អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើនយល់ថា នយោបាយគឺជារឿងដែលគេមិនគួរប៉ះពាល់ នយោបាយ​គឺជា​«នយោបោក»ជាដើម ហើយពួកគេតែងតែនិយាយថា មនុស្សទូទៅគេមិនគួរពាក់ព័ន្ធ នឹងបញ្ហានយោបាយនោះទេ។ ប៉ុន្តែ​នៅក្នុងបរិបទសព្វថ្ងៃ មានមនុស្សច្រើនឡើងៗ កាន់តែយល់ពីបញ្ហានយោបាយ។ តែពួកគេខ្លះទៀត នៅមិនទាន់ចែក​ឲ្យ​ដាច់ស្រេចពីពាក្យនយោបាយនេះនៅឡើយ។ នោះគឺដោយសារតែ​អត្ថន័យនៃ«នយោបាយ» ទទួលបានការបកស្រាយ​ខុសៗគ្នា និងប្រែប្រួលទៅតាមរបបសង្គមដែលប្រទេសមួយប្រកាន់យក។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: September 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើនយល់ថា នយោបាយគឺជារឿងដែលគេមិនគួរប៉ះពាល់ នយោបាយ​គឺជា​«នយោបោក»ជាដើម ហើយពួកគេតែងតែនិយាយថា មនុស្សទូទៅគេមិនគួរពាក់ព័ន្ធ នឹងបញ្ហានយោបាយនោះទេ។ ប៉ុន្តែ​នៅក្នុងបរិបទសព្វថ្ងៃ មានមនុស្សច្រើនឡើងៗ កាន់តែយល់ពីបញ្ហានយោបាយ។ តែពួកគេខ្លះទៀត នៅមិនទាន់ចែក​ឲ្យ​ដាច់ស្រេចពីពាក្យនយោបាយនេះនៅឡើយ។ នោះគឺដោយសារតែ​អត្ថន័យនៃ«នយោបាយ» ទទួលបានការបកស្រាយ​ខុសៗគ្នា និងប្រែប្រួលទៅតាមរបបសង្គមដែលប្រទេសមួយប្រកាន់យក។


លោក ហ៊ុន សែន អ្នកនយោបាយខ្មែរមួយរូប ដែលបានប្រែប្រួលមិនឈប់ឈរ រាប់ចាប់តាំងពីលោក នៅជាជនកុំម្មុយនីស​បែបខ្មែរក្រហមរហូតមកសព្វថ្ងៃ។ រូបនេះថតនៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)

នៅពេលដែលគេនិយាយដល់ពាក្យថា«នយោបាយ» ឬជាភាសាអង់គ្លេសថា «Politics» ជាទូទៅមនុស្សទាំង អស់តែង​តែ​ផ្តល់និយមន័យ និងមានការយល់ឃើញខុសៗគ្នា ដោយផ្អែកទៅលើបទពិសោធន៍ និងការជួបប្រទះ ព្រមទាំងកម្រិតនៃការ​យល់ដឹងរៀងៗខ្លួន ឬអាចនិយាយបានថា អាស្រ័យលើសង្គមដែលគេកំពុងតែរស់នៅ។ ខាងក្រោមនេះ ជាការបកស្រាយ៖

អត្ថន័យនយោបាយ សម្រាប់ជនដែលរស់នៅក្នុងប្រទេសផ្តាច់ការ

សម្រាប់មនុស្សដែលបានរស់នៅ ក្រោមឥទ្ធិពលនៃប្រទេសមួយ ដែលប្រកាន់យកនូវលិទ្ធិអំណាចនិយម ឬកុម្មុយនីស​និយម ពួកគេបានយល់ឃើញថា នយោបាយគឺជារឿងផ្ដាច់មុខរបស់វណ្ណៈអ្នកគ្រប់គ្រង ឬអ្នកធំៗ ដែលត្រូវតែប្រើប្រាស់​អំណាច ដើម្បីគ្រប់គ្រង់ប្រទេស រៀបចំរបៀបរៀបរយនៅក្នុងប្រទេស និងប្រមូលធនធានដែលមាននៅក្នុងប្រទេស យក​មកធ្វើការអភិវឌ្ឍន៍។

