ចម្រៀងកុមារ៖ យើង ខ្មែរ !

យើងខ្មែរ ស្រឡាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហ៍ប្រសប់គ្រប់យ៉ាង(ច្រៀងបន្ទរ)។
  • ដោយ: ឆេងអ៊ួ
  • កែប្រែចុងក្រោយ: July 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

(ចង្វាក់ រាំវង់)

១. យើងខ្មែរ ស្រឡាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា
តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហ៍ប្រសប់គ្រប់យ៉ាង(ច្រៀងបន្ទរ)។

២. យើងខ្មែរ មានអធ្យាស្រ័យ សណ្តោសប្រណីដល់ញាតិជិតខាង
ជីវិតយើងបានភ្លឺស្វាង (ផ្ទួន) នេះជាតំណាងដួងចិត្តមេត្រី (ច្រៀងបន្ទរ)។

៣. យើងខ្មែរ ថែជាតិពេកពន់ វាចាស្រទន់ចរិយាល្អក្រៃ
ប្រជាជួបសុខសេរី (ផ្ទួន) សីលធម៌វិន័យប្រពៃកល្យាណ (ច្រៀងបន្ទរ)។

៤. យើងខ្មែរ អំបូរអ្នកប្រាជ្ញ ព្យាយាមអង់អាចពុះពារគ្រប់ប្រាណ
នាំជាតិរុងរឿងថ្កើងថ្កាន (ផ្ទួន) គ្រប់ទីភូមិឋានសុខសាន្តរៀងអើយ (ច្រៀងបន្ទរ)៕

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី ចាន់ធី
ចម្រៀងសម្រាប់៖ ចូលរួមប្រកួត មហោស្រពចម្រៀង និង តន្ត្រីកុមារ ឆ្នាំ ២០១២ ពានរង្វាន់ក្រសួងពត៌មានលើកទី១
ច្រៀងដោយ៖ កុមារអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)
គ្រូបណ្តុះបណ្តាល៖ លោកស្រី កែវ ច័ន្ទបូរណ៍ លោក វ៉ែន សុន លោក នភ ហង្ស ផលា លោក អ៊ុំ អ៊ីវ ហួត លោកស្រី ជិន យ៉ាហន លោកស្រី ប៉ាល់ វណ្ណារីរក្ស
ផ្តល់យោបល់ឲ្យដាក់ពាក្យប្រលងដោយ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍
សម្រួលបទភ្លេងដោយលោកគ្រូ៖ ១. អ៊ុក សំអាត ២. ហុង លីណូ ៣. ញូង សារិន ៤. ឡោ ណែត ៥. ទូច សាគុន ៦. នភ ហង្ស ផលា
ថ្លែងអំណរគុណដល់អ្នកលើកទឹកចិត្ត៖ មិត្តក្នុងគេហទំព័រហ្វេសប៊ុក បុត្រ ភរិយា បងប្អូនឪពុកម្តាយ មិត្តរួមការងារ និងលោកគ្រូអ្នកគ្រូ។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments