៩មូលហេតុ និង​យុទ្ធសាស្រ្ត ដើម្បី​កំចាត់​ជាតិ​ខ្លាញ់​នៅ​ក្បាល​ពោះ

ការសម្រកក្បាលពោះ គឺជារឿងចាំបាច់មួយ ជួយកម្ចាត់សារធាត់ខ្លាញ់ គ្មានប្រយោជន៏ចេញពីរាងកាយ។ ជាតិខ្លាញ់​ដែលមានច្រើនហួសហេតុ ត្រង់បរិវេណពោះ ដែលអាចជាមូលហេតុបង្កឲ្យកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ​ទី២ ធ្វើឲ្យប្រព័ន្ធអាំងស៊ុយលីចុះខ្សោយ ព្រមទាំងអាចបង្ក ឲ្យកើតជំងឺមហារីកប្រភេទមួយចំនួនទៀតផង។ ខាង​ក្រោម​នេះ ជាការបកស្រាយចំនួន៩ចំណុច និយាយទាក់ទងនឹងមូលហេតុ ក៏ដូចជាយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះ ដើម្បីជួយលោកអ្នកឲ្យកំចាត់ជាតិខ្លាញ់ នៅក្បាលពោះ។ការសម្រកក្បាលពោះ គឺជារឿងចាំបាច់មួយ ជួយកម្ចាត់សារធាត់ខ្លាញ់ គ្មានប្រយោជន៏ចេញពីរាងកាយ។ ជាតិខ្លាញ់​ដែលមានច្រើនហួសហេតុ ត្រង់បរិវេណពោះ ដែលអាចជាមូលហេតុបង្កឲ្យកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ​ទី២ ធ្វើឲ្យប្រព័ន្ធអាំងស៊ុយលីចុះខ្សោយ ព្រមទាំងអាចបង្ក ឲ្យកើតជំងឺមហារីកប្រភេទមួយចំនួនទៀតផង។ អត្ថបទ​នេះ ជាការបកស្រាយចំនួន៩ចំណុច និយាយទាក់ទងនឹងមូលហេតុ ក៏ដូចជាយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះ ដើម្បីជួយលោកអ្នកឲ្យកំចាត់ជាតិខ្លាញ់ នៅក្បាលពោះ។
Loading...
  • ដោយ: ក. សេងហុង ដោយ ក. សេងហុង (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃ០៧ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសម្រកក្បាលពោះ គឺជារឿងចាំបាច់មួយ ជួយកម្ចាត់សារធាត់ខ្លាញ់ គ្មានប្រយោជន៏ចេញពីរាងកាយ។ ជាតិខ្លាញ់​ដែលមានច្រើនហួសហេតុ ត្រង់បរិវេណពោះ ដែលអាចជាមូលហេតុបង្កឲ្យកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ​ទី២ ធ្វើឲ្យប្រព័ន្ធអាំងស៊ុយលីចុះខ្សោយ ព្រមទាំងអាចបង្ក ឲ្យកើតជំងឺមហារីកប្រភេទមួយចំនួនទៀតផង។ ខាង​ក្រោម​នេះ ជាការបកស្រាយចំនួន៩ចំណុច និយាយទាក់ទងនឹងមូលហេតុ ក៏ដូចជាយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះ ដើម្បីជួយលោកអ្នកឲ្យកំចាត់ជាតិខ្លាញ់ នៅក្បាលពោះ។


រក្សារូបរាងរបស់អ្នក មិនត្រឹមតែជួយសុខភាពឲ្យអ្នកខ្លួនប៉ុណ្ណោះទេ តែបង្កភាពរីករាយ ដល់អ្នកនៅជុំវិញនោះផង។ (រូបថតឯកសារ)

សុខភាព - បើសិនជាការហាត់ប្រាណ និងការបរិភោគអាហារត្រឹមត្រូវ នៅតែមិនអាចជួយលោកអ្នក ក្នុងការកាត់​បន្ថយជំងឺនេះបានទេ នោះប្រហែលអាចបណ្តាល មកពីមូលហេតុអរម៉ូន អាយុ។ល។ ដែលធ្វើឲ្យជាតិខ្លាញ់ នៅ​នឹង​ក្បាលពោះរបស់អ្នកពិបាកកែប្រែបាន។ដូច្នេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមលើកករណី៩យ៉ាង អាចបណ្តាល​ឲ្យ​ការសម្រកជាតិខ្លាញ់ត្រង់ក្បាលពោះ មិនអាចសម្រេចបានដោយជោគជ័យ និងដំណោះស្រាយមួយចំនួន។

