វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

លោក វ៉ាឌី ហេឡែន ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម ដាយអឺមេន ញូសិក (Diamond Music) បានបញ្ជាក់ថា ពេលបច្ចុន្ននេះលោក កំពុងត្រៀមបទចម្រៀងថ្មីៗ រួមជាមួយនិងស្ទិលប្លែកៗ ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន មានភាព​រីកចម្រើនទៅមុខ ខណៈពេលនេះ ប្រជាប្រិយភាពរបស់លោកមិនទាន់មានឈ្មោះ បោះសម្លេងល្បីនៅក្នុងវិស័យជា​អ្នកចម្រៀងនៅឡើយ បើប្រៀបធៀបទៅតារាចម្រៀងប្រុសល្បីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក វ៉ាឌី ហេឡែន ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម ដាយអឺមេន ញូសិក (Diamond Music) បានបញ្ជាក់ថា ពេលបច្ចុន្ននេះលោក កំពុងត្រៀមបទចម្រៀងថ្មីៗ រួមជាមួយនិងស្ទិលប្លែកៗ ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន មានភាព​រីកចម្រើនទៅមុខ ខណៈពេលនេះ ប្រជាប្រិយភាពរបស់លោកមិនទាន់មានឈ្មោះ បោះសម្លេងល្បីនៅក្នុងវិស័យជា​អ្នកចម្រៀងនៅឡើយ បើប្រៀបធៀបទៅតារាចម្រៀងប្រុសល្បីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។


រូបថត លោក វាឌី ហេឡែន តាមបណ្ដាញសង្គម។ (រូបថត ហ្វេសប៊ុក)

តារា - «Blockបងចោលទៅ» ជាបទចម្រៀងមួយដែលលោក វ៉ាឌី ហេឡែន ទទួលបានការចាប់អារម្មណ៍ពីមិត្ត​យុវជនជាងគេ ក្នុងចំណោមបទចម្រៀងនានា ដែលលោកកំពុងចេញលក់នៅលើទីផ្សារ និងកំពុងទទួលបានការ​ចាប់អារម្មណ៍ពីទស្សនិកជន។ បើទោះបីជាការបោះជំហានចូលផលិតកម្ម ដាយអឺមេន ញូសិក ទើបតែបានរយៈ​ពេលជិតកន្លះឆ្នាំនេះ មិនទាន់ទទួលបានការគាំទ្រច្រើន ពីប្រិយមិត្ត និង មិត្តៗយុវវ័យក្តី ប៉ុន្តែអតីតតារាចម្រៀង​របស់ផលិតកម្មក្លាស៊ិក (Classic) រូបនេះបានលើកឡើងថា លោកមិនមានការអាក់អន់ស្រពន់ និងអស់សង្ឃឹមអ្វី​នោះទេ ហើយនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដោយនាំបទចម្រៀងថ្មីក៏ដូចជាស្ទិលប្លែកៗ ក្នុងការទាក់ទាញ​ការគាំទ្រពី​ទស្សនិកជន និងបង្កើនប្រជាប្រិយភាពរបស់ខ្លួននាពេលខាងមុខ។

ជាប្អូនប្រុសបង្កើតរបស់ កញ្ញា វ៉ាឌី ភាលីង ដែលជាតារាចម្រៀង និងសម្ដែងដែរនោះ លោក វ៉ាឌី ហេឡែន តារា​ចម្រៀងវ័យក្មេងរូបនេះ បានប្រឡូកចូលសិល្បៈដោយចាប់អាជីពជាតារាចម្រៀង ក្នុងឆ្នាំ២០១២ ក្នុងផលិតកម្ម ក្លាស៊ិក។ ក្រោយមក លោកបានប្តូរទ្រនំពីផលិតកម្ម ក្លាស៊ិក មកផលិតកម្ម ដាយអឺមេន ញូសិក វិញ។ បច្ចុប្បន្ន​ តារាចម្រៀងរូបនេះជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយយកជំនាញគ្រប់គ្រង។

នៅជាមួយផលិតកម្មថ្មី តារាចម្រៀងវ័យ២១ឆ្នាំរូបនេះ បានចេញជាបទចម្រៀងទាំង CD និង VCD ច្រើនមកហើយ។ តែនៅពេលនេះ លោកក៏កំពុងត្រៀមចេញបទចម្រៀងមួយចំនួនទៀត។ ស្រង់សម្តីដោយគេហទំព័រសប្បាយ តារា​ចម្រៀង វ៉ាឌី ហេឡែន បានថ្លែងថា៖ «ត្បិតមិនទាន់មានឈ្មោះល្បី ក៏ដូចជាបទចម្រៀងណាមួយ ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍ក្ដី ខ្ញុំមិនអស់សង្ឃឹមទេ ថ្ងៃណាមួយខ្ញុំនឹងអាចល្បីដូចជាតារាមួយចំនួននាពេល បច្ចុប្បន្ន»។

បទចម្រៀងថ្មីរបស់លោក វ៉ាឌី ហេឡែន ដែលបានចេញលក់នៅទីផ្សារមានដូចជា «ប្លុកបងចោលទៅ» «ចង់​ស្រែក​ប្រាប់ពិភពលោកថាខ្ញុំឈឺចាប់» «ពេលគ្មានអូនបងចង់ឆ្កួត» «នឹកអ្នកណាមិននឹកទៅនឹកមនុស្សធ្លាប់ក្បត់» «មនុស្ស​ដំបងធ្វើឱ្យបងយំ អូនដឹងទេ?»«គេទុកអូនជាកង់សាគួរ» និងបទចម្រៀងមួយចំនួនទៀត៕

រូបថតលោក វ៉ាឌី ហេឡែន តាមបណ្ដាញសង្គម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...