រ ហ្គ័រ (Alexander Gerst) បាន​ប្រកួត​ជាមួយ សហសេវិករបស់ខ្លួនពីរនាក់ទៀត ដែលមកពីអង្គការណាស្សា (Nasa) របស់អាមេរិក ដើម្បី​បង្ហាញ​នូវ​ការចូលរួម ជាមួយនឹង​ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅលើផែនដី។


ក្រុមកីឡាករបាល់ទាត់ នៅលើអាកាស។ (រូបថតផ្តិតពីវីដេអូ)

បាល់ទាត់ពិភពលោក - នៅក្នុងវីដេអូមួយ ដែលទើបនឹងបានដាក់ផ្សាយ ដោយស្ថាប័នអាវកាសរបស់អ៊ឺរ៉ុប បាន​ឲ្យ​ដឹងថា អាវកាសយានិកជាតិអាល្លឺម៉ង់ លោក អាឡិចសង់ឌ័រ ហ្គ័រ បានពាក់អាវជាកីឡាករអាល្លឺម៉ង់ កំពុងទាត់បាល់​ជាមួយ អាវកាសយានិកជាតិអាល្លឺម៉ង់ពីរនាក់ផ្សេងទៀត លោក រ៉េដ៍ វ៉ាយម៉េន (Reid Wiseman) និង ស្ទេវ ស្វនសុន (Steve Swanson)។ ហើយពួកគេបានយកច្រកចេញចូល របស់យានអាវកាស ធ្វើជាកន្លែងទី ដើម្បីទាត់បញ្ចូល។

ដោយប្រើជើងទាត់ យកក្បាលបុកបញ្ជូនបាល់ និងការចាប់បាល់ដោយបង្វិលខ្លួនថយក្រោយ ... រឿងទាំងអស់នេះ ពិបាកឬកម្រនឹងធ្វើឲ្យបានណាស់នៅលើផែនដី ជាពិសេសជាមួយនឹងសកម្មភាពយឺតៗដូច្នេះទៀត។ តែផ្ទុយទៅវិញ អាវកាសយានិក​ទាំងបីរូប បែរជាបានធ្វើកាយវិការទាំងនេះដោយស្រួល ដោយមិនខ្លាចឈឺ ពេលធ្លាក់មកវិញ។

ទស្សនាការប្រកួតបាន ដូចនៅលើផែនដីដែរ ...

បើទោះជា អាវកាសយានិកទាំងនេះ មានកាលវិភាគរបស់ខ្លួនសែនចង្អៀតយ៉ាងណាក៏ដោយ តែបើតាមទីភ្នាក់ងារ ណាស្សារបស់អាមេរិក បានឲ្យដឹងថា ពួកគេនៅតែមានឱកាស ដើម្បីទស្សនាតាមដាន ការប្រកួតបាល់ទាត់​នៅលើ​ផែនដី តាមរយៈម៉ាស៊ីនកំព្យូទ័រ បានជាដរាប៕

សូមទស្សនាវីដេអូ នៃការប្រកួតបាល់ទាត់នេះ នៅលើអាវកាសដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...