បវរកញ្ញា​វេណេហ្សុយអេឡា ជាប់​ជា​បវរ​កញ្ញា​ចក្រវាឡ​២០១៣ (Pic)

តំណែងជាបវរកញ្ញាចក្រវាឡ លើកពី៦២ឆ្នាំ២០១៣នេះ បានធ្លាក់ទៅលើនាងបវរញ្ញាមកពីប្រទេស វេណេហ្សុយអេឡា នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ (Gabriela Isler) នៅក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍ទី ០៩ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ នៅទីក្រុង​​ម៉ូស្គូ ដែលទើបនឹងទទួលរៀបចំការប្រកួតនេះជាលើកដំបូង។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណែងជាបវរកញ្ញាចក្រវាឡ លើកពី៦២ឆ្នាំ២០១៣នេះ បានធ្លាក់ទៅលើនាងបវរញ្ញាមកពីប្រទេស វេណេហ្សុយអេឡា នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ (Gabriela Isler) នៅក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍ទី ០៩ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ នៅទីក្រុង​​ម៉ូស្គូ ដែលទើបនឹងទទួលរៀបចំការប្រកួតនេះជាលើកដំបូង។


បវរកញ្ញាសកលលោកឆ្នាំមុន ឡើងមកបំពាក់ម្កុដឲ្យបវរកញ្ញាដែលជាប់តំណែងថ្មី នាងហ្គាប្រ៊ីអេឡា អ៊ីស្ល័។ (រូបថត AFP)

ប្រលងបវរកញ្ញា - ម្កុដពេជ្រ តំណាងឲ្យតំណែងជាបវរកញ្ញាចក្រវាឡឆ្នាំនេះ ត្រូវបានពាក់ទៅឲ្យបវរកញ្ញាមកពីប្រទេស​វេណេហ្សុយអេឡា អាយុ២៥ឆ្នាំ ដែលជាពិធីការិនីប្រចាំឲ្យស្ថានីយទូរទស្សន៍មួយផង ដោយបវរកញ្ញាឆ្នាំមុន នាង អូលីវៀ ខាលប៉ូ (Olivia Culpo) ដែលមានសញ្ជាតិអាមេរិកាំងនោះ។ ជាការប្រកួតប្រចាំឆ្នាំមួយដ៏ធំ រៀបចំជាលើកដំបូង នៅទីក្រុង​ម៉ូស្គូប្រទេសរ៉ូស្សី ដែលមានបេក្ខនារីចូលរួម៨៦នាក់។ នៅក្នុងចំណោមមេប្រយោគទាំងអស់ មានមេប្រយោគម្នាក់ ជាអ្នក​ចម្រៀងមួយរូប នៃក្រុម អែរ៉ូស្មីត (Aerosmith) លោក ស្ទែវេន ថាយល័រ (Steven Tyler)។

កម្មវិធីនេះ រៀបចំនៅក្នុងមហាស្រពសម្រាប់ការប្រគុំតន្ត្រីដ៏ធំមួយ កណ្ដាលទីក្រុងម៉ូស្គូ ឈ្មោះក្រូគ័ស ស៊ីធីហ័ល (Crocus City Hall) ដែលមានមនុស្សច្រើនជាង២ពាន់លាននាក់ ក្នុងពិភពលោក ទស្សនាការផ្សាយបន្តផ្ទាល់ពីទីនោះ។ ពិធីករជាតិ​អាមេរិក លោក ថូម៉ាស រ៉ូប៊ើរ (Thomas Roberts) រួមនឹងអតីតតារាចម្រៀង ស្ប៉ាយហ្គើល (Spice Girl) នាងមែលប៊ី (Mel B) បានឧទ្ទិសកម្មវិធីយប់នេះ ទៅឲ្យជនរងគ្រោះដោយព្យុះមហាសមុទ្រ នៅកោះហ្វីលីពីន។ ពិធីករនិយាយថា «សេចក្ដី​ទន្ទឺង​គិតរបស់យើងនៅជាមួយអ្នក (ជនរងគ្រោះនៅហ្វីលីពីន)។ យើងសូមឧទ្ទិស នូវផ្ទាំងទស្សនីយភាពយប់នេះ ជូនទៅ​ឲ្យ​អ្នក។»

បេក្ខនារីទាំង៨៦ បានបង្ហាញខ្លួនក្នុងឈុតដំបូង ជាសំពត់រ៉ូបពណ៌ក្រហម និងខ្មៅ មុននឹងប្ដូរទៅរកឈុតខ្លី ឬឈុតងូតទឹក។ នៅទីបញ្ចប់ មេប្រយោគបានសម្រេចជ្រើសរើសយកបេក្ខនារីតែ១៦នាក់ប៉ុណ្ណោះ មកដាក់ប្រកួតផ្ដាច់ព្រ័ត្រ។ បវរកញ្ញារ៉ូស្សី ដែលតំណាងឲ្យម្ចាស់ផ្ទះ ត្រូវបានគេជម្រុះចោលទៅពេលនោះ ដែលធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់នឹងកន្លែង ស្រែកតវ៉ាយ៉ាងទ្រហឹងអឺងអាប់៕

សូមទស្សនារូបភាព របស់បវរកញ្ញាចក្រវាឡលើកពី៦២ ជាប់តំណែងថ្មី នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ ដូចតទៅ៖

សូមទស្សនាវីដេអូ ពីការប្រកាសចុងក្រោយ និងការបំពាក់ម្កុដឲ្យបវរកញ្ញាជាប់តំណែងថ្មី៖

------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...