កីឡាករ​វាយ​កូន​គោល​អូស្ដ្រាលី ជាសាន់ ដេយ៍ ក្លាយ​ជា​ជើង​ឯក​ពិភពលោក

កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី លោក ជាសាន់ ដេយ៍ (Jason Day) បាន​ទទួលពាន់រង្វាន់ដ៏ធំបំផុតសម្រាប់អាជីពរបស់ខ្លួនលោក និងបានសម្រេចនៅក្ដីបំណងរបស់ខ្លួន ក្នុងអាជីពជា​អ្នក​វាយកូនគោល ខណៈដែលលោកបានទទួលជោគជ័យ សម្រាប់ការប្រកួតកីឡាវាយកូលគោលពិភពលោក (World Golf Championships)នៅឯទីលានវាយកូនគោល ភ្នំដូរ (Dove Mountain)នៃរដ្ឋ អារីស្សូណា កាលពីថ្ងៃអាទិត្យ​ទី២២ ខែកុម្ភៈនេះ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី លោក ជាសាន់ ដេយ៍ (Jason Day) បាន​ទទួលពាន់រង្វាន់ដ៏ធំបំផុតសម្រាប់អាជីពរបស់ខ្លួនលោក និងបានសម្រេចនៅក្ដីបំណងរបស់ខ្លួន ក្នុងអាជីពជា​អ្នក​វាយកូនគោល ខណៈដែលលោកបានទទួលជោគជ័យ សម្រាប់ការប្រកួតកីឡាវាយកូលគោលពិភពលោក (World Golf Championships)នៅឯទីលានវាយកូនគោល ភ្នំដូរ (Dove Mountain)នៃរដ្ឋ អារីស្សូណា កាលពីថ្ងៃអាទិត្យ​ទី២២ ខែកុម្ភៈនេះ។


លោក ជាសាន់ ដេយ៍ កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក របស់ប្រទេសអូស្ដ្រាលី។ (រូបថត vancouversun.com)

កីឡាវាយកូនគោល - ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ឧឡារិកនេះ បានធ្វើឲ្យកីឡាករ វាយកូនគោលលំដាប់អន្ដរជាតិ របស់អូស្រ្ដាលីរូបនេះ បានទទួលជោគជ័ដោយសេចក្ដីរីករាយជាទីបំផុត ខណៈដែលកីឡាកររូបនេះ អាចវាយកូន​គោលរបស់ខ្លួនចូលរន្ធទី ២៣បាននោះ។

កីឡាករវាយកូនហ្កោលអាជីពវ័យ២៧ឆ្នាំរូបនេះ នឹងបានទទួលប្រាក់រង្វាន់រហូតដល់ ១,៥៣ លានដុល្លា សម្រាប់​ការទទួលបានជ័យជម្នះលើក នេះ ហើយរូបគេត្រូវបាន សហរដ្ឋអាមេរិក ចេញសេចក្កីប្រកាសថា និងអនុញ្ញាត ឲ្យរូបគេទៅទស្សនកិច្ចកំសាន្ដនៅសហរដ្ឋអាមេរិក រយៈកាល៣ឆ្នាំបន្ថែមទៀតក្នុងលក្ខ័ណ្ឌ (US PGA Tour)នេះ។

លើសពីនេះទៅទៀតនោះ កីឡាករវាយកូនគោលអាជីពរូបនេះ ត្រូវបានគេសង្ឃឹមនឹងជឿជាក់ថា រូបគេប្រាកដជា​អាចឈានជើងចេញពីតារាងពីភពលោក នៅលំដាប់ ១១ ហើយឡើងមក ទី៤ បន្ទាប់ពីកីឡាករលំដាប់​ពិភពលោក​ជើងចាស់ចំនួនបីរូបទៀតនោះគឺ ១- ថៃហ្កឺ វ៉ូដ (Tiger Woods) ២- អាដាំ ស្កដ (Adam Scott) និង៣- ហ៊េនរីក ស្ដេនស៊ុន (Henrik Stenson)។

ដេយ៍ បាននិយាយថា «ខ្ញុំគិតថាអ្វីដែលធំជាងគេបំផុត គឺ (អ្វីដែលខ្ញុំបានគិត) គ្រាន់តែដឹងថា តើទំហំ​ប៉ុណ្ណា​ដែល​ខ្ញុំចង់បានវា តែខ្ញុំចង់ទទួលបានជោគជ័យបែបណាតែប៉ុណ្ណោះ»។ លោកបានបន្ថែមទៀតថា «ខ្ញុំបានរក្សានៅពាន់​រង្វាន់នេះ ជាមួយនឹងខ្សែភ្នែករបស់ខ្ញុំ ជាប់រហូតកាលពីយប់ម៉ិញ។ ខ្ញុំមិនចង់ទទួលបាន​លទ្ធផលមិនល្អ​ណាមួយ​ឡើយ សម្រាប់ជីវិតរបស់ខ្ញុំ។»

គួរបញ្ជាក់ដែរថា លោក ជាសាន់ ដេយ៍ គឺជាកីឡាករវាយកូនគោលអាជីពលំដាប់អន្ដរជាតិ អូស្ដ្រាលី លោកមាន​ជំនាញវិជ្ជាជីវៈដែលជាសមាជិកនៅក្នុងក្របខ័ណ្ឌ PGA Tour របស់អាមេរិក។ លោកក៏ធ្លាប់បានទទួលលទ្ធផល​គួរឲ្យគត់សម្គាល់មួយចំនួន នៅក្នុងចំណាត់ថ្នាក់ជើងឯកផងដែរ កាលពីឆ្នាំ ២០១១ លោកបានឡើងដល់ចំណាត់​ថ្នាក់ខ្ពស់បំផុត នៃជើងឯកបីដំណាក់កាល និង U.S. Open នៅក្នុងខែ មិថុនា ២០១១ លោកបានឈានជើងក្លាយជា កីឡាករលំដាប់ពិភពលោក ជាលើកដំបូងក្នុងអាជីពរបស់លោក បន្ទាប់ពីការបញ្ចប់ការប្រកួត នៅឯ U.S. Open នោះ។ ហើយ​នៅខែកក្កដា ឆ្នាំ ២០១១ ដដែលនោះលោក ក៏បាន ឈានដល់ កម្រិត ទី៧នៃលំដាប់ពិភពលោក​ផងដែរ។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៤នេះ លោកទទួលបាន ជើងឯកលំដាប់ពិភពលោកនេះតែម្ដង (World Golf Championships)៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...