បាល់​ទាត់​ពិភពលោក​២០១៤៖ ពលរដ្ឋ​កម្ពុជា​ត្រៀម​អបអរ

ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នឹងចាប់ផ្ដើមបើកជាផ្លូវការ នៅយប់ថ្ងៃទី ១២ ខែ មិថុនា ស្អែកនេះហើយ។ បើទោះបីជាកម្ពុជា គ្មានវត្តមានក្នុងការប្រកួតក៏ដោយ ប៉ុន្តែប្រជាជនកម្ពុជាអ្នកចូលចិត្តវិស័យកីឡា មិនខកខាន​នោះ​ទេ ក្នុងការរងចាំទស្សទាយក្រុមបាល់ទាល់ទាត់ ដែលខ្លួនគាំទ្រនៃព្រឹត្តិការណ៍លើកទី២០ ឆ្នាំ២០១៤ នេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នឹងចាប់ផ្ដើមបើកជាផ្លូវការ នៅយប់ថ្ងៃទី១២ ខែមិថុនា ស្អែកនេះហើយ។ បើទោះបីជាកម្ពុជា គ្មានវត្តមានក្នុងការប្រកួតក៏ដោយ ប៉ុន្តែប្រជាជនកម្ពុជាអ្នកចូលចិត្តវិស័យកីឡា មិនខកខាន​នោះ​ទេ ក្នុងការរងចាំទស្សទាយក្រុមបាល់ទាល់ទាត់ ដែលខ្លួនគាំទ្រនៃព្រឹត្តិការណ៍លើកទី២០ ឆ្នាំ២០១៤ នេះ។


ពានរង្វាន់រងចាំសម្រាប់អ្នកប្រកួតបាល់ទាត់ឈ្នះ នៅប្រទេសប្រសីលឆ្នាំ២០១៤។ (រូបថត Fifa)

បាល់ទាត់ - នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ (FIFA World Cup 2014) នឹងចាប់ផ្តើម ដែលនឹងប្រព្រឹត្តទៅចាប់ពីទី១២ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដាខាងមុខនេះ នៅ ប្រទេស​ប្រេស៊ីល។ អ្នកស្នេហាវិស័យបាល់ទាត់ នៅជុំវិញពិភពលោក បាននឹងកំពុងត្រៀមខ្លួន អបអរជាមួយព្រឹត្តិការណ៍​ដ៏​ឱឡារិក​មួយនេះដែរ។

សម្រាប់កម្ពុជា អ្នកស្នេហាកីឡាបាល់ទាត់មួយចំនួន ប្រហែលជាត្រូវដាច់យប់ អត់ងងុយ ដោយសារតែការ​ផ្សាយ​ផ្ទាល់ពីប្រទេសប្រេស៊ីល នៅម៉ោង ១៦:០០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ត្រូវនឹងម៉ោង៣ទៀបភ្លឺនៅ​កម្ពជា​ថ្ងៃ​ទី១៣ ខែមិថុនា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកស្នេហាវិស័យបាល់ទាត់ដែលរួមមាន ទាំងយុវជន និងមនុស្ស​ដែល​មានវ័យចំណាស់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអបអរ និងត្រៀមខ្លួនចាំអ៊ុតមើលលទ្ធផល ក្រុមបាល់ទាត់​នីមួយៗ​ដែលខ្លួនបានគាំទ្រ។

ជាមួយនឹងព្រឹត្តិការណ៍ មានរយៈពេល៤ឆ្នាំម្តងនេះ និស្សិតស្រីឆ្នាំផ្នែកសេដ្ឋកិច្ចមួយរូប ដែលបានរងចាំមើល​ព្រឹត្តិការណ៍​នេះ​ជាយូមកហើយនោះ និងជាអ្នកស្នេហាវិស័យកីឡាផងនោះ បានឱ្យដឹងថា កញ្ញានឹងរងចាំមើល​ការប្រកួតនេះ បើទោះបីជាត្រូវអត់ងងុយ ដែលនឹងអាចប៉ះពាល់ការសិក្សាក៏ដោយ ប៉ុន្តែ៤ឆ្នាំមានតែម្តងទេ បើមិន​បានមើលវាគួរឱ្យស្តាយណាស់។

