កូន​ចិញ្ចឹម​ជាតិ​ខ្មែរ របស់​អេនជឺលីណា ជូលី ត្រៀម​ក្លាយ​ជា​«កំពូល​តារា»

អាយុត្រឹម១២ឆ្នាំ កូនចិញ្ចឹមច្បងរបស់តារាភាពយន្ដ អេជឹលីណា ជូលី (Angelina Jolie) និងប្រេត ភីត (Brad Pitt) បាន​ត្រៀមខ្លួនដើម្បីក្លាយជា«កំពូលតារា» រួចជាស្រេច។ បើគ្រាន់តែកុមារ ដែលមានដើមកំណើត​ខ្មែររូបនេះ​ចង់ក្លាយ​ខ្លួននោះ ក៏មិនគ្រប់គ្រាន់ដែរ តែក្រុមអ្នកថតរូប និងសមិទ្ធិករភាពយន្ដផ្សេងៗទៀត ទំនងជាបានបាញ់ទិសដៅ​របស់​ពួកគេរួចជាស្រេចដែរ ទៅលើកុមារាដ៏សង្ហានេះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: May 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាយុត្រឹម១២ឆ្នាំ កូនចិញ្ចឹមច្បងរបស់តារាភាពយន្ដ អេជឹលីណា ជូលី (Angelina Jolie) និងប្រេត ភីត (Brad Pitt) បាន​ត្រៀមខ្លួនដើម្បីក្លាយជា«កំពូលតារា» រួចជាស្រេច។ បើគ្រាន់តែកុមារ ដែលមានដើមកំណើត​ខ្មែររូបនេះ​ចង់ក្លាយ​ខ្លួននោះ ក៏មិនគ្រប់គ្រាន់ដែរ តែក្រុមអ្នកថតរូប និងសមិទ្ធិករភាពយន្ដផ្សេងៗទៀត ទំនងជាបានបាញ់ទិសដៅ​របស់​ពួកគេរួចជាស្រេចដែរ ទៅលើកុមារាដ៏សង្ហានេះ។


រូបកណ្ដាលពីឆ្វេងមកស្ដាំ៖ លោក ប្រេត ភីត នាងអេនជឺលីណា ជូលី និងកុមារ ម៉ាដុក។ (រូបថត momgelina.com)

-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៤
-------------------------------

តារា - នៅក្នុងពិធីសម្ភោធការបញ្ចាំងដំបូង នៃភាពយន្ដ ម៉ាលេហ្វិក (Maléfique) ដែលមានម្ដាយរបស់ខ្លួន ជាតួ​សម្ដែង​សំខាន់ផងនោះ កាលពីសប្ដាហ៍មុន នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស កុមារដើមកំណើតមកពីខេត្តបាត់ដំបង នៃប្រទេសកម្ពុជា បានបង្ហាញខ្លួន និងបានធ្វើខ្លួនដូចជាយុវជនជំទង់មួយរូប នៅចំពោះមុខម៉ាស៊ីនថតរាប់សិប។ ម៉ាដុក (Maddox) ស្លៀកពាក់ទាំងខោនិងអាវ ជាឈុតពណ៌ខ្មៅធ្វើពីស្បែក ជាមួយនឹងការចងក្រវ៉ាត់ពណ៌ក្រហម យ៉ាងស្រស់ស្អាត។ មិនត្រឹមតែសម្លៀកបំពាក់ប៉ុណ្ណោះទេ តែកុមារាដើមកំណើតខ្មែរ បានបង្ហាញម៉ូតសក់របស់ខ្លួន យ៉ាងអស្ចារ្យនោះផងទៀត បើសូម្បីតែឪពុកចិញ្ចឹមរបស់កុមារ ដែលជាកំពូលតារាភាពយន្ដ ប្រេត ភីត ឈរនៅ​ក្បែរ​នោះ ក៏អាចនឹងសុំចាញ់កូនប្រុសខ្លួនឯងនេះផង។

