អ៊ែរ ឆាយណា នឹង​ភ្ជាប់​ជើង​ហោះហើរ ពី​ប៉េកាំង មក​សៀមរាប

ក្រុមហ៊ុន អ៊ែរ ឆាយណា (Air China) ឬអាកាសចរណ៍ចិន នឹងបើកឲ្យមានសេវាកម្មហោះហើរមួយ ចាប់ពីថ្ងៃទី០១ខែ​ធ្នូ​ខាងមុខនេះទៅ រវាងរដ្ឋធានីប៉េកាំង ប្រទេសចិន និងទីក្រុងសៀមរាប ដែលសម្បូរទៅដោយប្រាសាទបូរាណរបស់ខ្មែរ។ ដូច្នេះសម្រាប់អ្នកទេសចរណ៍ក្នុងពិភពលោក ដែលមានបំណងចង់ទៅទស្សនាប្រាសាទបូរាណនានា របស់អតីតរាជធានី​របស់ចក្រភពមួយនោះ គេអាចស្វែងរកសេវាកម្មហោះហើរ តាមក្រុមហ៊ុនអាកាសចរណ៍របស់ចិនបាន។
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុន អ៊ែរ ឆាយណា (Air China) ឬអាកាសចរណ៍ចិន នឹងបើកឲ្យមានសេវាកម្មហោះហើរមួយ ចាប់ពីថ្ងៃទី០១ខែ​ធ្នូ​ខាងមុខនេះទៅ រវាងរដ្ឋធានីប៉េកាំង ប្រទេសចិន និងទីក្រុងសៀមរាប ដែលសម្បូរទៅដោយប្រាសាទបូរាណរបស់ខ្មែរ។ ដូច្នេះសម្រាប់អ្នកទេសចរណ៍ក្នុងពិភពលោក ដែលមានបំណងចង់ទៅទស្សនាប្រាសាទបូរាណនានា របស់អតីតរាជធានី​របស់ចក្រភពមួយនោះ គេអាចស្វែងរកសេវាកម្មហោះហើរ តាមក្រុមហ៊ុនអាកាសចរណ៍របស់ចិនបាន។


យន្ដហោះរបស់អាកាសចរណ៍ អ៊ែរ ឆាយណា ប្រភេទប៊ូអីញ ៧៤៧ (Air China Boeing 747)។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍របស់ចិន បានផ្សាយពីដំណឹងដ៏គួរឲ្យរីករាយនេះ កាលពីថ្ងៃ​ទី៣១ខែតុលាកន្លងទៅ។ គេហទំព័របានសរសេរថា ទីរួមខេត្តសៀមរាប ជាទីក្រុងដែលនៅជិតបង្កើយនឹង​អតីត​រាជធានី​បូរាណ ដែលសម្បូរទៅដោយប្រាសាទចាស់ៗ ជាពិសេសប្រាសាទអង្គរវត្តដែលត្រូវបានគេស្គាល់ល្បីរន្ទឺពេញពិភពលោក ថាជាអច្ឆះរិយៈវត្ថុមួយ ក្នុងចំណោមអច្ឆះរិយៈវត្ថុទាំងប្រាំពីរផ្សេងទៀត។

ជាងនេះទៅទៀត ទីរួមខេត្តសៀមរាប មានលក្ខណៈដាច់ដោយឡែកមួយបើប្រៀបធៀប ទៅនឹងភាពទំនើបកម្ម ឬ​ចរាចរណ៍​វក់វី នៃរាជធានីភ្នំពេញ។ ខេត្តសៀមរាប ជាច្រកដ៏សំខាន់ សម្រាប់ឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ខ្មែរ ដែលកើត​មានជាយូរលង់ ជាពិសេសនៅក្នុងសម័យកាលនៃចក្រភពខ្មែរដ៏រុងរឿង។

មូលហេតុទាំងប៉ុន្មានខាងលើនេះហើយ ដែលទំនងជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន បានជ្រើសរើសភ្ជាប់​ការ​ហោះហើររបស់ខ្លួនមួយទៀត ដោយផ្ទាល់ពីរដ្ឋធានីប៉េកាំង ឆ្ពោះមកទីក្រុងសៀមរាប ដោយមិនចាំបាច់ឆ្លងកាត់​រាជធានី​ភ្នំពេញ ឬរាជធានីបាងកក ដូចក្នុងពេលកន្លងមក។ នៅពេញមួយខែធ្នូឆ្នាំ២០១៣ នឹងអាចមានជើងហោះហើរពីរដង ក្នុង​មួយសប្ដាហ៍ នៅថ្ងៃពុធ និងថ្ងៃអាទិត្យ។ ប៉ុន្តែ ចាប់ពីដើមឆ្នាំ២០១៤ទៅ ជើងហោះហើរ នឹងត្រូវបង្កើនឡើងរហូត​ដល់ទៅ​បួនដង ក្នុងមួយសប្ដាហ៍ នៅថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ។

អាកាសចរណ៍ចិន មានបំណងចង់បង្កើតសេវាកម្មរបស់ខ្លួន ជាច្រើនទៀតក្នុងពេលខាងមុខ ឆ្ពោះទៅកាន់រមនីយដ្ឋាន​ទេសចរណ៍​នៃប្រទេសមួយចំនួនទៀត ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍ និងបន្ថែមជើងហោះហើរកាន់តែច្រើនទៀត ទៅលើ​ជើងហោះហើរ ដែលមានស្រាប់ហើយក្នុងពេលនេះ។ ការរីកចម្រើននេះ ត្រូវបានគេមើលឃើញថា ដោយសារតែ​ប្រជាជន​ចិន ដែលមាន​លទ្ធភាពធ្វើដំណើរទៅកំសាន្ដនៅក្រៅប្រទេស មានចំនួនកាន់តែច្រើនឡើងៗ។ តាមរបាយការណ៍មួយ​ចេញផ្សាយពីពេលថ្មីៗ របស់ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ចំនួនអ្នកទេសចរណ៍ចិន ក្នុងប្រាំមួយខែដំបូង​នៃ​ឆ្នាំ២០១៣ មានចំនួនកើនឡើងខ្លាំង រហូតដណ្ដើមបានចំណាត់ថ្នាក់លេខ២ ពីប្រទេសកូរ៉េខាងត្បូង ដែលទទួល​បាន​ក្នុងសម័យកាលមុននេះ៕

--------------------------------------------------------
ដោយ៖ កេសរកូល - ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...