អ៊ឺរ៉ូ២០១២៖ អៀរឡង់បាក់មុខនឹងអេស្ប៉ាញ ខណៈអ៊ីតាលីស្មើ ក្រូអាស៊ី នៅសង្ស័យ

ពិន្ទុរបស់ក្រុមបាល់ទាត់ប្រទេសអេស្ប៉ាញឥឡូវនេះ បានឡើងមកនៅខ្ពស់ជាងគេ ក្នុងក្រុមជុំជំរុះ C។ រីឯអៀឡង់ ប្រកួតបាន២ដង ជាមួយនឹងលទ្ធផល បរាជ័យរាល់ដង ត្រូវគេមើលឃើញថា​ វាហាក់ដូចជាចប់រួចរាល់ហើយ សំរាប់ក្រុមអៀរឡង់ ក្នុងការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ២០១២។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 15, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីប្រកួតស្មើរ ជាមួយនឹងអ៊ីតាលី កាលពីការប្រកួតក្នុងវគ្គទីមួយ ក្រុមបាល់ទាត់ជំរើសជាតិ របស់អេស្ប៉ាញ បានត្រឡប់ មកអោយគេនិយាយ ពីខ្លួនឡើងវិញ នៅក្នុងការប្រកួតវគ្គទី២ ទល់នឹងអៀរឡង់ ជាមួយនឹងពិន្ទុនាំមុខ ៤ទល់នឹង០។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អេស្ប៉ាញ និងអៀរឡង់ / Crédit Photo: uefa.com

ការប្រកួតបានចាប់ផ្ដើមតែ ៤នាទីប៉ុណ្ណោះ កីឡាករអេស្ប៉ាញ ហ្វែរណង់ដូ តររេស (Fernando Torres) បានទាត់បាល់ បញ្ចូលសំណាញ់ទីរបស់អៀរឡង់ភ្លាម ហើយបានទទួលឯកទគ្គភាព ក្នុងការស៊ុតបញ្ចូលទីលឿនជាងគេបង្អស់ នៅក្នុងប្រវត្តិ របស់បាល់ទាត់អ៊ឺរ៉ូ។ កីឡាករអេស្ប៉ាញ ហ្វែរណង់ដូ តររេស នេះដដែល ក៏មានឱកាសបានទាត់ចូលមួយគ្រាប់ទៀត នៅនាទី ទី៧០ ក្នុងពាក់កណ្ដាលម៉ោងទីពីរ។

ប្រកួតទល់នឹង ក្រុមបាល់ទាត់មួយដែល មានខ្សែរការពារ ដ៏ស្ពឹកស្រពន់ ជាហេតុដែលធ្វើអោយអេស្ប៉ាញ មានឱកាសច្រើន យកតែមែនទែន ក្នុងការដណ្ដើមបាល់ និងស៊ុតបញ្ចូលទីរបស់គូប្រជែងជាបន្តបន្ទាប់ ដូចគេរាប់។ សូមបញ្ជាក់ថា អៀរឡង់ បានចាញ់ការប្រកួតជាមួយ ក្រូអាស៊ី កាលពីវគ្គទីមួយ ដោយពិន្ទុ ១ទល់នឹង៣។​ ការប្រកួតលើកនេះ ក្រៅតែពីឱកាសតែពីរ ដង ដែលបានកំដៅបាតដៃរបស់អ្នកចាំទីរបស់អេស្ប៉ាញ នៅនាទីទី២​ និងទី៧៥នោះ ក្រុមជំរើសជាតិរបស់ប្រទេសអៀរឡង់ គ្មានឱកាសផ្សេងអ្វីទៀតទាំងអស់ កុំថាឡើយដល់ទៅស៊ុតបញ្ចូលទី សូម្បីតែការគ្របគ្រងបាល់​ ក៏ក្រុមនេះបានធ្វើអោយ អ្នកតាមដាន ខកចិត្តជាខ្លាំងដែរ។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អេស្ប៉ាញ និងអៀរឡង់ / Crédit Photo: uefa.com