១. អាយុរបស់អ្នកកាន់តែចាស់ទៅៗ
នាពេលអាយុរបស់អ្នកកាន់តែចាស់ទៅៗ កោសិកាលូតលាស់ និងស្ថេរភាពទម្ងន់ ក្នុងរាងកាយរបស់អ្នក ក៏ចាប់​ផ្តើម​ផ្លាស់ប្តូរទៅតាមនោះដែរ។ ទាំងបុរសនិងស្រ្តី ជួបប្រទះនូវបញ្ហាពិបាក ក្នុងការរំលាយអាហារ ដែលជាហេតុធ្វើឲ្យ សារធាតុកាឡូរី ដែលត្រូវការចាំបាច់សម្រាប់រាងកាយធ្លាក់ចុះ ព្រមទាំងបរិមាណអាហារ និងកាកសំណល់​ដែល​នៅ​សល់ក្នុងក្រពះ និងពោះវៀន បំលែងទៅជាជាតិខ្លាញ់វិញ។ ជាពិសេសបញ្ហានេះ កើតឡើងច្រើនចំពោះស្រ្តី បន្ទាប់​ពី​អស់រដូវ។ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ខាងផ្នែកឱសថ ឈ្មោះ ម៉ែឃើល ជេនសាន់ (MiChael Jensen) ផ្នែកអរម៉ូននៃ​គ្លីនិកម៉ាយូ (Mayo) បាននិយាយថា បើសិនជាស្រ្តីជួបបញ្ហាស្រកទម្ងន់ បន្ទាប់ពីអស់រដូវ វាអាចជាមូលហេតុ បណ្តាល​ឲ្យកើនជាតិខ្លាញ់ត្រង់ក្បាលពោះ។

២. អ្នកធ្វើការសម្រកទម្ងន់ខុសវិធីសាស្រ្ត
ជារៀងរាល់ថ្ងៃ អ្នកអាចប្រើវិធីហាត់ប្រាណមួយចំនួន ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់ ត្រង់ក្បាលពោះ ប៉ុន្តែវានៅតែ គ្មានប្រសិទ្ធភាពទៀត។ អ្នកស្រីវេជ្ជបណ្ឌិត សេនហ្គី ខាស៊ីសាប (Sangeeta Kashyap) ផ្នែកអរម៉ូននៃគ្លីនិកក្លេវេឡេន (Cleveland) បាននិយាយថា អ្នកត្រូវតែហ្វឹកហ្វឺន ដើម្បីថែរក្សាស្ថេរភាពទម្ងន់ បេះដូង និងសរសៃឈាម។ លោក ខេត ប្លាតុន (Kate Potton) ឯកទេសផ្នែកតមអាហារបាននិយាយថា ការហ្វឹកហ្វឺនបង្កើនភាពរឹងមាំផ្នែកសាច់ដុំ និង​ជួយដុតជាតិខ្លាញ់បានច្រើនជាង។ លោកបានផ្តល់អនុសាសន៏បន្ថែម ឲ្យហាត់ប្រាណពង្រឹងសាច់ដុំកំរិតមធ្យម ២៥០នាទីក្នុងមួយសប្តាហ៏ ឬហាត់ប្រាណពង្រឹងសាច់ដុំកំរិតខ្ពស់ ត្រឹម១៥០នាទី ក្នុងមួយសប្តាហ៏។

៣. ការបរិភោគអាហារវិចខ្ចប់ច្រើន
លោក ប្លាតុងបាននិយាយថា ប្រភេទអាហារវិចខ្ចប់ជាច្រើន ដូចជានំបុ័ង នំពងទា ស្ករគ្រាប់ ភេសជ្ជៈផ្អែម បង្អែម​ជា​ដើម នឹងធ្វើឲ្យបង្កើនសារធាតុខ្លាញ់ក្នុងរាងកាយ។ ម្យ៉ាងវិញទៀត ការដុះក្បាលពោះនេះ បណ្តាលឲ្យមាន​ការ​រលាក។ ការបិរភោគអាហារធម្មជាតិ ដូចជាបន្លែ និងផ្លៃឈើ នឹងបង្កើន សារធាតុអុកស៊ីតប្រឆាំងការរលាក និង​ការដោះក្បាលពោះ។ ការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ការបិរភោគផ្កាឈូករ័ត្ន និងប្រភេទខ្លាញ់ត្រីសាម៉ុង មានឥទ្ធិពលប្រឆាំងនឹងការរលាកក្នុងរាងកាយបាន។ ទោះយ៉ាងណា ការបរិភោគជាតិខ្លាញ់ខ្លាំងពេក និងបង្ក​ឲ្យ​កើន​ឡើងនៃទម្ងន់ទៅវិញ។

