ហ៊ុន សែន បង្ហោះ​រូប​ថត​អង្គុយ​ម្នាក់​ឯង ក្នុង​កាណូត​នៅ​ស៊ីដនី

នៅមុននេះបន្តិច លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថត ជិត២០សន្លឹក នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញឲ្យឃើញថា នៅក្នុងចំណោមបណ្ដាមេដឹកនាំទាំងអស់ បុរសខ្លាំងកម្ពុជាបានអង្គុយដាច់តែឯង ខុសពីមេដឹកនាំដទៃទៀត ដែលសុទ្ធតែអង្គុយប្រជ្រៀតគ្នា យ៉ាងពពាក់ពពូន។
ហ៊ុន សែន បង្ហោះ​រូប​ថត​អង្គុយ​ម្នាក់​ឯង ក្នុង​កាណូត​នៅ​ស៊ីដនី
នៅខាងមុខគេ គឺលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយតែម្នាក់ឯង ខណៈមេដឹកនាំអាស៊ានផ្សេងទៀត អង្គុយប្រកៀកគ្នានៅខាងក្រោយ និងនៅខាងស្ដាំដៃលោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 18, 2018
  • ប្រធានបទ: ពិធីការជនល្បី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតទាំងនេះ មិនត្រូវបានបង្ហោះដោយក្រុមប្រឆាំង ឬក្រុម«អគតិ»ណាផ្សេង នៅលើបណ្ដាញសង្គមទេ។ តែគឺលោក ហ៊ុន សែន ផ្ទាល់តែម្ដង ដែលបង្ហោះបង្ហាញ នៅលើទំព័រហ្វេសប៊ុករបស់លោក ពីសកម្មភាពរបស់លោក កំពុងធ្វើដំណើរបែបកំសាន្ដអារម្មណ៍ នៅលើកាណូតមួយ ក្នុងក្រុងស៊ីដនី ដែលជាទីកន្លែង នៃជំនួបកំពូលអាស៊ាន-អូស្ត្រាលី ក្នុងប្រទេសអូស្ត្រាលី។

ក្រៅពីរូបថត ជាមួយបណ្ដាមេដឹកនាំអាស៊ាន ​ដែលថតដោយខ្លួនលោកផ្ទាល់ (Selfie) រូបថតនៃទិដ្ឋភាពទូទៅ នៅក្នុងកាណូតនោះផ្សេងទៀត បង្ហាញថា លោក ហ៊ុន សែន បានអង្គុយតែម្នាក់ឯង ផ្ទុយគ្នាស្រឡះពីមេដឹកនាំដទៃទៀត ដែលជ្រើសរើសការអង្គុយនៅលើកៅអី ជាប់ៗគ្នា។

នៅក្នុងកាណូតនោះ មានតុនិងកៅអី ដែលអាចឲ្យ​បណ្ដាមេដឹកនាំ អង្គុយទល់មុខគ្នាបាន។ ទិដ្ឋភាពទាំងនេះ បង្កចំងល់ថា តើវាជាពិធីការ នៃការៀបចំឲ្យមេដឹកនាំអាស៊ាន អង្គុយដូច្នេះឬ? ឬក៏មេដឹកនាំទាំងនោះ មិនចង់ទៅអង្គុយ ក្បែរនាយករដ្ឋមន្ត្រីកម្ពុជា? ឬមួយ លោក ហ៊ុន សែន បានជ្រើសរើសទៅអង្គុយ ដាច់ដោយឡែក តែម្នាក់ឯង?

» រូបថតដទៃទៀត៖ 

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...