កម្មវិធី​«បង្ហាញ​ម្ហូប​អាហារ​ខ្មែរ»​ ដើម្បី​ខ្មែរ​និង​កូន​ខ្មែរ

ភ្ញៀវជាតិនិងអន្តរជាតិច្រើនកុះករ ជាច្រើនបានសម្ដែងការសប្បាយចិត្ត បន្ទាប់ពីពួកគេបាននាំគ្នាបានភ្លក្សម្ហូបអាហារ និងទិញទំនិញចុះឡើង ជាមួយនឹងការប្រគុំតន្ត្រី ដែលមានតាំងពីដើមដំបូងនៃកម្មពិធី «បង្ហាញម្ហូបអាហារខ្មែរ ប្រចាំ​ឆ្នាំ​២០១៤នេះ» រៀបចំឡើងដោយ អង្គការស្នាមញញឹមនៃកុមារ កាលពីចុងសប្ដាហ៍មុន។ សូមអានការសរសើររបស់ ពួកគាត់ នៅខាងក្រោមនេះ។
Loading...
  • ដោយ: ក. សេងហុង ដោយ ក. សេងហុង និង ស្រ៊ុន ទិត្យ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មីនា ២០១៤
  • កែប្រែចុងក្រោយ: March 31, 2014
  • ប្រធានបទ: ម្ហូប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សិល្បៈធ្វើម្ហូប - «មានអារម្មណ៏ សប្បាយរីករាយ ដែលបានភ្លក់ម្ហូបខ្មែរគ្រប់បែបយ៉ាង» នេះជាក្ដីរំភើបលើកឡើង​យ៉ាងខ្លី របស់អ្នកស្នេហាម្ហូបចំណីខ្មែរមួយរូប ឈ្មោះពិសិដ្ឋ ដែលបានមកចូលរួមក្នុងកម្មពិធី «បង្ហាញម្ហូបអាហារខ្មែរ​ប្រចាំឆ្នាំ២០១៤» រៀបចំឡើងដោយ អង្គការស្នាមញញឹមនៃកុមារ ក្នុងពហុកីឡាជាតិអូឡាំពិក។

ចំណែកអ្នកស្នេហាម្ហូបចំណីមួយរូបទៀត អ្នកស្រី ណយ ចាន់ធី ក៏បានថ្លែងយ៉ាងក្បោះក្បាយថា៖ «សប្បាយរីករាយ ដែលបានឃើញម្ហូបប្លែកៗ នៅតាមតំបន់ផ្សេងៗ ដាក់បង្ហាញ ជូនខ្មែរយើងនិងកូនខ្មែរយើង ឲ្យបានស្គាល់ម្ហូបខ្មែរ​នៅ​តាមតំបន់ មានអ្វីខ្លះដូចជាអាមុកជាដើម។ (...) ដោយសារស្រឡាញ់ម្ភូបខ្មែរ ទើបខ្ញុំមកទស្សនានៅទីនេះ។»

កម្មពិធីបង្ហាញម្ហូបអាហារ បានប្រមូលផ្តុំនូវចុងភៅ មកពីបណ្តាលខេត្តចំនួន១៨ ដើម្បីចំអិន និងបង្ហាញម្ហូប​បែប​ប្រណៃណីចំនួន៤៦មុខ និងម្ហូបអាហារនាសម័យបច្ចុប្បន្នជាច្រើនផ្សេងៗទៀត។ ក្នុងឱកាសនោះដែរ ក៏មានការ​សម្ដែង​សិល្បៈរបាំប្រពៃណី សម័យរួម​នឹង​ការលែងល្បែងប្រជាប្រិយខ្មែរ ល្បែងសម្រាប់កុមារតូចៗនិងការរាំ​កំសាន្ត​ដើម្បីអបអរសារទរការជិតចូលមកដល់ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ ។ ចំណែកការតាំង​ផលិត​ផលចំរុះ របស់បណ្តាលក្រុមហ៊ុនផ្សេងៗ ក៏ត្រូវដាក់លក់ក្នុងកម្មពិធីនេះផងដែរ។

ស្ត្រីវ័យចំណាក់ម្នាក់ទៀត ឈ្មោះ ម៉េង យឿន ក៏បានសរសើកម្មវិធីនេះដែរថា កម្មវិធីតាំងម្ហូបខ្មែរនេះ បានធ្វើឲ្យ​គាត់​ស្គាល់រសជាតិ ម្ហូបខ្មែរប្លែកមួយបែបទៀតខុសពីធម្មតា។

កម្មវិធី ដែលបានធ្វើឡើងនៅពេលយប់ ក្នងរយៈពេលពីរថ្ងៃ (ថ្ងៃទី២៨ និង២៩ ខែមីនា) នេះ ក្នុងបំណងដើម្បី​រៃ​អង្គាសថវិកា ក្នុងការគាំទ្រការអប់រំដល់កុមារក្រីក្រ និងកម្មពិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កុមារក្នុងអង្គការ​ស្នាម​ញញឹមនៃកុមារ បន្ថែមទៀត។ អតីតយុវសិស្សមួយរូប ដែលធ្លាប់រៀននៅអង្គការស្នាមញញឹមនៃកុមារ ឈ្មោះ អាន សុធារី បានអំពានាវដល់ម្ចាស់ជំនួយទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ មេត្តាជួយឧបត្ថម្ភដល់អង្គការ​ស្នាម​ញញឹម​នៃកុមារបន្ថែមទៀត ដើម្បីជួយដល់កុមារឲ្យបានបន្តការសិក្សារបស់ពួកគេ។

យ៉ាងណាក៏ដោយ ទាំងលោក ពិសិដ្ឋ ក៏ដូចជាអ្នកស្រី ម៉េង យឿន ដែរ សុទ្ធតែបានថ្លែងថា លោក និងអ្នកស្រី នឹង​នៅតែគាំទ្រកម្មពិធីនេះ ដើម្បីឧបត្ថម្ភដល់កុមារកំព្រា នៅក្នុងកម្មវិធីលើកក្រោយៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...