៤. ការហាត់ប្រាណមិនគ្រប់គ្រាន់
ការហាត់ប្រាណមិនគ្រប់គ្រាន់ ឬដិតដល់ អាចពិបាកក្នុងការដុតជាតិខ្លាញ់ក្នុងពោះ។ យោងតាមសិក្សាមួយ ដែល​ចេញផ្សាយជាសាធារណ ដោយសារព័ត៌មាន វេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា និងលំហាត់ប្រាណ បានសរសេរថា មនុស្សដែល ខិតខំហាត់ប្រាណដុតកម្តៅសាច់ដុំកំរិតខ្ពស់ មានប្រសិទ្ធិភាពខ្ពស់ ក្នុងការរំលាយជាតិខ្លាញ់ក្បាលពោះ ជាងអ្នកហាត់ប្រាណដុតកម្តៅសាច់ដុំកំរិតទាប។

៥. អ្នកកំពុងមានបញ្ហាថប់អារម្មណ៏
ការកើតឡើងនូវបញ្ហាជាច្រើន ងាយស្រួលបង្កឲ្យអ្នកកើតនូវជំងឺថប់អារម្មណ៏ ដែលងាយស្រួលកើតឡើង នៅពេល​អ្នកឈានជើង ចូលដល់វ័យកណ្តាល។ ការកើនឡើងនៃបញ្ហាផ្លូវចិត្តនេះហើយ ដែលបង្កឲ្យភាពតាន់តឹងនៃអ័រម៉ូន ក្នុងរាងកាយបង្កើនការផលិតសារជាតិខ្លាញ់ និងជំរុញការផលិតខ្លាញ់ក្នុងកោសិកា។ គឺមូលហេតុនៃការផលិត​សារ​ជាតិខ្លាញ់ខ្ពស់ ខុសប្រក្រតីនេះហើយ ដែលអាចបណ្តាលឲ្យឡើងក្បាលពោះ។

៦. ការគេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែឲ្យអ្នកមានអាយុខ្លីទេ ប៉ុន្តែវាថែមទាំង ធ្វើឲ្យឡើងខ្លាញ់ក្នុងក្បាលពោះផងដែរ។
យោងតាមការសិក្សាស្រាវជ្រាវជាច្រើន បានកំណត់ថា ការគេងល្អបំផុត គឺគេងឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ។

៧. អ្នកមានរាងមូលដូចផ្លែប៉ោម
ប្រសិនបើអ្នកជាប្រភេទមនុស្ស ដែលមានរាងមូលនៅចំកណ្តាល ត្រង់ត្រគាក និងភ្លៅ អាចបណ្តាលមកពីតំនពូជ ដែលជាហេតុបណ្តាលឲ្យធាត់ ដូចអ្វីដែលលោកវេជ្ជបណ្ឌិត ក្លាយាប (Kashyap) និយាយថា វាជារឿងមិន​អាច​ទៅ​រួច។

៨. បណ្តាលមកពីអ្នកឈឺ
បើសិនអ្នកមានកម្រិតអ័រម៉ូន testosterone ក្នុងខ្លួនរបស់អ្នក មានកំរិតខ្ពស់ ដែលជាហេតុបណ្តាលឲ្យកើតជំងឺ syndrome (PCOS) ដែលជាហេតុបណ្តាលឲ្យអ្នកមានភាពពិបាក ក្នុងការបញ្ចុះទម្ងន់។ លោកវេជ្ជបណ្ឌិត ក្លាយាប (Kashyap) បាននិយាយថា បើអ្នកមានរាងដូចផ្លែប៉ោម ហើយឡើងទម្ងន់នោះ យកល្អ អ្នកគួរតែទៅជួប ជាមួយ​វេជ្ជបណ្ឌិតរបស់អ្នកទៅប្រសើរជាង។ ម្យ៉ាងវិញទៀត វាអាចជាមូលហេតុ នៃការចាប់ផ្តើមនៃ​ជំងឺទឹកនោមផ្អែម​ផងដែរ។

៩. អ្នកគ្មានឆន្ទៈក្នុងការបញ្ចុះទម្ងន់
ការសម្រកខ្លាញ់ក្បាលពោះ មិនមែនជារឿងងាយស្រួលឡើយ ព្រោះវាត្រូវការពេលវេលា និងឆន្ទៈក្នុងការហ្វឹកហ្វឺន។ ករណីអ្នកគ្មានឆន្ទៈក្នុងហ្វឹកហាត់ទេ នោះអ្វីៗចាប់ទុកថា នឹងគ្មានប្រសិទ្ធិភាពឡើយ។ ដូចអ្វីដែលលោកវេជ្ជបណ្ឌិត ក្លាយាប (Kashyap)បាននិយាយថា បើអ្នកមានឆន្ទៈក្នុងការធ្វើការងារវា អ្នកប្រាកដជាអាចកែប្រែធម្មជាតិ នៃជីវៈ​របស់អ្នក និងកម្ចាត់ជាតិខ្លាញ់បាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...