ពិន្ទុរបស់ក្រុមបាល់ទាត់ប្រទេសអេស្ប៉ាញឥឡូវនេះ បានឡើងមកនៅខ្ពស់ជាងគេ ក្នុងក្រុមជុំជំរុះ C។ រីឯក្រុមអៀរឡង់ ប្រកួត បាន ២ដង ជាមួយនឹងលទ្ធផល បរាជ័យរាល់ដង ត្រូវគេមើលឃើញថា​ វាហាក់ដូចជាចប់រួចរាល់ហើយ សំរាប់ក្រុមនេះ ក្នុង ការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ២០១២។ គឺជាក្រុមជំរើសជាតិដំបូងគេបង្អស់ ដែលគេដឹងថា បានធ្លាក់ចេញពីអ៊ឺរ៉ូ នៅឆ្នាំនេះ។

រីឯ​ ក្រូអាស៊ី ដែលមានពិន្ទុនាំមុខគេ ក្នុងវគ្គទីមួយនោះ ត្រូវបានអ៊ីតាលីទាញទំលាក់ ក្នុងការប្រកួតស្មើរមួយ នៅថ្ងៃដដែល នោះដែរ អោយមកនៅចំណាត់ថ្នាក់ទីពីរ នៅបន្ទាប់ពីអេស្ប៉ាញ។ ចំណែកឯអ៊ីតាលី ដែលប្រកួតស្មើរនឹងអេស្ប៉ាញ ក្នុងវគ្គ ទីមួយ បច្ចុប្បន្ននេះ ក៏នៅតែមាន ចំណាត់ថ្នាក់ទី៣ដដែល ហើយកំពុងតែស្ថិត នៅក្នុងភាពមិនច្បាស់លាស់មួយ សំរាប់ ការឡើងទៅប្រកួត នៅ១ភាគ៤នៃវគ្គផ្ដាច់ព្រ័ត្រ។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អ៊ីតាលី​ និងក្រូអាស៊ី/ Crédit Photo: uefa.com

ជាមួយនឹងភាពខកចិត្តជាខ្លាំង ដែលខ្លួនបានប្រកួតត្រឹមតែស្មើរ ជាមួយនឹងក្រូអាស៊ី ក្រុមជរើសជាតិអ៊ីតាលី​ឥឡូវនេះ គ្មានជំរើសអ្វីផ្សេងក្រៅតែពី ប្រកួតអោយឈ្នះ អៀរឡង់ នៅសប្ដាហ៍ក្រោយនោះទេ ហើយត្រូវយកពិន្ទុអោយបានច្រើន តាមដែលអាចធ្វើទៅបាន នៅក្នុងវគ្គជុំជំរុះទី៣នេះ។ តែទោះបីជាឈ្នះ អៀរឡង់ ហើយនេះក៏ដោយ ក៏អ៊ីតាលីត្រូវចាំមើល លទ្ធផលនៃការប្រកួត រវាងអេស្ប៉ាញ និងក្រូអាស៊ី បន្ដទៀតសិនដែរ។

ក្ដីសង្ឃឹម ក្នុងការដណ្ដើមពានរង្វាន់បានបាត់បង់ទៅហើយ តែក្រុមជំរើសជាតិ អៀរឡង់ ត្រូវរកកិត្តិយសមកដាក់អោយ ក្រុមខ្លួន យ៉ាងហោចណាស់ ក៏អោយបានខ្លះដែរ មុននឹងត្រឡប់ទៅស្រុកទេសវិញ។ កីឡាកររបស់ប្រទេសអៀរឡង់ នឹង មិនទុក អោយ អ៊ីតាលី យកខ្លួនជាឈ្នាន់ ដើម្បីទប់នឹងលទ្វផលនៃការប្រកួត របស់ពីរក្រុមផ្សេងទៀតនោះឡើយ៕


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អ៊ីតាលី​ និងក្រូអាស៊ី / Crédit Photo: uefa.com

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...