ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ទោះជាវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយក៏ដោយ ក៏វិបត្តិនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយ របស់ស្ថាប័នខ្លួនដល់រដ្ឋាភិបាលកម្ពុជា នោះទេ។ តែមជ្ឈដ្ឋានសង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ចឯករាជ្យ បានសម្តែងការព្រួយបារម្ភ ជុំវិញការលើកឡើងនេះ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ទោះជាវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយក៏ដោយ ក៏វិបត្តិនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយ របស់ស្ថាប័នខ្លួនដល់រដ្ឋាភិបាលកម្ពុជា នោះទេ។ តែមជ្ឈដ្ឋានសង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ចឯករាជ្យ បានសម្តែងការព្រួយបារម្ភ ជុំវិញការលើកឡើងនេះ។


ការិយាល័យកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ (រូបថត Wikipedia.org)

ជំនួយ - លោកអេរីក ស៊ីកវីក (Eric Sidgwick) នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែង​សង្កត់​ធ្ងន់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ជម្លោះនយោបាយ ជាសាច់រឿងរបស់អ្នកនយោបាយ មិនថា​តែ​កម្ពុជា​នោះទេដែលមិន ប៉ះពាល់ ប្រទេសផ្សេងៗទៀត ក៏អញ្ចឹងដែរ ព្រោះជំនួយមិនពាក់ព័ន្ធនឹងករណីនយោបាយ។»

នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា (អេឌីប៊ី) ដដែលបានពន្យល់ថា ភាពមិនចុះសម្រុងផ្នែក​នយោបាយនៅកម្ពុជា មិនរាំងស្ទះដល់ដំណើរការ ផ្ដល់ជំនួយរបស់(អេឌីប៊ី) មកកាន់ប្រទេសកម្ពុជា នោះទេ ព្រោះ​ជំនួយរបស់(អេឌីប៊ី) ផ្តល់សម្រាប់ធ្វើការអភិវឌ្ឍន៍លើវិស័យដែលពាក់ព័ន្ធ ក្នុងគោលដៅ ធ្វើឲ្យប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។

ថ្មីៗនេះអង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងការខកចិត្តចំពោះសហគមន៍អ៊ឺរ៉ុប ដោយសង្គមស៊ីវិលទាំងនោះ បានត្អូញត្អែរថាសហគមន៍អ៊ឺរ៉ុប បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់រដ្ឋាភិបាលប្រទេសកម្ពុជា តែជំនួយ​ទាំងនោះ ហាក់មិនទាន់មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងមិនទាន់មានប្រសិទ្ធភាព លើកកម្ពស់ជីវភាព​ពលរដ្ឋ​ក្រីក្រកម្ពុជា នៅឡើយ។

អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ចាន់ សុផល បានថ្លែងថា ជាធម្មតាប្រទេសនីមួយៗ ឬស្ថាប័ននីមួយៗ គេ​មានគោលការណ៍ ក្នុងការផ្តល់ជំនួយតាមរបៀបខុសគ្នា ដោយប្រទេសមួយចំនួន ឬស្ថាប័នមួយចំនួន គេមាន​លក្ខខណ្ឌ ឬអាចថាគោលនយោបាយហ្មត់ចត់ ក្នុងការផ្តល់ជំនួយ រីឯប្រទេស ឬស្ថាប័នមួយចំនួនទៀត ហាក់​ដូច​ជាមិនសូវរិតត្បិតខ្លាំង ពេកនោះទេ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ នេះលោក ចាន់ សុផល ក៏បាន​លើកឡើងដែរថា៖ «ម្ចាស់ជំនួយខ្លះ គេក៏មានមកសិក្សា អនុវត្តគម្រោង ដោយបញ្ជូនអ្នកជំនាញ​បច្ចេកទេសទាំង​បរទេស និងក្រុមការងារក្នុងស្រុក សុទ្ធសឹងជាអ្នកជំនាញ។ ខ្ញុំគិតថាម្ចាស់ជំនួយខ្លះ ក៏បានគិតគូរពីប្រសិទ្ធភាព នៃ​ជំនួយនោះ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...