គ្រូ​បង្វឹក​មែនញ៉ូ​ចាស់ ការពារ​គ្រូ​បង្វឹក​ថ្មី

ទីបំផុតទៅ លោក សឺ អាឡិក ហ្វើហ្គឺសិន (Sir Alex Ferguson) អតីតគ្រូបង្វឹកដ៏មានឥទ្ធិពលនៅក្នុងពិភពបាល់ទាត់ និងបានចំណាយពេល២៧ឆ្នាំជាមួយក្លឹប មែនឆឺស្ទើរ យូណាយធីត (Manchester United) បានចេញមុខមក​ការពារ​លោក ដេវីឌ ម៉ូហ្ស (David Moyes) ថា លោក ម៉ូហ្ស គឺជាបុគ្គលតែម្នាក់គត់ ដែលអាចស្នងដំណែងរបស់គាត់បាន។ លោក ហ្វើហ្គឺសិន បាននិយាយថា «ម៉ូហ្សគ្រាន់តែត្រូវការពេលវេលា បន្ថែមច្រើនជាងនេះបន្តិច ជាមួយក្លឹប»។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: March 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីបំផុតទៅ លោក សឺ អាឡិក ហ្វើហ្គឺសិន (Sir Alex Ferguson) អតីតគ្រូបង្វឹកដ៏មានឥទ្ធិពលនៅក្នុងពិភពបាល់ទាត់ និងបានចំណាយពេល២៧ឆ្នាំជាមួយក្លឹប មែនឆឺស្ទើរ យូណាយធីត (Manchester United) បានចេញមុខមក​ការពារ​លោក ដេវីឌ ម៉ូហ្ស (David Moyes) ថា លោក ម៉ូហ្ស គឺជាបុគ្គលតែម្នាក់គត់ ដែលអាចស្នងដំណែងរបស់គាត់បាន។ លោក ហ្វើហ្គឺសិន បាននិយាយថា «ម៉ូហ្សគ្រាន់តែត្រូវការពេលវេលា បន្ថែមច្រើនជាងនេះបន្តិច ជាមួយក្លឹប»។


អតីតគ្រូបង្វឹកម៉ែនញ៉ូ លោក សឺ អាឡិក ហ្វើហ្គឺសិន នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន។ (រូបថត bleacherreport.com)

បាល់ទាត់អង់គ្លេស - លោក ម៉ូហ្ស បានចូលមកដឹកនាំក្លឹប ម៉ែនឆែស្ទើ យូណាយធីត ជំនួសគ្រូបង្វឹកចាស់ លោក ហ្វើហ្គឺសិន តាំងពីខែកក្កដា ឆ្នាំ២០១៣ ប៉ុន្ដែក្រោយមការដឹកនាំរបស់លោក ជើងខ្លាំងមួយនេះ បានប្រែក្លាយទៅ​ជា​ក្លឹបមួយដែលមិនគួរឲ្យទស្សនាទាល់តែសោះ សឹងតែនៅរាល់ពេលប្រកួត ដោយសារតែទម្រង់លេងរបស់ក្លឹប មាន​លក្ខណៈខ្សោយមែនទែនតែម្ដង។ បច្ចុប្បន្ននេះក្លឹបឈរនៅលំដាប់ទី ៧ នៃតារាង Barclays English Premier League ហើយក្លឹបបានធ្លាក់ចេញ ពីការប្រកួតដណ្ដើមពានរង្វាន់នានាក្នុងស្រុកដូចជា FA Cup និងCapital One Cup ជាដើម។ លើសពីនេះទៅទៀត គ្រូបង្វឹកថ្មីរូបនេះ បានដឹកនាំក្លឹបដ៏ល្បីឈ្មោះ ឲ្យបរាជ័យយ៉ាងជូរចត់នៅក្រោមថ្វីជើងរបស់ក្លឹប អូឡាំទីកូស (Olympiakos) ដែលក្នុងប្រវត្តិសាស្រ្ត ក្រុមនេះ មិនដែលឈ្នះក្លឹបម៉ែនញ៉ូម្ដងណាឡើយ។

លោក ហ្វើហ្គឺសិន ជឿជាក់ថាគ្រូបង្វឹកថ្មីដែលលោកបានឧទ្ទេសនាម ឲ្យមកជំនួសដំណែងរបស់​លោកក្នុងការទទួល​ខុសត្រូវ លើជោគវាសនារបស់ក្លឹបនេះ ពិតជាអាចនាំជោគជ័យឲ្យក្លឹបជាក់ជាមិនខាន គ្រាន់តែត្រូវចំណាយ​ពេល​វេលា​ច្រើនជាងនេះ ដើម្បីរៀបចំក្លឹបមួយនេះឲ្យមានភាពសមស្រប ជាមួយនឹងការដឹកនាំរបស់លោក និងក្រុមការងារ​របស់គាត់។

អតីតគ្រូបង្វឹករបស់ក្លឹបជាងបីទស្សវត្សរ៍រូបនេះ បាននិយាយប្រកបដោយការជឿជាក់ថា «មនុស្សដែលគាត់​ជ្រើស​រើស​ពិតជាមិនខុសឡើយ សូមទុកពេលវេលាខ្លះ ឲ្យគាត់រៀបចំឡើងវិញ»។ វាជារឿងធម្មតាទេ ដែលក្លឹបមួយស្ថិត​នៅក្រោមការដឹកនាំរបស់លោកអស់រយៈពេល ២៧ ឆ្នាំទៅហើយ ត្រូវការពេលវេលាច្រើន ដើម្បីឲ្យកីឡាករមាន​ភាពស៊ាំនឹងទម្រង់លេង និងការដឹកនាំថ្មី របស់គ្រូបង្វឹកថ្មី។ លោក ហ្វើហ្គឺសិន បានបន្លែមទៀតថា ក្លឹប ម៉ែនឆែស្ទើ ពិតជាមិនមានរឿងអីកើតឡើងទេ ហើលក្លឹបនឹងបន្ដភាពជោគជ័យរបស់ក្លឹប ទៅមុខទៀតជាមិនខាន៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...