ឌុច លីដា សង្ឃឹម​លេច​ធ្លោ​ឡើង​វិញ ក្នុង​ខ្សែ​ភាពយន្ដ​ភាគ​ថ្មី​របស់​ស៊ីធីអិន

នាង ឌុច លីដា ដែលបានឡើងកូដខ្លាំងមួយរយៈមុននោះ ស្រាប់តែបានបាត់មុខសូន្យឈឹង នៅគ្រប់វេទិកាសិល្បៈសឹងតែ​ទាំងអស់តែម្ដង។ តែនៅពេលនេះ នាងបានត្រឡប់មកវិញ និងថែមទាំងអះអាងទៀតថា នាងកំពុងតែមានវត្តមាន​ក្នុងខ្សែ​ភាពយន្ដភាគ រឿង«សន្យាស្នេហ៍»នៅប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន នោះទៀតផង។
Loading...
  • ដោយ: សំនៀង
  • កែប្រែចុងក្រោយ: October 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង ឌុច លីដា ដែលបានឡើងកូដខ្លាំងមួយរយៈមុននោះ ស្រាប់តែបានបាត់មុខសូន្យឈឹង នៅគ្រប់វេទិកាសិល្បៈសឹងតែ​ទាំងអស់តែម្ដង។ តែនៅពេលនេះ នាងបានត្រឡប់មកវិញ និងថែមទាំងអះអាងទៀតថា នាងកំពុងតែមានវត្តមាន​ក្នុងខ្សែ​ភាពយន្ដភាគ រឿង«សន្យាស្នេហ៍»នៅប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន នោះទៀតផង។


តារាសម្ដែង នាង ឌុច លីដា ពេលចូលរួមក្នុងកម្មវិធីអាណាចក្រតារា។ (រូបថត MONOROOM.info/ Samneang)

រាជធានីភ្នំពេញ - នាង ឌុចលីដា ដែលបានទៅសម្ងំរស់នៅ ក្នុងភាពស្ងប់ស្ងាត់មួយរយៈមកនេះ បានធ្វើឲ្យគេគិតថា នាង​បានបោះបង់ចោលការសម្តែងហើយ។ តែបើតាមអ្នកដែលនៅកៀកកិតរបស់នាង បានឲ្យដឹងថា នាងមិនទាន់ដើរចេញ ពី​ទីលានសិល្បៈដែលពោពេញទៅដោយ ភាពប្រកួតប្រជែងនេះនៅឡើយទេ ព្រោះនាងនៅមានអ្នកគាំទ្រជាច្រើន និងមាន​តម្រូវការហៅនាងឲ្យសម្តែង ដូចតារាមួយចំនួនដែរ។

ឆ្លើយតបនឹងការសាកសួររបស់អ្នកការសែត ទាក់ទងនឹងវិថីដ៏ប្រទាំងប្រទើសសម្រាប់តារាម្នាក់ៗ នាងបានថ្លែងយ៉ាង​ស្រស់​ស្រាយថា តារាម្នាក់ៗមិនចេះតែល្បីមិនចេះតែឡើងកូដងាយៗទេ ទាល់តែខំតស៊ូព្យាយាម ដោយមានខ្លះប្រឹងទៅបញ្ចេញ​សមត្ថភាពប្រលងកម្មវិធីផ្សេងៗ ដើម្បីឲ្យបានតួលេខល្អ និងមានខ្លះទៀត បានប្រឡូកសិល្បៈរាប់ឆ្នាំហើយ នៅតែមិនល្បី​ឡើងកូដទៅណាសោះ ពោលគឺពឹងលើភ័ព្ទសំណាងក៏ថាបាន។

កន្លងមក ក៏លេចឮដែរថា នាងតម្កើងឬក ទទួលសម្តែងតែរឿងល្អៗ និងជាតួអង្គលេចធ្លោប៉ុណ្ណោះ ទើបត្រូវគេមើលរំលង ទោះជានាងឡើងកូដល្បីឈ្មោះ និងរូបរាងស្អាតក្តី។ ទាក់ទងនឹងការលើកឡើងថា នាងវាយឬកនេះ ត្រូវបាននាងកញ្ញា​សម្ផស្សបានរូបនេះច្រានចោល។ នាងថែមទាំងអះអាងត្រឡប់មកវិញថា  នាងនៅស្រលាញ់សិល្បៈ ហើយនាងនឹង​បង្ហាញ​រាង នៅក្នុងខ្សែរឿងភាគ«សន្យាស្នេហ៍»នៅក្នុងទូរទស្សន៍ប៉ុស្តី៍ស៊ីធីអិន ដែលនាងរំពឹងថា ពិតជាមានអ្នកគាំទ្រឡើងវិញ​មិនខាន។ នាងនិយាយថា នាងនៅមាននូវស្នាដៃថ្មីៗជាច្រើនទៀត ដែលត្រៀមបង្ហាញបងប្អូនដែលធ្លាប់គាំទ្រនាង។

តារាដែលធ្លាប់ប្រលងកម្មវិធីដើរម៉ូដរូបនេះ បានថ្លែងបញ្ជាក់ទៀតថា នាងបានសម្តែងនូវបទចម្រៀងថ្មីៗ របស់​ផលិតកម្ម​ល្បីនៅក្នុងស្រុកបានច្រើនគួរសមដែរ ហើយបទទាំងនោះថែមទាំងថតសម្តែង ជាមួយតារាចម្រៀងល្បីៗជាច្រើនដូចជា លោកខេមរៈ សិរីមន្ត លោកនីកូ និងលោកណុប បាយ៉ារិទ្ឋជាដើម ដែលសុទ្ធតែជាប្រភេទបទចំរៀងថ្មីៗ ត្រៀមចេញលក់​នៅរដូវបុណ្យធំៗ ខាងមុខនេះ។ នាងថា នាងមិនចង់ដើរថយក្រោយទេ ព្រោះសិល្បៈបើមិនមានការតស៊ូ គឺមិនល្បីឡើយ ហើយក៏មិនចេះតែអាចឡើងកូដបានស្រួលៗតាមចិត្តនោះដែរ។ ជួនកាល ត្រូវអាស្រ័យទៅលើអ្នកជួយយឹតយោង និង​ទេពកោសល្យនោះផង ទើបអាចទៅរួច។

នាងសន្យាថា នឹងព្យាយាមសម្តែងឲ្យបានច្រើនទៀត ដើម្បីឲ្យមហាជនដាក់ពិន្ទុ និងអនុញ្ញាតឲ្យនាង ធ្វើការកែលម្អ​សមត្ថភាពឲ្យកាន់តែខ្លាំង។ នាងញញឹមមិនបាត់ពីមាត់ ថានឹងមិនមានការអន់ចិត្តអីទេ ចំពោះការរិះគន់លើការសម្តែង​របស់នាង៕

-----------------------------------
ដោយ៖ សំ នៀង - ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...