នៅពេលសួរថា ក្រុមជម្រើសជាតិបាល់ទាត់មួយណា ដែលស្ថិតក្នុងដួងចិត្តរបស់កញ្ញា? យុវតីរូបនេះបានបញ្ជាក់ថា ខ្លួនពេញក្រុមបាល់ទាត់របស់ប្រទេសប្រេស៊ីលជាងគេ ព្រោះបើតាមកញ្ញាដឹងមកក្រុមជាក្រុមខ្លាំង ហើយច្រើន​តែ​បានឈាន ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជានិច្ច។ កញ្ញាបន្ថែមថា៖ «បើតាមខ្ញុំមើលព័ត៌មានកន្លងមក ភ្នាក់ងារ Goldman Sachs ក៏បានធ្វើការទាយទុក និងព្យាករណ៍ជាមុនផងដែរ ថាក្រុមម្ចាស់ផ្ទះប្រេស៊ីល ព្រមទាំង​ក្រុម​ជម្រើស​ជាតិ អាល្លឺម៉ង់ អេស្ប៉ាញនិងអាហ្សង់ទីន ជាក្រុមល្អដែលរំពឹង ថាឈ្នះពាន នេះ »។

មិនថាតែយុវជននោះទេ ដែលអបអរទៅនឹងព្រឹត្តការណ៍នេះ កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន ក្នុងកម្មវិធី ពេញអត់? របស់​ស្ថានីយ៍ទូរទស្សន៍ម៉ាយធីវី ក៏បានធ្វើការអបអរដូចគ្នាផងដែរ ដោយមានទាំងគណកម្មការ ទាំងតារាកិត្តិយស ព្រម​ទាំង​ពិធីករពិធីការិនី បានស្លៀកពាក់ជាក្រុមបាល់ទាត់ផ្សេងគ្នា ដើម្បីស្វាគមន៍ នៃការបើកការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ២០១៤ នេះ និងជាការគាំទ្រទៅលើក្រុមបាល់ទាត់ ដែលខ្លួនស្រលាញ់។

ក្នុងសម្លៀកបំពាក់ពណ៌ក្រហម និងមានសរសេរអក្សរ Spain នៅលើថ្ពាល់ខាងឆ្វេង តារាសម្ដែងល្បីខាងសិចស៊ី និង​ចូលចិត្តសម្តែងជាតួឆ្នាសឆ្នើម កញ្ញា កុលដាវី ទំនងជាបង្ហាញការគាំទ្រពេញទំហឹងដល់ក្រុមបាល់ទាត់ អេស្ប៉ាញ ខណៈការប្រកួតពានរង្វាន់បាល់ទាត់ ពិភពលោក FIFA World Cup 2014 នឹងចាប់ផ្ដើមប្រកាសបើកឆាក នៃការ​ប្រកួតរបស់ខ្លួននៅថ្ងៃទី ១២ ខែ មិថុនា ខាងមុខនេះ។ កញ្ញា កុល ដាវី បាននិយាយថា នាងពេញចិត្តក្រុមអេស្ប៉ាញ​នេះ ព្រោះក្រុមនេះ ធ្លាប់លើកពានរួចមកហើយកាលពីឆ្នាំ ២០១០។

ខណៈពេលដែល អ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជាកំពុងតែមានអារម្មណ៍ផុសផុលខ្លាំង សាលារាជធានី​ភ្នំពេញ​ឯណោះវិញ បានត្រៀមវិធានការរួចជាស្រេចហើយ ដើម្បីចុះបង្រ្កាបការភ្នាល់បាល់ទាំងឡាយណា ដែលអាច​នឹង​កើតឡើង នៅអំឡុងពេលការប្រកួត​បាល់ទាត់ពិភពលោក ចាប់ពីថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៤៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...