«ស្បែកគង់» ទទួលការលាន់មាត់ពីទស្សនិកជន ថា«ល្អមើល» (vdo)

«រឿងនេះពិតល្អមើលណាស់! តើចាក់បញ្ចាំងថ្ងៃណាដែរ?» នេះជាការលើកឡើង របស់ប្រិយមិត្តមួយរូប បន្ទាប់ពីបាន​ទស្សនា ឈុតខ្លីរឿង«ស្បែកគង់» ដែលបានដាក់ផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបពេលថ្មីនេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រឿងនេះពិតល្អមើលណាស់! តើចាក់បញ្ចាំងថ្ងៃណាដែរ?» នេះជាការលើកឡើង របស់ប្រិយមិត្តមួយរូប បន្ទាប់ពីបាន​ទស្សនា ឈុតខ្លីរឿង«ស្បែកគង់» ដែលបានដាក់ផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបពេលថ្មីនេះ។


ឈុតថតមួយ នៅក្នុងភាពយន្ដ ស្បែកគង់។ (រូបថតហ្វេសប៊ុក)

ភាពយន្ត - រឿង«ស្បែកគង់» គឺជាវណ្ណកម្មថ្មីមួយ ដែលផលិតឡើងដោយ ផលិតកម្ម អង្គរភីកឈ័រ (Angkor Picture) ដែលគ្រោងដាក់បញ្ចាំង ដើម្បីធ្វើការប្រកួតប្រជែង ក្នុងទីផ្សារសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥ ខាងមុខនេះ បាន​នឹងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនអ្នកស្នេហាវិស័យភាពយន្ត។ គ្រាន់តែឈុតឆាកខ្លីៗ ដែលផលិតកម្មអង្គរភីកឈ័រ បានធ្វើការផ្សព្វផ្សាយ នៅលើបណ្តាញ សង្គម ហ្វេសប៊ុក និង យូធូប កាលពីថ្មីៗនេះ មិនបានប៉ុន្មានផង ត្រូវបានសង្កេតឃើញថា មានការចែកចាយ យ៉ាងច្រើនលើសលុប។

ប្រិយមិត្តដែលបានទស្សនាឈុតខ្លី របស់ភាពយន្តខ្នាតធំមួយនេះ បានលាន់មាត់ថា រឿងនេះពិតជាល្អមើលគ្រប់គ្នា និងមានមតិមួយចំនួនទៀត បានពោលឡើងថា រឿងស្បែកគង់នេះ ជាប្រភេទរឿងដែលគាំទ្រស្នាដៃខ្មែរ គាំទ្រ​សិល្បះ​ជាតិ លប់បំបាត់ការលួចចម្លងស្នាដៃបរទេស។

ភាពយន្តខ្មែរខ្នាតធំ កម្រិត 4.5Kមួយនេះ គឺជាខ្សែភាពយន្តខ្មែរ ខ្នាតធំ ដំបូងគេ ប្រចាំឆ្នាំ២០១៤ របស់ផលិតកម្ម អង្គរ​ភីកឈ័រ ដែលបានប្រើដើមទុន សរុបប្រមាណ ជាង ៥០ ម៉ឺនដុល្លារ ក្នុងការថត ។ តាមឈុតខ្លីដែលបានដាក់បង្ហាញ ឃើញថា រឿងនេះបានបង្ហាញពីឈុតឆាកប្លែកភ្នែក មានទាំងការប្រយុទ្ធ ស៊ីសាច់ហុចឈាម មន្តអាគមន៍គាថា និង​អបិយជំនឿផ្សេងៗ។ ក្រៅពីបង្ហាញនូវឈុតឆាក មន្តអាគម វាយប្រហារ ទាត់ធាក់ និងកាប់សម្លាប់ស្តែងៗ ក៏នៅមាន​រំលេចនូវ ឈុតឆាកស្នេហា ផ្អែមល្ហែម និងស្រើបស្រាល មួយចំនួនផងដែរ។

មិនតែប៉ុណ្ណោះ លោក ញ៉ែម សុគន្ធ ដែលទទួលបាននូវតំណែងជាតួឯក ស្បែកគង់នោះ បានបញ្ចេញទេពកោសល្យ​សម្ដែងយ៉ាងល្អ ក្នុងឈុតឆាកស្នេហា រំលោភ និងសម្លាប់ យ៉ាងញញើតគ្មានប្រណីដៃឡើយ។ រីឯកញ្ញា ឌុច លីដា ដែល​មានឱកាស សម្តែងក្នុងខ្សែភាពយន្តធំៗជាច្រើន ក្នុងឆ្នាំ២០១៤ និងជាតួឯកស្រីក្នុងរឿងនេះ ក្រៅពីសម្តែង ក្នុង​ឈុតឆាក កំសត់ព្រាត់ប្រាស់ នៅមានឈុតឆាកស្នេហា ផ្អែមល្ហែម និងស្រើបស្រាល មួយចំនួនទៀត ដែលនាងហ៊ាន សម្តែងដូចជា ឈរនៅក្នុងទឹកព្រលែង ពាក់កណ្តាលខ្លួន បញ្ចេញសាច់ខ្នង នៅចំពោះមុខតួឯកប្រុស និងឈុតស្នេហា រោលរាលមួយចំនួនទៀត។ លើសពីនេះ ក៏មានការចូលសម្តែង ពីតារាល្បីមួយចំនួនទៀត ដូចជាលោក អ៊ុន សុធា និង​ក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន ដូចជានាយពែកមី នាយក្រូច និងនាយបូរ៉ាជីនជាដើម។

និស្សិតនៃសាកលវិទ្យល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចមួយរូប បានលាន់មាត់ប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា រឿងនេះបើតាមមើលឈុតខ្លីៗ គឺល្អមើលខ្លាំងណាស់។ កញ្ញាពិតជាចូលចិត្តខ្សែភាពយន្តបែប​នេះណាស់ ព្រោះថា រឿងបង្ហាញឈុតប្លែកៗ និងមន្តអាគមន៍គាថា និងអបិយជំនឿដែលជាជំនឿរបស់ខ្មែរសម័យមុន រីឯរូបភាពក៏ភ្លឺច្បាស់ដែរ។ បើរឿងនេះចាក់បញ្ចាំងនៅពេលណា កញ្ញានឹងទិញសំបុត្រចូលមើលភ្លាម។

ចំណែកផលិតករវ័យក្មេង របស់ផលិតកម្ម អ៊ិលឌីភីកឈ័រ លោក លៀក លីដា ដែលស្រង់សម្តីដោយ​គេហទំព័រក្នុង​ស្រុកមួយ បានធ្វើការសរសើរលើខ្សែភាពយន្តរឿង ស្បែកគង់នេះផងដែរ ថា មានគុណភាពរូបភាពច្បាស់ល្អ លើស​ខ្សែភាពយន្តខ្មែរដទៃទៀត ហើយថា នេះជាសញ្ញានាំវិស័យភាពយន្តខ្មែរ ឈានឆ្ពោះទៅរកភាពរីកចំរើន នៅថ្ងៃ​អនាគត៕

ទស្សនាវីដេអូផ្សាយពាណិជ្ជកម្ម នៃភាពយន្ដនេះដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...