ធ្លាប់​«ស្រាត»​ឲ្យ​ទឹក​​ចិត្ត រ៉ូណាល់ដូ តែ​បែរ​ជា​ត្រូវ​បណ្ដេញ​ចេញ (vdo)

អ្នកគាំទ្រពិសេស ដូចយ៉ាងស្រស់ស្រី អេនដ្រេសា អ៊ូរ៉ាច (Andressa Urach) ជាតិប្រេស៊ីល ដែលធ្លាប់​បាន​«ស្រាត» ដោះសម្លៀកបំពាក់ផ្នែកខាងលើទាំងអស់ចេញ ដើម្បីផ្ដល់កម្លាំងចិត្តទ្វេឡើងឲ្យ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានព្យាយាមទៅជួបតារា បាល់ទាត់អន្តរជាតិរូបនេះ ដោយផ្ទាល់ជាថ្មីទៀត។ តែនៅពេល​ចូល​ទៅដល់កីឡាដ្ឋាន កន្លែងដែលក្រុមព័រទុយហ្គាល រៀបនឹងធ្វើការហ្វឹកហាត់នោះ អតីតបវរកញ្ញា«គូថបាន»រូបនេះ ត្រូវបានក្រុមសន្ដិសុខចាប់ចេញ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២១ ខែមិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកគាំទ្រពិសេស ដូចយ៉ាងស្រស់ស្រី អេនដ្រេសា អ៊ូរ៉ាច (Andressa Urach) ជាតិប្រេស៊ីល ដែលធ្លាប់​បាន​«ស្រាត» ដោះសម្លៀកបំពាក់ផ្នែកខាងលើទាំងអស់ចេញ ដើម្បីផ្ដល់កម្លាំងចិត្តទ្វេឡើងឲ្យ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានព្យាយាមទៅជួបតារា បាល់ទាត់អន្តរជាតិរូបនេះ ដោយផ្ទាល់ជាថ្មីទៀត។ តែនៅពេល​ចូល​ទៅដល់កីឡាដ្ឋាន កន្លែងដែលក្រុមព័រទុយហ្គាល រៀបនឹងធ្វើការហ្វឹកហាត់នោះ អតីតបវរកញ្ញា«គូថបាន»រូបនេះ ត្រូវបានក្រុមសន្ដិសុខចាប់ចេញ។


តារាស្រស់ស្រី អេនដ្រេសា អ៊ូរ៉ាច បង្ហាញទ្រូងដ៏ទ្រលក់ទ្រលន់ គាំទ្រ រ៉ូណាស់ដូ។ (រូបថត ផ្ដិតពីវីដេអូ)

បាល់ទាត់ពិភពលោក - បើទោះជាក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល បានប្រកួតចាញ់ក្រុមអាល្លឺម៉ង់ យ៉ាង​ធ្ងន់ធ្ងរ (៤-០) នោះក៏ដោយ តែសម្រាប់អ្នកគាំទ្រ កំពូលតារាបាល់ទាត់អន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅតែមិនដាច់ចិត្តបោះបង់ចោល ទឹកចិត្តរបស់ពួកគេ ដែលមានចំពោះតារានេះឡើយ។ នេះជាទឹកចិត្ត​ដែលតារាជនជាតិប្រេស៊ីលមួយរូប នាង អេនដ្រេសា អ៊ូរ៉ាច ដែលធ្លាប់ស្រាតដោះអាវចេញ បង្ហាញដើមទ្រូង​យ៉ាង​គគ្លើនដាក់គេឯង កាលពីប៉ុន្មានថ្ងៃមុខ ព្រោះ​តែនាងចង់សម្ដែងការគាំទ្ររបស់នាង ទៅលើកំពូល​កីឡាករបាល់ទាត់​។ តែនៅពេលដែលនាងចង់ចូលទៅក្នុង ទីលានហ្វឹកហាត់ ដើម្បីជួបនិងឃើញផ្ទាល់កីឡាករដ៏សង្ហា នៅថ្ងៃ​ទី​២១ ខែ​មិថុនា​នេះ  ស្រាប់តែនាងទទួលបានត្រឡប់​មកវិញ នូវការបណ្ដេញចេញពីទីលាន ពីសំណាក់ក្រុមសន្ដិសុខ យ៉ាង​ចាស់​ដៃ។

ការបញ្ជូនខ្លួនចេញក្រៅទីលានហ្វឹកហាត់ នូវតារាស្រីដែលធ្លាប់ជាប់ជា«បវរកញ្ញាគូថបាន - Miss BumBum» ត្រូវ​បានធ្វើក្រោមហេតុផល៖ «ខ្លាចរំខាន ទៅដល់អារម្មណ៍របស់ក្រុមកីឡាបាល់ទាត់ ព័រទុយហ្គាល់»។

