តុលាការ​ធម្មនុញ្ញ​ថៃ​ទម្លាក់ យីងឡាក់ ពី​នាយក​រដ្ឋមន្ត្រី ព្រោះ​រំលោភ​អំណាច

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រី​របស់​ប្រទេស នៅថ្ងៃពុធទី៧ ខែឧសភានេះបន្ទាប់ពីតុលាការនេះ បានរកឃើញថា ស្ត្រីប្រមុខដឹកនាំថៃរូបនេះ បានរំលោភ​ទៅលើការប្រើប្រាស់អំណាច។ ការសម្រេចរបស់តុលាការ បានប៉ះពាល់លោកស្រី និងសមាជិកជាច្រើន​របស់​រដ្ឋាភិបាល។ តែលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក នីវ៉ាទំរង់ ប៊ុនសុងផាយសន (Niwattumrong Boonsongpaisan) ត្រូវបានតែងតាំងឲ្យមកធ្វើជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រី​របស់​ប្រទេស នៅថ្ងៃពុធទី៧ ខែឧសភានេះបន្ទាប់ពីតុលាការនេះ បានរកឃើញថា ស្ត្រីប្រមុខដឹកនាំថៃរូបនេះ បានរំលោភ​ទៅលើការប្រើប្រាស់អំណាច។ ការសម្រេចរបស់តុលាការ បានប៉ះពាល់លោកស្រី និងសមាជិកជាច្រើន​របស់​រដ្ឋាភិបាល។ តែលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក នីវ៉ាទំរង់ ប៊ុនសុងផាយសន (Niwattumrong Boonsongpaisan) ត្រូវបានតែងតាំងឲ្យមកធ្វើជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងដោយទឹកភ្នែកថា លោកស្រីមិនលាលែងពីតំណែងទេ កាលពីប៉ុន្មានខែមុន។ (រូបថត Reuter)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
-----------------------------------

នយោបាយថៃ - លោកស្រី យីងឡាញ ស៊ីណាវ៉ាត្រា ដែលបានប្រឈមនឹងការទាមទារតវ៉ា នៅតាមដងផ្លូវ តាំងពី​ជាង៦ខែមកហើយនោះ «មិនអាចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលជាអ្នកដើមហេតុ នៅក្នុងសំនុំរឿង​នេះ​ទេ»។ នេះជាការប្រកាសសាលដីការសម្រេច របស់តុលាការធម្មនុញ្ញថៃ ពីសំណាក់ប្រធានអង្គជំនុំ លោកចៅក្រម ឆារ៉ុង អ៊ីតាចាន់ (Charoon Intachan)។

មិនមែនតែលោកស្រី យីងឡាក់ តែម្នាក់ទេ តែរដ្ឋមន្ត្រីជាច្រើនទៀត នៅក្នុងរដ្ឋាភិបាលរបស់លោកស្រី ក៏ត្រូវ​បាន​តុលាការរកឃើញដែរថា មានជាប់ពាក់ព័ន្ធនៅក្នុងសំនុំរឿងដ៏ចម្រូងចម្រាស់ ទាក់ទងនឹងការដកតំណែងប្រធាន​ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសថៃ។ អង្គជំនុំ មិនបានបញ្ជាក់ឈ្មោះក្រុមរដ្ឋមន្ត្រីទាំងនោះទេ បង្កឲ្យមាន​ការ​សង្ស័យ ពីលទ្ធភាពនៃការជំនួសតំណែងនាយករដ្ឋមន្ត្រី ដោយវីរះជនណាផ្សេង។ យ៉ាងណាក៏ដោយ តុលាការ​ធម្មនុញ្ញនេះ បានបដិសេធពីការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដោយបានលើកហេតុផលថា ខ្លួនគ្មានអំណាច​ក្នុងការធ្វើ​កិច្ចការនេះឡើយ។

រំលោភលើអំណាច

សំនុំរឿងនេះ បានជាប់ទាក់ទងនឹងការដកប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសថៃ លោក ថាវិល ភ្លេនស្រ៊ី (Thawil Pliensri) បន្ទាប់ពីការឡើងមកកាន់អំណាចជានាយករដ្ឋមន្ត្រី របស់លោកស្រី យីងឡាក់ នៅឆ្នាំ២០១១។ ប៉ុន្តែលោក ថាវីល បានត្រឡប់មកកាន់កាប់តំណែងនេះវិញ បន្ទាប់ពីមានសាលដីការសម្រេច របស់តុលាការរដ្ឋបាល នៅពេលបន្ទាប់​ក្រោយមក។

ជាមួយនឹងការសម្រេចរបស់តុលាការរដ្ឋបាលថៃនេះ ព្រឹទ្ធសមាជិកមួយក្រុម បានបន្តពាក្យបណ្ដឹងរបស់ពួកគេ ទៅ​កាន់តុលាការធម្មនុញ្ញថៃ បន្ទាប់ពីពួកគេបានរកឃើញថា ការដកចេញដាក់ចូលនេះ ត្រូវបានធ្វើដើម្បីជាភាព​ចំណេញ​នយោបាយ ទៅឲ្យគណបក្សភឿថៃ។

ប្រធានតុលការធម្មនុញ្ញ បានប្រកាសនៅថ្ងៃពុធនេះ ទៀតថា «ចៅក្រមទាំងអស់បានសម្រេចជាឯកច្ឆ័ន្ទ ថាលោកស្រី យីងឡាក់ បានរំលោភលើអំណាចជានាយករដ្ឋមន្ត្រី» ដើម្បីធ្វើការដកចេញដាក់ចូល ដោយ«ខុសច្បាប់» នូវតំណែង​ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីជាភាព«ចំណេញនយោបាយផ្ទាល់ខ្លួន»។

ក្រុមបាតុករប្រឆាំងអបអរសាទរ

មិនមានអ្វីប្លែកទេ ដែលក្រុមបាតុករប្រឆាំង បានអបអរសាទរនឹងសាលដីការសម្រេច របស់តុលាការធម្មនុញ្ញថៃនេះ។ ក្រុមអ្នកតវ៉ាទាំងនេះ បានធ្វើការចុះមកប្រឆាំងនៅតាមដងផ្លូវសឹងជារៀងរាល់ថ្ងៃ តាំងពីជាង៦ខែមកហើយ។

ការតវ៉ា​កាន់តែចុះថមថយកម្លាំង បើប្រៀបធៀបតាំងពីដំបូងទីមក ហើយបានធ្វើឲ្យមនុស្សយ៉ាងតិច២៥នាក់ ត្រូវបាន​សម្លាប់។ អ្នកតវ៉ាបានចោទប្រកាន់លោកស្រី យីងឡាក់ និងបងប្រុសរបស់លោកស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី ដែលត្រូវបានទម្លាក់ពីអំណាច ដោយរដ្ឋប្រហារមួយនៅឆ្នាំ២០០៦ ថាបានបង្កើតឲ្យមានអំពើ​ពុករលួយ​ជាប្រព័ន្ធមួយ នៅក្នុងប្រទេស។ ប៉ុន្តែក្រុមអ្នកគាំទ្ររដ្ឋាភិបាល ដែលភាគច្រើនមានអាវក្រហមនោះ បាន​បដិសេធ​ការចោទប្រកាន់ខាងលើ ហើយបានព្រមានពីការតបតរដ៏ខ្លាំងក្លាមួយរបស់ពួកគេ ក្នុងពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...