ស៊ាំសុង បញ្ចេញ​ជា​ផ្លូវ​ការ​នូវ ទូរស័ព្ទ​ហ្គាឡាស៊ី ថេប​៣ (Lite 3G)

បន្ទាប់ពីមានការលេចចេញនូវពាក្យចចាមអារ៉ាម និងរូបរាង ក៏ដូចជាលក្ខណសម្បត្តិបច្ចេកទេស មួយចំនួនរបស់​កុំព្យូទ័របន្ទះស្ដើង ហ្គាឡាស៊ី ថេប ៣ ឡៃត៍ (Galaxy Tab3 Lite) ជាច្រើនលើកមក ពេលនេះក្រុមហ៊ុន ស៊ាំស៊ុង (Samsung) បានបញ្ចេញជាផ្លូវការ​ហើយ​ នូវកុំព្យូទ័របន្ទះស្ដើងប្រភេទមួយនេះ ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានការលេចចេញនូវពាក្យចចាមអារ៉ាម និងរូបរាង ក៏ដូចជាលក្ខណសម្បត្តិបច្ចេកទេស មួយចំនួនរបស់​កុំព្យូទ័របន្ទះស្ដើង ហ្គាឡាស៊ី ថេប ៣ ឡៃត៍ (Galaxy Tab3 Lite) ជាច្រើនលើកមក ពេលនេះក្រុមហ៊ុន ស៊ាំស៊ុង (Samsung) បានបញ្ចេញជាផ្លូវការ​ហើយ​ នូវកុំព្យូទ័របន្ទះស្ដើងប្រភេទមួយនេះ ។


កុំព្យូទ័របន្ទះស្ដើង ហ្គាឡាស៊ី ថេប ៣ ឡៃត៍ របស់ក្រុមហ៊ុន ស៊ាំស៊ុង។ (រូបថត gottabemobile.com)

បច្ចេកវិទ្យា - បើយោងតាមប្រភពពីគេហទំព័រ អេនដ្រ័យអូថូរីធី (Androidauthority) បានឲ្យដឹងថាកាល​ពីពេល​ថ្មីៗនេះក្រុមហ៊ុន ស៊ាំស៊ុង បានប្រកាសចេញ នូវកុំព្យូទ័របន្ទះស្ដើងមួយម៉ូដែលទៀត ដែលស្ថិតក្នុងស្រឡាយ ហ្គាឡាស៊ី ថេប៣ ដែរ តែវាជាម៉ូដែលមានតម្លៃទាប ដែលមានឈ្មោះថា ហ្គាឡាស៊ី ថេប ៣ ឡៃត៍ ។ ចំពោះ​លក្ខណៈ​សម្បត្តិ​បច្ចេកទេស​របស់កំព្យូទ័របន្ទះប្រភេទថ្មីនេះវិញ មានដូចខាងក្រោម៖

- វិមាត្រ 116.4 x 193.4 x 9.7mm
-ទម្ងន់ 310g (WiFi Version)
- អេក្រង់ទំហំ 7-inch
- កម្រិភាពច្បាស់ 1,024 x 600 pixels ឬ 169 ppi
- ប្រភេទ CPU Dual-core 1.2GHz
- ទំហំ RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 8 GB (អាចបន្ថែម microSD card 32 GB)
- មានបំពាក់ដោយ 3G, Wi-Fi 802.11 b/g/n/ (2.4GHz), Wi-Fi Direct, BT4.0, USB2.0, Bluetooth 4.0, GPS,.
- កាមេរ៉ាក្រោយទំហំ 2 MP
- ដំណើរការដោយ Android 4.2 Jelly Bean
- ថាមពលថ្ម 3,600mAh

សូមបញ្ជាក់ថាក្រុមហ៊ុន ស៊ាំស៊ុង  នឹងបញ្ចេញ ហ្គាឡាស៊ី ថេប ៣ ឡៃត៍នេះ ទៅលើទីផ្សារ នាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបញ្ជាក់ ពីកាលបរិច្ឆេទជាក់លាក់ និងតម្លៃនៅឡើយទេ។  ប៉ុន្តែប្រភពខាងលើ បានរំពឹងថា ក្រុមហ៊ុននឹងបញ្ចេញ ទូរស័ព្ទបន្ទះប្រភេទនេះ នៅខែកុម្ភៈខាងមុខ ដោយលក់ក្នុងតម្លៃចាប់ពី ១៣៥ ដុល្លារ រហូតដល់ ២៦៤ ដុល្លារ (តម្លៃនៅអឺរ៉ុប) ៕

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...