អាយទូនរបស់អ៊ៀបផ័ល បានមកដល់ អាស៊ីអាគ្នេយ៍

អ៊ៀបផ័ល បានពង្រីកហាងលក់ចំរៀង និងវីដេអូ នៅលើបណ្ដាញអាំងទើណែត របស់ខ្លួនមួយ ឈ្មោះថា អាយទូន មកកាន់១២ប្រទេសទៀត នៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសទាំង១២​​ ដែលក្នុងនោះរួមមាន ថៃ សាំងហ្គាពួរ កម្ពុជា និងវៀតណាម តែគេមិនបានឃើញមាន ប្រទេសចិន និងឥណ្ឌា នៅក្នុងបញ្ជីនោះទេ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ៊ៀបផ័ល បានពង្រីកហាងលក់ចំរៀង និងវីដេអូ នៅលើបណ្ដាញអាំងទើណែត របស់ខ្លួនមួយ ឈ្មោះថា អាយទូន មកកាន់១២ប្រទេសទៀត នៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសទាំង១២​​ ដែលក្នុងនោះរួមមាន ថៃ សាំងហ្គាពួរ កម្ពុជា និងវៀតណាម តែគេមិនបានឃើញមាន ប្រទេសចិន និងឥណ្ឌា នៅក្នុងបញ្ជីនោះទេ។


បណ្ដាញកម្មវិធី អាយទូន (iTunes) ដែលផ្ទុកចំរៀង និងវីដេអូរាប់លានបទ របស់ក្រុមហ៊ុនអ៊ៀបផ័ល។

បន្ថែមពីលើ បាងកក ហាណូយ ឬភ្នំពេញ អ្នកប្រើប្រាស់នៃក្រុមហ៊ុនយក្សរបស់អាមេរិក ឈ្មោះថា អ៊ៀបផ័ល (Apple)  អាចនឹងចូលទៅរកបានជាច្រើនទៀត នូវបទចំរៀង ឬវីដេអូ​ ដែលមានចំនួន ប្រមាណជាជាង ២០លានបទ ពីប្រទេសឡាវ ហ្វីលីពីន ម៉ាឡេស៊ី ហុងកុង ម៉ាកាវ តៃវ៉ាន់ ប្រ៊ុយណេ និងស្រីឡាំងកា។ រួមទាំងអស់មាន ១០ប្រទេស និង២តំបន់ មាន លក្ខណៈជារដ្ឋបាល (ហុងកុង និងម៉ាកាវ) ដែលទើបនិងដាក់បញ្ចូលតាមក្រោយ បន្ទាប់ពីប្រទេស អូស្រ្តាលី នូវែលហ្សេឡង់ និងជប៉ុន ដែលសុទ្ធសឹងជាប្រទេស ក្នុងតំបន់អាស៊ីប៉ាសីភិច ដែលក្រុមហ៊ុនយក្ស ខាងបច្ចេកវិទ្យារបស់អាមេរិកមួយនេះ បានអនុញ្ញាតិអោយដាក់លក់ នូវបទចំរៀង និងវីដេអូ នៅតាមបណ្ដាញ អាយទូន (iTunes) របស់ខ្លួន។

នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន អ៊ៀបផ័លបានអញ្ជើញ រាល់អ្នកដែលមានទេកោសល្យ សិល្បៈតាមតំបន់ទាំងឡាយ ដូចជា Andy Lau, Jay Chou ឬ Girls Generation, ក្រុម Beatles ឬ Yo Yo Ma អោយចូលមកក្នុងបណ្ដាញគេហទំព័រ អាយទូន របស់ខ្លួន។ កាសែតអាមេរិកមួយ ឈ្មោះ វ័ល ស្រ្ទីត Wall Street Journal បាននិយាយពីតំលៃរបស់បទចំរៀង ទទួលយក នឹងត្រូវបានក្រុមហ៊ុន អ៊ៀបផ័ល ដាក់កំរិតតាមតំលៃស្តង់ដារមួយ។ កាសែតបានរាយការណ៍ថា ចំរៀងមួយបទ នៅ សាំងហ្គាពូរ មានតំលៃ ១ដុល្លា ទល់នឹង ១,២៩ដុល្លា នៅអាមេរិក។ កាសែតបានបន្ថែម ដោយយោងទៅលើការសិក្សា ពីការ ប្រើប្រាស់បណ្ដាញអាំងទើណែត នៅអាស៊ីអាគ្នេយ៍ មានចំនួនពាក់កណ្ដាលហើយ ដែលបានធ្វើនៅលើម៉ាស៊ីន កំព្យូទ័រយូរដៃ របស់អ៊ៀបផ័ល។

ដូច្នេះ អ្នកដែលមានផលិតផល របស់អ៊ៀបផ័ល ដូចជា អាយផត (iPod) និងអាយហ្វូន iPhone នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងអាចរកទិញបាន នូវចំរៀងដែលខ្លួនពេញចិត្ត នៅលើបណ្ដាញ អាយទូន បើទោះជាអ្នកទាំងនោះមិនមាន មធ្យោបាយ ក្នុងការចំនាយទិញ លើអាំងទើណែតក៏ដោយ។ តែសំរាប់ប្រទេសកម្ពុជា អ្នកវិភាគបានលើកពីការព្រួយបារម្ភ ខណៈដែល ច្បាប់កម្មសិទ្ធបញ្ញា នៅក្នុងប្រទេស ដូចជាមិនមាននរណាអើពើ សោះឡើយ។ រាល់បទចំរៀង ឬវីដេអូ ដែលផលិតកម្ម ក្នុងស្រុក ឬក្រៅស្រុកបានផលិត ហើយបញ្ចេញលក់នៅថ្ងៃនេះ គេនឹងអាចទាញយក បានភ្លាម បទចំរៀង ឬវីដេអូទាំងនោះ ដែលមាដាក់នៅក្នុងបណ្ដាញអាំងទើណែត ឬផលិតផលចំលង មានដាក់លក់នៅពាសពេញទីផ្សារ ។

អ្នកវិភាគនោះ បាននិយាយអោយយោបល់ថា «ការដាក់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងបញ្ជីលក់ចំរៀង និងវីដេអូ របស់ អ៊ៀបផ័ល ដែលក្រុមហ៊ុនចំណាត់លេខមួយ ក្នុងការលក់ចំរៀង និងវីដេអូលើអាំងទើណែត ជាសញ្ញាដ៏ល្អមួយ បញ្ជាក់ថា កម្ពុជាមានភាពរីកចំរើន គួរអោយកត់សំគាល់ បើប្រៀបធៀបនឹងប្រទេសរីកចំរើន នៅជិតខាងខ្លួន។ តែបញ្ហាការអនុវត្តន៍ ច្បាប់ ដូចជាច្បាប់កម្មសិទ្ធបញ្ញា ក៏គួរត្រូវរដ្ឋាភិបាលពង្រឹងបន្ថែម ដើម្បីជាមូលដ្ឋានគ្រឹះ សំរាប់អ្នករកស៊ីទទួលទាន ក្នុង វិស័យនេះ និងជាពិសេសត្រូវលើកតំលៃ ផលិតផលសិល្បៈ ដែលនរណាៗ ក៏ត្រូវការ ដើម្បីបំពេរអារម្មណ៍ផងខ្លួន៕»

-------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...