ហ្គេម​បាល់​ទាត់​ហ្វីហ្វា​១៤៖ ប៊េល បង្ហាញ​ខ្លួន​លើ​គម្រប​ថ្មី​ជា​មួយ ម៉េស៊ី

កីឡាករបាល់ទាត់ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក ហ្គារែត ប៊េល (Gareth Bale) បានបង្ហាញខ្លួននៅលើគម្រប​ហ្គេម​បាល់ទាត់ ហ្វីហ្វា១៤ (Fifa 14) ជាមួយនឹងតារាឆ្នើមពិភពលោក លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដោយពាក់ឯកសណ្ឋាន​ក្រុម រៀលម៉ាឌ្រីដ (Real Madrid)។ រីឯកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ពុំមានវត្តមាននោះទេ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករបាល់ទាត់ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក ហ្គារែត ប៊េល (Gareth Bale) បានបង្ហាញខ្លួននៅលើគម្រប​ហ្គេម​បាល់ទាត់ ហ្វីហ្វា១៤ (Fifa 14) ជាមួយនឹងតារាឆ្នើមពិភពលោក លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដោយពាក់ឯកសណ្ឋាន​ក្រុម រៀលម៉ាឌ្រីដ (Real Madrid)។ រីឯកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ពុំមានវត្តមាននោះទេ។


រូបកីឡាករម៉េស៊ី និងប៊េល នៅលើគម្របនៃហ្គេមហ្វីហ្វា១៤ ដែលទើបនឹងចេញផ្សាយ។ (រូបថត MONOROOM.info)

គួរបញ្ជាក់ថា មុនផ្ទេរមកកាន់ក្រុមរៀលម៉ាឌ្រីដ ប៊េលក៏បានបង្ហាញខ្លួនលើគម្របហ្គេមហ្វីហ្វា១៤នេះរួចម្តងហើយ ប៉ុន្តែ​ពេលនោះគាត់ពាក់ឯកសណ្ឋានក្រុម ទតិនហេម (Tottenham) រីឯពេលនេះ តារាឆ្នើមវ៊ែល បានកែប្រែពាក់ឯក​សណ្ឋាន​ក្រុមថ្មីរបស់ខ្លួនវិញ។

ប៉ុន្តែមិនត្រឹមតែខុសប្លែកត្រង់ឯកសណ្ឋាននោះទេ ពោលគឺអ្នកអភិវឌ្ឍន៏ថែមទាំងកែប្រែសម្បុររបស់គាត់ផងដែរ ដោយ​មើលទៅមានសម្បុរក្រម៉ៅជាងមុន។

គម្របហ្វីហ្វា១៤ នឹងបង្ហាញខ្លួននៅលើទីផ្សារ ខណៈដែលវានឹងចេញនៅចុងខែកញ្ញានេះ ហើយវាអាចដំណើរការនៅលើ «ផ្លេស្តេសិន» (PlayStation), «អ៊ិចបក់» (Xbox) និងកុំព្យូទ័រ (PC) ផងដែរ។

ហ្គារែត ប៊េល នឹងចូលរួមជាមួយនឹងកីឡាករជើងចាស់ ដូចជា ដិននីស បឺខាំ (Dennis Bergkamp),ដេវីដ ប៊េកខាំ (David Beckham), រ៉ូណាល់ឌីញ៉ូ (Ronaldinho), ថើរី ហិនរី (Thierry Henry) និងកីឡាករ ដេលផឺរ៉ូ (Del-Piero) ជាដើម ដែលសុទ្ធ​សឹងតែធ្លាប់បង្ហាញខ្លួននៅលើទំព័រមុខ ក្នុងហ្គេមហ្វីហ្វា កាលពីឆ្នាំមុនៗ។

ប៊េល បាននិយាយថា៖ «បានក្លាយជាកីឡាករ ដែលជាប់នៅលើគម្របទំព័រមុខ នៃហ្គេមហ្វីហ្វា ជាកិត្តិយសដ៏ធំធេង​ណាស់។ ខ្ញុំគិតថា នៅពេលដែលអ្នកសម្លឹងទៅមើល កីឡាករដែលបង្ហាញខ្លួននៅលើគម្របហ្គេមកន្លងមក សុទ្ធសឹង​តែ​ជាវីរបុរស។ ហើយខ្ញុំក៏ជាអ្នកលេងហ្គេមម្នាក់ ដែលធ្លាប់មើលវីរបុរសទាំងនោះដែរ។»

គាត់បានបន្តថា៖ «ខ្ញុំតែងលួចស្រម៉ៃថា ថ្ងៃណាមួយខ្ញុំនឹងមានវត្តមាននៅក្នុងហ្គេមនោះ ហើយថែមទាំងនៅលើគម្រប​ទំព័រ​មុខទៀត។ ដូច្នេះពេលនេះ សុបិន្តរបស់ខ្ញុំ បានក្លាយជាការពិតហើយ។ ខ្ញុំរីករាយ និងរំភើបខ្លាំងណាស់ ដែលបានចូលរួម​ចំណែកដ៏សំខាន់នេះ។»

ប៊េល បានក្លាយជាកីឡាករអន្តរជាតិវ៊ែលលើកទី២ហើយ ដែលបានជាប់នៅលើគម្របទំព័រមុខក្នុងហ្គេមហ្វីហ្វា ខណៈ​ដែល​កីឡាករ រ៉ៃយ៉ាន ហ្គិក (Ryan Giggs) ជាកីឡាករវ៊ែលដំបូងគេ ដែលជាប់នៅលើគម្របហ្គេមនេះ តាំងតែពី​ឆ្នាំ២០០៣៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...