តែហេតុផលនេះ មិនមែនថាគ្មានដំណើរដើមរឿងរបស់វានោះទេ ព្រោះកាលពីឆ្នាំ២០១៣កន្លងទៅ ក្រុមបាល់ទាត់​អាជីព រៀល ម៉ាឌ្រីដ (Real Madrid) របស់អេស្ប៉ាញ ដែលកីឡាករ រ៉ូណាល់ដូ កំពុងទាត់ឲ្យសព្វថ្ងៃនេះ ធ្លាប់បាន​ទទួលបរាជ័យយ៉ាងជូរចត់ ទល់នឹងក្រុម បាយឺន ម៉ូនីច (Bayern Munich) របស់អាល្លឺម៉ង់ ដោយពិន្ទុ (១-៤)។ ចេញពី​បរាជ័យ របស់ក្រុមបាល់ទាត់អាជីពអេស្ប៉ាញនៅពេលនោះ ស្រាប់តែមានពាក្យចចាមអារ៉ាមមួយបានលើកឡើងថា ដោយសារតែកីឡាករ រ៉ូណាល់ដូ បានបាក់លោមនឹងបានរួមរ័ក្សភិសម័យ ជាមួយនឹងតារាស្រីរូបស្រស់គូថបានរូបនេះ ទើបធ្វើឲ្យតារាបាល់ទាត់អន្តរជាតិ មិនមានកម្លាំងរត់ ហើយចាញ់ក្រោមថ្វីជើងរបស់គូរប្រគួត។ ប៉ុន្តែព័ត៌មានបែក​ធ្លាយខាងលើ ត្រូវបានកីឡាករ រ៉ូណាល់ដូ ខ្លួនឯងបដិសេធ ថាខ្លួនមិនដែលបានប៉ះ អេនដ្រេសា អ៊ូរ៉ាច សូម្បីតែមួយ​ដង​ផង។

បន្ទាប់ពីត្រូវគេនាំខ្លួន ចេញមកក្រៅកីឡាដ្ឋានវិញ តារាស្រីរូបស្រស់គូថទយ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ក្រុម​សន្ដិសុខទាំងនោះ ចិត្តអាក្រក់ណាស់ជាមួយខ្ញុំ ហើយពួកគេថែមទាំងកញ្ឆក់ ទាញប័ណ្ណសម្គាល់ខ្លួនរបស់ខ្ញុំ​ចោលទៀត។» នាងបានចោទប្រកាន់ថា គឺ គ្រីស្ទៀណូ រ៉ូណាល់ដូ ខ្លួនឯង ជាអ្នកសម្រេចឲ្យក្រុមសន្ដិសុខទាំងនោះ ឲ្យចាប់នាងចេញពីទីលានហ្វឹកហាត់។ នាងថ្លែងទៀតថា៖ «តាមមើលទៅ ខ្ញុំដូចជារំខានការងារ របស់លោក"ប្រុស"​ម្នាក់នេះសម្បើមណាស់»។

នៅក្នុងទំព័រទ្វីសធើរផ្លូវការ របស់តារាស្រីប្រចាំទូរទស្សន៍រូបនេះ បានសរសេរថា នាងគ្រាន់តែចង់ជូនពរ គ្រីស្ទៀណូ រ៉ូណាល់ដូ ឲ្យជួបតែសំណាងល្អ សម្រាប់ការប្រកួតលើកក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែតាមមើលទៅ តារាបាល់ទាត់​អន្តរជាតិ របស់​ប្រទេសព័រទុយហ្គាល់ មិនសូវជាស្ដាប់លឺហេតុផលនេះទេ ដោយមូលហេតុកំពុងផ្ចង់អារម្មណ៍ រៀបចំ​ខ្លួនត្រៀម​ប្រកួត ជាមួយនឹងក្រុមបាល់ទាត់អាមេរិកាំង នៅយប់ថ្ងៃទី២២ ខែមិថុនាខាងមុខនេះ ដែលដាច់ខាត​ខ្លួន​ត្រូវ​តែឈ្នះ ដើម្បីអាចមានជីវិតឡើងទៅការប្រកួត ក្នុងវគ្គបន្តនៃពានរង្វាន់ពិភពលោកឆ្នាំនេះ៕

សូមទស្សនាវីដេអូ ដែលតារាស្រីបានបង្ហាញដើមទ្រូង កាលពីសប្ដាហ៍មុន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...