ក្រុង​មូស្គូ បរាជ័យ​ក្នុង​ការ​ថ្កោល​ទោស លើ​ការ​វាយ​ប្រហារ​នៅ​ស៊ីរី

ប្រទេសរ៉ូស្ស៊ី ដែលទាមទារឲ្យកោះប្រជុំជាបន្ទាន់ នូវក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងរសៀលថ្ងៃនេះ បានទទួលបរាជ័យ ក្នុុុងការប៉ុនប៉ង ធ្វើការថ្កោលទោស ទៅលើការវាយប្រហារ  កាលពីយប់ម្សិលម៉ិញ ពីសំណាក់ប្រទេសមហាអំណាចទាំងបី អាមេរិក បារាំង និងអង់គ្លេស ទៅលើគោលដៅសំខាន់ៗមួយចំនួន  ក្នុងប្រទេសស៊ីរី។
ក្រុង​មូស្គូ បរាជ័យ​ក្នុង​ការ​ថ្កោល​ទោស លើ​ការ​វាយ​ប្រហារ​នៅ​ស៊ីរី
អង្គប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 14, 2018
  • ប្រធានបទ: សង្គ្រាមស៊ីរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហព័ន្ធរ៉ូស្ស៊ី បានប៉ុនប៉ងធ្វើការថ្កោលទោស ចំពោះការវាយប្រហារ កាលពីម្សិលម៉ិញ ពីសំណាក់ប្រទេសបស្ចឹមលោក ទៅលើគោលដៅមួយចំនួន ក្នុងប្រទេសស៊ីរី។ ការថ្កោលទោសនេះ ត្រូវបានប្រទេសមហាអំណាចមួយនេះ គ្រោងឲ្យមានការ​អនុម័ត្រ តាមរយៈក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលត្រូវបានកោះប្រជុំ ជាបន្ទាន់ នៅរសៀលថ្ងៃនេះ ដោយតំណាងអចិន្ត្រៃយ៍ នៃរដ្ឋាភិបាលរ៉ូស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ។

បញ្ហានៅត្រង់ថា រដ្ឋាភិបាលលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ដែលជាមិត្តល្អូកល្អើន ជាមួយរបបដឹកនាំលោក បាឆារ អាល់អាសាធ (Bachar al-Assad) បានទទួលបរាជ័យ នៅចំពោះការប៉ុនប៉ងខាងលើ ហើយការអនុម័ត្រ ញត្តិថ្កោលទោសមួយ មិនអាចចេញរួច ដោយសារប្រទេសរ៉ូស្ស៊ី គ្មានសម្លេងគាំទ្រគ្រប់គ្រាន់។ 

ប្រទេសដែលគាំទ្រញត្តិគាំទ្រនោះ មានបី «រ៉ូស្ស៊ី ចិន និងបូឡេវី» ខណៈប្រទេសដែលជំទាស់ មានចំនួនដល់ទៅ៩ និងប្រទេស ដែលបោះឆ្នោត អនុប្បវាត មានចំនួនបួន។ ដើម្បីឲ្យញត្តិថ្កោលទោស អាចចេញរួច ប្រទេសរ៉ូស្ស៊ី ចាំបាច់ត្រូវមានសម្លេងគាំទ្រ យ៉ាងហោចក៏៩ប្រទេស នៅក្នុងក្រុមប្រឹក្សាសន្តិសុខដែរ។

ញត្តិថ្កោលទោស មានសរសេរបង្ហាញ ពីការព្រួយបារម្ភដ៏ធំធេង ចំពោះ«ការឈ្លានពាន» ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ដែលសម្រាប់រដ្ឋាភិបាល​ក្រុង​មូស្គូ វាបាន«រំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...