របៀប​ធ្វើ​អំណោយ​សូកូឡា ជូន​«ម្ចាស់​កំពូល​ស្នេហ៍»​របស់​អ្នក

នៅពេលអ្នកចង់បង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន ចំពោះមនុស្សជាទីស្នេហា តើអ្នកត្រូវធ្វើអ្វីខ្លះ? បើនិយាយពី​និមិត្តរូប អ្នកអាចធ្វើតាមរយៈ​ការជូនអំណោយ ផ្កាកូលាប ហៅទៅទទួលទានអាហារតែពីរនាក់ ឬពោលពាក្យ​ផ្អែម​ល្អែមជាដើម។ ប៉ុន្តែអត្ថបទនេះ នឹងបង្រៀនឲ្យអ្នកចេះធ្វើនំ ឬស្កសូកូឡាដោយផ្ទាល់ដៃ ដើម្បីធ្វើជាអំណោយយ៉ាង​ថ្លៃថ្លា ជូនម្ចាស់កំពូលស្នេហ៍របស់អ្នក។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: February 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលអ្នកចង់បង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន ចំពោះមនុស្សជាទីស្នេហា តើអ្នកត្រូវធ្វើអ្វីខ្លះ? បើនិយាយពី​និមិត្តរូប អ្នកអាចធ្វើតាមរយៈ​ការជូនអំណោយ ផ្កាកូលាប ហៅទៅទទួលទានអាហារតែពីរនាក់ ឬពោលពាក្យ​ផ្អែម​ល្អែមជាដើម។ ប៉ុន្តែអត្ថបទនេះ នឹងបង្រៀនឲ្យអ្នកចេះធ្វើនំ ឬស្កសូកូឡាដោយផ្ទាល់ដៃ ដើម្បីធ្វើជាអំណោយយ៉ាង​ថ្លៃថ្លា ជូនម្ចាស់កំពូលស្នេហ៍របស់អ្នក។


នំសូកូឡា ដែលធ្វើឆ្នៃដោយដៃ ដាក់ទម្រង់ជាបេះដូង។ (រូបថត MONOROOM.info/ D.KEO)

អំណោយស្នេហ៍ - នៅប្រទេសកម្ពុជាមិនមានកំណត់នូវប្រភេទវត្ថុណាមួយ ដើម្បីឲ្យគូរសង្សា ឬគូស្វាមីភរិយា អាច​ធ្វើអំណោយជូនគ្នានោះនៅឡើយ។ ប៉ុន្តែនៅក្នុងបុណ្យនៃក្ដីស្រឡាញ់ ដែលទើបតែកន្លងទៅថ្មីៗនេះ ការប្រើប្រាស់​អំណោយជា «ស្ករសូកូឡា» បានចាប់ផ្ដើមធ្វើជាបណ្ដើរៗហើយ នៅក្នុងចំណោមយុវជនមួយចំនួន។

ប្រសិនជាស្កសូកូឡា អាចតំណាងឲ្យភាមផ្អែមល្ហែម រវាងគ្នាកាន់តែខ្លាំងរួចហើយក៏ដោយ តែបើប្រសិនជាស្កនេះ​ជា​ស្នាដៃផ្ទាល់​របស់ម្ចាស់កំពូលស្នេហ៍ផងទៀតនោះ តើអ្នកយល់ឬទេ ថាវានឹង«ពិសេស»ដល់កម្រិតណា? ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ សូមលើកពីវិធីសាស្រ្តងាយៗចំនួន សម្រាប់ធ្វើនំឬស្ករសូកូឡា ជូនបុរសឬស្រីជាទីស្រឡាញ់របស់​អ្នក។

សំភារៈដែលត្រូវមាន

សូកូឡាដុំ, ថង់ប្លាស្ទិច, ដុំស្ករតូចៗពណ៌ចំរុះ, ប៊ិចក្រែម, ទឹកដោះគោឬទឹកសណ្តែក, ពុម្ភចាក់រូបផ្សេងៗធម្មតា ឬធ្វើ​ពី​សារធាតុអាលុយមីញូម។

