រោងចក្រ​ជញ្ជូន​សម្ភារៈ​ចេញ កម្មករ​អូសេអង់​ស្វែង​រក​អន្តរាគមន៍​ក្រសួង

ក្រុមកម្មកររោងចក្រអូសេអង់ហ្គាមិន បានស្វែងរកអន្តរាគមន៍ពីក្រសួងកាងារជាថ្មី ក្រោយការចរចាមិនទទួលបាន​លទ្ធផល និង​ស្រប​ពេលដែលរោងចក្រ បានព្យាយាមយកសម្ភារៈមួយចំនួនចេញពីរោងចក្រ ដែលធ្វើកម្មករបារម្ភថា​រោងនេះបិទសង្វាក់ផលិតកម្មនិងគេចវេសពីការផ្តល់សំណង។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 06, 2014
  • ប្រធានបទ: វិបត្តិការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិបត្តិការងារ - ក្រោយពីការចរចាបរាជ័យ ជាលើកទី៤ កាលពីពេលកន្លងមក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤នេះ កម្មកររោងចក្រ​អូសេអង់ហ្គាមិន ជាង ៥០០នាក់ បានហែក្បួនទៅប្រមូលផ្តុំគ្នា នៅមុខក្រសួងការងារ ដើម្បីដាក់ញត្តិ​ស្វែងរកអន្ដរាគមន៍ ពីក្រសួងមួយនេះ ក្នុងករណីដែលរោងចក្រ ព្យួរការងារកម្មករ និងមិនបានផ្តល់ប្រាក់ខែ​ដល់​កម្មករ។

តាមញត្តិរបស់កម្មករ បានឱ្យដឹងថា ក្រុមហ៊ុនអូសេអង់ហ្គាមិននេះ បានលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រមួយ​ចំនួន ទើបប្រកាសព្យួរការងារ។ ករណីនេះ ធ្វើឲ្យពួកគេបារម្ភថា ក្រុមហ៊ុននេះ អាចបិទសង្វាក់ផលិតកម្មរបស់ខ្លួន ហើយ​គេចវេស ពីការផ្តល់សំណងដល់កម្មករតាមច្បាប់ស្តីពីការងារ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងឡើងថា បើទោះបីជាក្រុមហ៊ុនអូសេអង់ហ្គាមិននេះ បានសាង ​(លក់) រោងចក្រទៅឱ្យថៅកែថ្មីក៏ដោយ ក្រុមហ៊ុននៅតែមានកាតព្វកិច្ចទូទាត់ នូវអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករដែល​មាន​ចែងនៅក្នុងច្បាប់។ អ្វីដែលកម្មករទាមទារនេះគ្មានអ្វីខុសច្បាប់ទេ ព្រោះវាជាការការពាផលប្រយោជន៍​របស់ពួក​គាត់។ លោកអះអាងថា ប្រសិនគ្មានលទ្ធផលបន្តទៀត ខាងសហជីពនឹងចាត់តំណាងដើម្បីយកញត្តិ ទៅដាក់នៅ​ខុទ្ទកាល័យ​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

កម្មការរិនីម្នាក់មកពីខេត្តព្រៃវែងបានរៀបរាប់ថា ការសម្រេចរបស់រោងចក្រ ដែលផ្តល់ប្រាក់ខែតែ១៥ដុល្លា ក្នុងមួយ​ខែក្នុងពេលព្យួរការងារនេះ បានធ្វើឱ្យកញ្ញាជួបប្រទះនូវបញ្ហាលំបាកជាខ្លាំង ណាមួយផ្ទះជួលគេគ្មានលុយបង របស់​ប្រើប្រាស់ក៏គ្មាន និងថែមទាំងគ្មានប្រាក់សម្រាប់ទិញអាហារទៀតផង។ កម្មការិនីរោងចក្រអូសេអង់ហ្គាមិន ដែល​បំរើការបាន២ឆ្នាំរូបនេះបន្ថែមថា៖ «ឱ្យ១៥ដុល្លាខ្ញុំចាយអីគ្រាន់ ខ្ញុំចាយមិនគ្រាន់ទេ អញ្ចឹងខ្ញុំសូមសំណូមពរ ដល់​ក្រសួងថ្នាក់លើគ្រប់ស្ថាប័នទាំងអស់ សូមលលោកជួយដោះស្រាយឱ្យកម្មករយើងខ្ញុំទាំងអស់គ្នាផង»។ កញ្ញាបន្តថា បើខាងក្រុមហ៊ុនមិនផ្តល់ប្រាក់ឈ្នួលឱ្យ តាមការទាមទាររបស់កម្មករទេនោះ កញ្ញានៅតែធ្វើការតស៊ូទាមទារ ឱ្យ​ទាល់​តែបាន។

ក្រសួងការងារបានទទួលយកសំណើ​សុំកិច្ច​អន្តរាគមន៍ ដើម្បីបញ្ចប់វិវាទការងារ ប៉ុន្តែក្រសួងសុំពេលជួបជាមួយ សមាគមរោងចក្រកាត់ដេរ និងភាគីរោងចក្រមុនអន្តរាគមន៍ករណីនេះ។ នេះបើតាមឱ្យដឹងរបស់តំណាងកម្មករ​ក្រោយពេលដាក់ញត្តិរួច។

គួររម្លឹកថា កម្មកររោងចក្រអូសេអង់ហ្គាមិន ដែលស្ថិតនៅភូមព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ១៥០០នាក់ បានធ្វើកូដកម្មនៅមុខរោងចក្រ តាំងពីថ្ងៃទី២៣ ខែឧសភាមក ក្រោយពេលដែល​ភាគី​រោង​ចក្រ​បានប្រកាសព្យួរការងារ ។ បើទោះជាមានការចរចាគ្នារវាងថៅកែរោងចក្រ និងកម្មករ ដោយមានការសម្រម​សម្រួល ពីខាងក្រសួងការងារជាច្រើនលើកហើយយ៉ាងណាក៏ដោយ តែលទ្ធផលខាងក្រុមហ៊ុន នូវតែរក្សាគោល​ជំហរ​ផ្តល់​ប្រាក់ឈ្នួលក្នុងអំឡុងពេលព្យួរការងារ តែ១៥ដុល្លាដដែល។ កម្មករបានទាមទារលក្ខខណ្ឌការងារ ចំនួន​ពីរ​ចំណុច គឺទី១.ផ្តល់ប្រាក់ឈ្នួល១០០% ក្នុងកំឡុងពេលក្រុមហ៊ុនព្យួរការងាររយ:ពេល១ខែ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ និងទី២.ក្រុមហ៊ុនត្រូវសងលុយដល់កម្មករវិញ ចំពោះកម្មករដែលក្រុមហ៊ុនបើកជូន​មិនបាន​ត្រឹមត្រូវ ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...