ម៉ាដុក ជាកូនចិញ្ចឹមទី១ ពីក្នុងចំណោមកូនទាំង៦ រាប់ទាំងកូនបង្កើត និងកូនចិញ្ចឹម របស់ដៃគូរស្នេហាចាក់​ទឹកមិន​លេច នៃតារាភាពយន្ដ អេជឹលីណា ជូលី  និងប្រេត ភីត។ កុមារារូបនេះ កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០០១ នៅ​ខេត្ត​បាត់ដំបង ជាមួយនឹងឈ្មោះដើម រ័ត្ន វិបុល ហើយបានត្រូវមណ្ឌលកុមារកំព្រាមួយ ទទួលមកបីបាច់។ អេជឹលីណា ជូលី បានសម្រេចចិត្តយកទារក រ័ត្ន វិបុល មកចិញ្ចឹម នៅពេលដែលទារករូបនេះ ទើបនឹងមានអាយុ៧ខែ ពោលគឺ​នៅ​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០០២ និងបានប្ដូរឈ្មោះកុមារមកជា ម៉ាដុក រហូតដល់សព្វថ្ងៃ។

នៅក្នុងឆ្នាំ២០០១ តារា អេជឹលីណា ជូលី បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ចំនួនពីរលើកជាប់គ្នា ម្ដងដើម្បីថត​រឿង ថម រ៉ៃដ័រ (Tomb Raider) វគ្គទី១ និងម្ដងទៀតជាមួយនឹងទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ។ នៅពេលនោះនាង ជាភរិយារបស់តារាភាពយន្ដមួយរូបទៀត លោក ប៊ៀលី ប៉ប ថនតុន (Billy Bob Thornton) តែ​បានបែកបាក់នៅពេលក្រោយមក។ ចេញពីការបែកបាក់នេះ អេជឹលីណា ជូលី ជាម្ដាយចិញ្ចឹម បានទទួល​សិទ្ធិ​ក្នុង​ការបន្តបីបាច់ កុមារ ម៉ាដុក រហូតតារាភាពយន្ដចិត្តធម៌រូបនេះ មកជួបរួមរស់ ជាមួយកំពូលតារាភាពយន្ដ របស់​ហូលីវូធដ៏សង្ហាលោក ប្រេត ភីត ដែលក្រោយមក នៅឆ្នាំ២០០៦ ក៏ទទួលខ្លួនជាឪពុកចិញ្ចឹមរបស់ កុមារ ម៉ាដុក ដែរ។

នៅពីមុខម៉ាស៊ីនថត និងនៅលើផ្ទាំងសំពត់ស កុមារ ម៉ាដុក បានសម្ដែងរួចហើយ នូវតួសម្ដែងតូចមួយ នៅក្នុង​ភាពយន្ដ World War Z ដែលមានឪពុកចិញ្ចឹមរបស់ខ្លួន លោក ប្រេត ភីត សម្ដែងជាតួឯក។ ប៉ុន្តែបើគេមើល​ពី​បំណង​របស់ឪពុកម្ដាយចិញ្ចឹម របស់ម៉ាដុក ដែលសុទ្ធសឹងជាតារាភាពយន្ដ ទទួលបានពានរង្វាន់ភាបយន្ដជាច្រើននោះ កុមារា ម៉ាដុក ទំនងជាមិនបញ្ឈប់ត្រឹមនេះទេ ជាពិសេស គេបានសង្កេតឃើញ កុមារាដើមកំណើតខ្មែឬរូបនេះ បាន​បង្ហាញមុខកាន់តែច្រើនឡើងៗ នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅពេលមានពិធីធំៗ។

តើកុមារ ម៉ាដុក នឹងបន្តមរតកសិល្បៈភាពយន្ដ ពីឪពុកម្ដាយរបស់ខ្លួនឬ? មកដល់ពេលនេះ គ្មានអ្វីគួរឲ្យសង្ស័យ​ទៀតទេ៕

សូមទស្សនារូបភាពរបស់ម៉ាដុក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...