របៀបធ្វើទីមួយ

- ជំហានទីមួយ៖ យកសូកូឡាដុំកាត់ជាចំរៀកតូចៗ រូចដាក់បញ្ចូលក្នុងថង់ប្លាស្ទិចចង់ម៉ាត់ឲ្យជិត។ បន្ទាប់មក ដាក់​ទឹក​ដាំឲ្យពុះ រូចចាក់ចូលក្នុងចានមួយ។ ក្រោយមកយកថង់ស្ករសូកូឡាដាក់ចូលក្នុងចានទឹកនោះ ដើម្បីឲ្យស្ករ​រលាយ។ អ្នកអាចយកស្លាបព្រា ឬវត្ថុណាមួយ រុញពីលើថង់ ដើម្បីឲ្យជាតិស្ករសូកូឡាឆាប់រលាយសព្វល្បាយ។

- ជំហានទីពីរ៖ ក្រោយពីស្ករសូកូឡាក្លាយជាវត្ថុរាវហើយ លើកវាឡើងដោយកាត់គូថថង់បន្តិច។ យកបន្ទះពុម្ភ​(ធម្មតា) ប្រភេទណាមួយ ដែលអ្នកពេញចិត្តដាក់ស្ករពណ៌ចំរុះ ចូលក្នុងបន្ទះនោះ រូចចាក់ល្បាយ ស្ករសូកូឡា​ចូល​ទៅក្នុងបន្ទះពុម្ភទាំងនោះ ទុកឲ្យត្រជាក់ជាការស្រេច។ម្យ៉ាងវិញទៀត អ្នកអាចប្រើប៊ិចក្រែមគូស​ជារូបភាពផ្សេងៗ លើដុំស្ករទាំងនោះ ដើម្បីធ្វើឲ្យសោភ័ណភាពកាន់តែស្អាត។

- ជំហានទីបី៖ ក្រោយពីសូកូឡាស្ងួតហើយ អ្នកអាចសង្កត់ស្ករទាំងនោះចេញពីបន្ទះពុម្ភ រៀបជាអំណោយជូន​មនុស្សជាទីស្រឡាញ់បាន។

របៀបធ្វើទីពីរ

- ជំហានទីមួយ៖ យកសូកូឡាដុំកាត់ជាចំរៀកតូចៗទុក បន្ទាប់មក ដាក់ទឹកសណ្តែក ឬទឹកដោះគោដាំឲ្យពុះ រួច​លើកចេញពីចង្ក្រាន ក្រោយមក ចាក់សូកូឡាចូលក្នុងទឹកសណ្តែក ឬទឹកដោះគោនោះ កូរវាឲ្យរលាយចូល គ្នាឲ្យ​សព្វសាច់ល្អ។

- ជំហានទីពីរ៖ ចាក់ល្បាយផ្សំទាំងនោះ ចូលទៅក្នុងថង់ប្លាស្ទិច ដោយចងមាត់ថង់ឲ្យជិត។ បន្ទាប់មក ចោះគូថថង់​បន្តិច ល្មមអាចចាក់សូកូឡាចេញបានស្រួល។

- ជំហានទីបី៖ យកបន្ទះពុម្ភមកចាក់ស្ករសូកូឡាផ្សំនោះ ចូលទៅតាមប្រហោងបន្ទះ មានជាតិអាលុយមីញូម​នីមួយៗ ឲ្យបានសមល្មម។ ដើម្បីកាន់តែមានសោភ័ណភាពស្អាត អ្នកអាចបន្ថែមដុំស្ករតូចៗពណ៌ចំរុះប្រភេទណាមួយ ដែល​អ្នកចូលចិត្តតុបតែងពីលើ ឬប្រើប៊ិចក្រែមពណ៌គូពីលើដុំសូកូឡាទាំងនោះ ដោយទុកត្រជាក់ជាការស្រេច៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...