ព្រាប សុវត្ថិ បង្ហាញ​មោទនភាព​ខណៈ​បាន​សហការ​ជា​មួយ​សហភាព​អឺរ៉ុប

«អរគុណ ហើយក៏ខ្ញុំសប្បាយរីករាយក្នុងការធ្វើការងារនេះ!» នេះជាការលើកឡើងរបស់លោក ព្រាប សុវត្តិ បន្ទាប់​ពី​លោកមានវត្តមាន នៅក្នុងកម្មវិធីអបអរខួបលើកទី ៦៤មានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍ MYTV លោកត្រូវ​បានសហការជាមួយសហភាព អឺរ៉ុប ធ្វើការនៅកម្ពុជាដើម្បីប្រយោជន៍សង្គមជាតិ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: May 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អរគុណ ហើយក៏ខ្ញុំសប្បាយរីករាយក្នុងការធ្វើការងារនេះ!» នេះជាការលើកឡើងរបស់លោក ព្រាប សុវត្តិ បន្ទាប់​ពី​លោកមានវត្តមាន នៅក្នុងកម្មវិធីអបអរខួបលើកទី ៦៤មានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍ MYTV លោកត្រូវ​បានសហការជាមួយសហភាព អឺរ៉ុប ធ្វើការនៅកម្ពុជាដើម្បីប្រយោជន៍សង្គមជាតិ។


លោក ព្រាប សុវត្ថិ ទទួលកញ្ចប់និមិត្តរូប ពីលោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូត​សហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា។ (រូបថតហ្វេសប៊ុក)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
-----------------------

តារា - លោក ព្រាប សុវត្ថិ បានបង្ហាញពីអារម្មណ៍មោទនភាពយ៉ាងខ្លាំង ខណៈដែលលោកត្រូវបាន​សហភាពអឺរ៉ុប​ជ្រើសរើស ឱ្យចូលរួមសកម្មភាពក្នុងការជួយកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយវិស័យអប់រំ លើកកំពស់សិទ្ធិមនុស្ស និងសកម្មភាពជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ ការសម្តែងអារម្មណ៍មោទនភាពនេះក្រោយពីលោក បាន​បង្ហាញវត្តមាន បកស្រាយបទចម្រៀង អបអរខួបលើកទី ៦៤ និងចូលរួមសហការ ជាមួយសហភាពអឺរ៉ុប ជាលើក​ដំបូង ដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍ MYTV ។

តាមរយៈទំព័រហ្វេសប៊ុក​ដែលមានឈ្មោះថា Preap Sovath ដែលគេជឿថាជាទំព័ររបស់តារាចម្រៀង ដែលឈរជា​តារាខ្មែរលំដាប់​កំពូលលើឆាកជាតិ និងអន្តរជាតិរូបនេះ គេឃើញមានរៀបរាប់ដោយក្តីមោទនភាពថា៖ «នេះជា​សេចក្តីរំភើបមួយ ដែលខ្ញុំ (ព្រាប សុវត្ថិ) បានចូលរួមសកម្មភាព ជាមួយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ហើយក៏​អរគុណដល់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលបានជួយកាត់បន្ថយភាពក្រីក្រ លើកស្ទួយវិស័យអប់រំ លើកកំពស់​សិទ្ឋិមនុស្ស និងសកម្មភាពជាច្រើនទៀត»។

ទំព័រនោះបានសរសេរបន្តថា៖ «នេះជាមោទនភាពមួយ ដែលយើងបានធ្វើការរួមគ្នា ក្នុងស្នាមញញឹមមួយល្អ ដើម្បី​ភាពរីក​ចំរើនក្នុងប្រទេសកម្ពុជា។ អរគុណ ហើយក៏ខ្ញុំសប្បាយរីករាយក្នុងការធ្វើការងារនេះ!»។

នេះជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានកើតឡើងម្តងទៀត ពីតារាចម្រៀងដ៏ល្បីរូបនេះ  បន្ទាប់ពីលោកទើប​នឹង​ជាប់ឈ្មោះ ក្នុងបញ្ជីប្រកួតប្រជែងរើសតារាចម្រៀងលំដាប់ពិភពលោក។ អង្គទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនស្រាបៀ​អង្គរ​រូបនេះ ត្រូវបានជ្រើសជាតំណាងឲ្យប្រទេសកម្ពុជា ចេញទៅច្រៀងឬសម្ដែងនៅក្រៅប្រទេស ជាច្រើនលើកច្រើន​សារ​មក​ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...