ចម្រៀង និងតន្ត្រីកុមារ សញ្ញាណនៃការធ្លាក់ចុះ នាពេលបច្ចុប្បន្ន

ដោយឡែក នៅកំឡុងជាងមួយទសវត្សរ៍ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង ។ ចម្រៀងនិងតន្ត្រីដែលមានលក្ខណៈអប់រំ និង បង្ហាញនូវអត្តសញ្ញាណខ្មែរ គឺមិនត្រូវបានមហាជនខ្មែរ ឲ្យតម្លៃឡើយ ។ ជាពិសេសចម្រៀងកុមារ គឺត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង ។
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: June 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកម្ពុជាត្រូវបានអ្នកនិពន្ធជាតិ និងអន្តរជាតិស្ទើរគ្រប់ជំនាន់ លោកតែងតែទទួលស្គាល់ថា ជាប្រទេសមួយដែល ល្បីល្បាញ ខាងផ្នែកសិល្បៈវប្បធម៌ច្រើនប្រភេទ ជាពិសេសផ្នែកចម្រៀងនិងតន្ត្រី រាប់តាំងពីកុមារ យុវវ័យ រហូតទៅដល់ មនុស្សចាស់ ។ ចម្រៀង និង តន្ត្រីសម័យទសវត្សរ៍ ៦០ និង ៧០ មានភាពទាក់ទាញ មិនត្រឹមតែប្រជាជនក្នុងស្រុកប៉ុណ្ណោះ ទេ សូម្បីតែជនបរទេស ក៏មានការស្ងើចសរសើរខ្មែរ ខ្លាំងណាស់ដែរ ។


ក្រុមកុមារសម្ដែងនៅក្នុងមហោស្រពចម្រៀង និងតន្ត្រីកុមារ ឆ្នាំ២០១២។ Photo: Kulrang/MONOROOM.info

ដោយឡែក នៅកំឡុងជាងមួយទសវត្សរ៍ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង ។ ចម្រៀង និងតន្ត្រីដែលមានលក្ខណៈអប់រំ និង បង្ហាញនូវអត្តសញ្ញាណខ្មែរ គឺមិនត្រូវបានមហាជនខ្មែរ ឲ្យតម្លៃឡើយ ។ ជាពិសេស ចម្រៀងកុមារ គឺត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង ។ ពេលកុមារអផ្សុក ពួកគេច្រើនលើកយកបទចម្រៀង របស់យុវជនមក ច្រៀងរាំលេងកម្សាន្ត ដែលទំនុកច្រៀង និងបទភ្លេងភាគច្រើន សុទ្ធតែចម្លងតាមលំនាំបរទេស និងបង្ហាញពីមនោសញ្ចេតនា «ស្នេហាអូនបង»ដល់កុមារ ។ ការបណ្តោយឲ្យកុមារ បន្តទទួលប្រកបដោយកំហុសឆ្គងបែបនេះ វានឹងអាចឈាននាំទៅដល់ ការបាត់បង់ ការរីកចម្រើនរបស់កុមារ ទាំងការត្រិះរិះពិចារណា​ ទាំងការអនុវត្តជាក់ស្ដែង ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ទៅអនាគត។

តាមបទសម្ភាស ក្នុងបទយកការណ៍មួយរបស់ទូរទស្សន៍ជាតិ នាឱកាសបិទមហោស្រព កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១២ កន្លងទៅនេះ លោក ឯក សំអុល នាយកប្រតិបត្តិអង្គការ តាណាម៉ាណា (Tanamana) លោកបានញ្ជាក់ថា លោកមិនអាចរក​ឃើញ ស៊ីឌីចម្រៀងកុមារ ជាភាសាខ្មែរនៅលើទីផ្សារឡើយ ។ អ្វីដែលយើងរកឃើញ គឺ ចម្រៀងកុមារជាភាសាបរទេស ដូច ជាអង់គ្លេសជាដើម។ ចំពោះសាលាឯកជនវិញ ភាគច្រើនត្រូវបានគេមើលឃើញថា មានការបណ្តុះបណ្តាលកុមារ ឬយុវជន តែទៅលើចំណេះដឹងផ្នែកតន្ត្រី និង ចម្រៀងបរទេសប៉ុណ្ណោះ ។ សម្រាប់សាលារដ្ឋវិញ នៅក្នុងកម្មវិធីសិក្សា មុខវិជ្ជាសិល្បៈ បែបខ្មែរ ត្រូវបានគេបំភ្លេចស្ទើរតែទាំងស្រុង ។

ជាក់ស្តែងនៅក្នុងកម្មវិធី មហោស្រពចម្រៀង និងតន្ត្រីកុមារ ដែលរៀបចំដោយក្រសួងពត៌មាន កន្លងទៅថ្មីៗនេះ គេពុំឃើញ សាលារដ្ឋណាមួយ បានបញ្ជូនបេក្ខជនមកចូលរួម ការប្រកួតនេះឡើយ។ បែរមកមើលវិទ្យុ និងទូរទស្សន៍មួយចំនួនវិញ កម្មវិធីសិល្បៈកម្សាន្តដូចជាចម្រៀង និង តន្ត្រីជាដើមភាគច្រើន សុទ្ធតែតន្ត្រី និង ចម្រៀងថតចម្លងតាមបរទេស។

បើសិនជាមហាជនទូទៅ នៅតែមិនព្រមចាប់ផ្តើមជួយលើកស្ទួយតន្ត្រី និង ចម្រៀងកុមារស្របតាមលំអានវប្បធម៌ខ្មែរទេ ទំពាំងដែលសុទ្ធសឹងជាអនាគត របស់កម្ពុជា នឹងបាត់បង់មោទនភាពជាតិជាខ្មែរជាក់ជាពុំខាន ។ ប្រជាជាតិមួយ ដែលមិន សូវមានពលរដ្ឋ យល់និងស្គាល់ពីមោទនភាពជាតិ វាអាចនឹងអោយប្រជាជាតិនោះ ខ្វះនូវអត្តសញ្ញាណជាជាតិមួយ ពិតប្រាកដ។

អាស្រ័យហេតុនេះ ក្រសួងអប់រំ ក្រសួងវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ អង្គការ (របស់ ឬក្រៅរដ្ឋាភិបាល ជាតិ ឬអន្តរជាតិ ទាំង ឡាយនៅប្រទេសកម្ពុជា) ក្រុមហ៊ុនឯកជន អ្នកនិពន្ធ ផលិតករ សិល្បករ រួមទាំងប្រជាជនខ្មែរទាំងក្នុង និងក្រៅ ប្រទេសផង គួរតែចូលរួមគិតគួរទាំងអស់គ្នា ដើម្បីលើកស្ទួយចម្រៀង និង តន្ត្រីកុមារឲ្យបានរស់ឡើងវិញ ព្រោះថា ចម្រៀងនិងតន្ត្រីកុមារ ពិតជាបានចូលរួមចំណែកខ្លាំងណាស់ នៅក្នុងការអប់រំ ការបណ្តុះបញ្ញា ស្មារតី កុមារឲ្យឈានទៅរកការរីកចម្រើន ស្របតាម អត្តសញ្ញាណខ្មែរ ។ ចម្រៀង និង តន្ត្រីកុមារ គឺពិតជា វត្ថុដ៏សក្តិសិទ្ធិ ក្នុងការជួយលួងលោមកុមារ ឲ្យបានជាសះស្បើយ ពីជំងឺ ផ្លូវចិត្ត និង អាចបញ្ចៀសបាន នូវរាល់សកម្មភាពអសកម្មនានា របស់កុមារនៅក្នុងសង្គម ។

------------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...