អាសលេ ខូល អន់​ចិត្ត​ចង់​ចេញ​ពី​ក្រុម​តោ​ខៀវ ឆែលស៊ី?

ប្រភពពីគេហទំព័រ orange កីឡាករខ្សែការពារឆ្វេងរបស់ ឆែលស៊ី (Chelsea) ព្រមទាំងជាកីឡាករលំដាប់អន្តរជាតិ របស់អង់គ្លេស អាសលេ ខូល (Ashley Cole) បានប្រកាសថានឹងមិនទាន់ធ្វើការសម្រេចចិត្តណាមួយ ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងរបស់ខ្លួននៅក្លឹប ឆែលស៊ី នៅឡើយទេ។ កីឡាកររូបនេះ ចង់រងចាំរហូតដល់ចប់រដូវកាលនេះសិន ទើបធ្វើការសម្រេចចិត្តជា ក្រោយ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពពីគេហទំព័រ orange កីឡាករខ្សែការពារឆ្វេងរបស់ ឆែលស៊ី (Chelsea) ព្រមទាំងជាកីឡាករលំដាប់អន្តរជាតិ របស់អង់គ្លេស អាសលេ ខូល (Ashley Cole) បានប្រកាសថានឹងមិនទាន់ធ្វើការសម្រេចចិត្តណាមួយ ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងរបស់ខ្លួននៅក្លឹប ឆែលស៊ី នៅឡើយទេ។ កីឡាកររូបនេះ ចង់រងចាំរហូតដល់ចប់រដូវកាលនេះសិន ទើបធ្វើការសម្រេចចិត្តជា ក្រោយ។


កីឡាករលំដាប់អន្តរជាតិ របស់អង់គ្លេស អាសលេ ខូល។ (រូបថត mirror.co.uk)

បាល់ទាត់អង់គ្លេស - កីឡាករខ្សែគារពារវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានគេគត់សម្គាល់ឃើញថា មិនសូវបានបង្ហាញ​ខ្លួនជាជម្រើស១១ នាក់ដំបូងរបស់លោក ចូស្សេ ម៉ូរ៉េញ៉ូ (Jose Mourinho) គ្រូប​ង្វឹងរបស់ឆែលស៊ីនោះទេ បើទោះជា​ទម្រង់លេង របស់កីឡាករវ័យក្មេង សេសារ៍ អាស់ភីលីខូតា ឈានឡើងដល់កម្រិតមួយ ដែលធ្វើឲ្យគ្រូបង្វឹក ទុកចិត្ត​ព្រមទាំងផ្ដល់ឱកាសឲ្យគេច្រើន សម្រាប់ជម្រើស ១១នាក់ដំបូង ឲ្យចូលទាត់ប្រកួតនោះក៏ដោយ។

គួររម្លឹកដែរថា កិច្ចសន្យារបស់ ខូល នឹងត្រូវបញ្ចប់នៅពេលចប់រដូវកាលនេះ ជាមួយគ្នានឹងកីឡាករចាស់​វស្សា​របស់​ក្លឹប ចន ថើរី (John Terry) និងហ្វែង ឡែមផាក (Frank Lampard)។

គួរបញ្ជាក់ដែរថា ក្លឹបក៏បានដាក់សំណើរបន្ដកិច្ចសន្យា រយៈពេល ១ឆ្នាំ ជាមួយកីឡាករមានបទពិសោធន៍ខ្ពស់នៅក្នុង ព្រីមៀលីក ទាំងបីនាក់នេះរួចរាល់ផងដែរ ប៉ុន្ដែនៅឡើយរង់ចាំការសម្រេចចិត្តរបស់ពួកគេតែប៉ុណ្ណោះ។

លើសពីនេះទៅទៀតនោះ ការពន្យាពេលមិនទាន់ឆ្លើយតបទៅក្លឹបពីសំណាក់ ខូល ត្រូវបានគេសង្ស័យថា កីឡាករ​ខ្សែកាពាររូបនេះទំនងជាចង់ចាកចេញ ពីក្លឹបដើម្បីចូលរួមជាមួយក្លឹបណាមួយផ្សេង ដើម្បីរកដំណែងជម្រើសទី១ របស់ខ្លួនមកវិញ។

កន្លងមកក្លឹបហង្សក្រហម ក៏ធ្លាប់បានទាក់ទងជាមួយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះដែរ។ ក្លឹប ញ៉ូយ៉ក រ៉េដ ប៉ូល (New York Red Bulls) ដែលលេងនៅក្នុងក្របខណ្ឌ MSL របស់សហរដ្ឋអាមេរិក ក្នុងនោះក៏មានកីឡាករ ថើរី ហែនរី (Terry Henrry) អតីតខ្សែប្រយុទ្ធឆ្នើមរបស់ អាសឺណល កំពុងប្រកបអាជីពនៅទីនោះ ហើយក៏កំពុងព្យាយាម​តាម​ប្រមាញ់ កីឡាករវ័យ ខ្សែប្រយុទ្ធរូបនេះដែរ។

ទោះជាយ៉ាងណាក្ដី លោក ចូស្សេ ម៉ូរ៉េញ៉ូ  កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាករទាំង៣ ឲ្យបន្ដនៅជាមួយក្លឹបជាបន្ត​ទៅទៀត ព្រោះថានៅក្នុងក្លឹប មិនទាន់អាចអត់មានពួកគេទាំង ៣នាក់នោះបានឡើយ។ ម្យ៉ាងទៀត ដោយហេតុថា ពួកគេមានបទពិសោធន៍ច្រើនជាមួយក្លឹប ជាអ្នកនាំលេងក្នុងទីលានផងដែរ៕

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...