អ្នកនៅក្រោមបង្គាប់ ពោលគឺប្រជារាស្រ្តតែម្តង ត្រូវតែស្តាប់បង្គាប់ និងប្រតិបត្តិតាមឲ្យបានតឹងរឹង​ជាទីបំផុត ព្រមទាំងច្បាប់ ដែលអ្នកដឹកនាំបានបញ្ញត្តិ ប្រសិនបើមានជនណាល្មើសនោះ ឬរំលោភបំពាន ត្រូវតែចាប់​យក​មកផ្តន្ទា ទោសជាកំហិត។ សម្តីរបស់មេដឹកនាំ គឺជាច្បាប់។ ប្រជាជននៅក្នុងសង្គមនេះយល់ថា អ្នកអាចដឹកនាំប្រទេសបាន លុះត្រាតែជននោះ ស្ថិត​នៅក្នុងវណ្ណៈអ្នកគ្របគ្រង ពោលគឺខ្សែស្រឡាយអ្នកដឹកនាំតែម្តង ទើបមានសមត្ថភាព និងការចេះដឹង អាចដឹកនាំ​ស្រុក​ទេសបាន តែចំពោះពលរដ្ឋធម្មតាវិញ មិនអាចមានគុណសម្បត្តិគ្រប់គ្រាន់ និងមិនមានការចេះដឹង អាចដឹកនាំប្រទេស​បាន​ឡើយ។

អត្ថន័យនយោបាយ សម្រាប់ជនដែលរស់នៅក្នុងប្រទេស កំពុងមានការប្រែប្រួលពីផ្ដាច់ការទៅប្រជាធិបតេយ្យ

សម្រាប់ជនដែលបានរស់នៅក្នុងប្រទេស ដែលកំពុងតែមានការប្រែប្រួលវិញ ពោលគឺផ្លាស់ប្តូរពីប្រទេសផ្តាច់ការ ឫ​អំណាចនិយម ទៅរកប្រជាធិបតេយ្យនិយម ពួកគេយល់ឃើញថា នយោបាយគឺជារឿងគ្រប់គ្រង ប្រជាជន ដោយឈរ​នៅលើឧត្តមគតិប្រជាធិបតេយ្យ។ អំណាចដឹកនាំប្រទេស កើតឡើងអំពីប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ។ តែជន​មួយ​ចំនួនទៀត ដែលនៅមិនទាន់ដាច់ស្រឡះ ពោលគឺធ្លាប់បានទទួល ការបណ្តុះបណ្តាលពីរបបអំណាចនិយមឬកុម្មុយនីស ពូកគេយល់ថា អ្នកដឹកនាំប្រទេស ទុកឲ្យអ្នកដែលស្ថិតនៅក្នុងវណ្ណៈអ្នកគ្រប់គ្រងសិនទៅ ព្រោះប្រជាពលរដ្ឋ​នៅ​មិន​ទាន់​មានការចេះដឹង នោះទេ។ តែនៅពេលដែលប្រជាពលរដ្ឋមានការចេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ប្រទេស ហើយនោះទើបពលរដ្ឋធម្មតាទាំងនោះ អាចរំកិលខ្លួនទៅដឹកនាំស្រុកទេសបាន។

អត្ថន័យនយោបាយ សម្រាប់ជនដែលធ្លាប់ទទួលរងសម្ពាធពីនយោបាយបុគ្គល

ជនមួយចំនួនទៀតយល់ថា នយោបាយជារឿងស្វែងរកអំណាច ហើយយកអំណាចទាំងនោះទៅប្រើប្រាស់ ដើម្បីតែផល​ប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ។ ការយល់បែបនេះ គឺដោយសារតែជនទាំងនោះ ធ្លាប់ ទទួលរងសម្ពាធ ពីនយោបាយបុគ្គល ហើយស្អប់ខ្ពើមនយោបាយ មិនចង់ចូលរួមប្រឡូកក្នុងឆាកនយោបាយ ទោះដោយប្រយោលឬផ្ទាល់ក៏ដោយ។ ពួកគេ​ទាំង​នោះ ជានិច្ចជាកាលព្យាយាមដកខ្លួន ចេញពីបញ្ហានយោបាយនេះជានិច្ច រហូតដល់មានអ្នកខ្លះយល់ថា រឿងនយោបាយ​ជារឿងស្មោគគ្រោក ជារឿងដណ្ណើមផល ប្រយោជន៍គ្នាដោយគ្មានខ្លាចរអារ ដើម្បីតែផលប្រយោជន៍របស់ខ្លួន ដើម្បីតែ​អំណាចរបស់ខ្លួន បក្សពួកខ្លួន ហើយអ្នកនយោបាយហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ក្នុងគោលបំណងបន្តុះបង្ហាប់ បរិហារ មូលបង្កាច់ ចំពោះ គូរប្រកួតប្រប្រជែងរបស់ខ្លូនឲ្យខាងបង់ ខូចកិត្តិយស ជាដើម។ ដូច្នេះពួកគេយល់ឃើញថា មនុស្ស​ដែល​ល្អ ដែលត្រឹមត្រូវមិនគួរយកខ្លួន ទៅបៀតនឹងបញ្ហានយោបាយនោះទេ ព្រោះវានាំឲ្យមានទុក្ខទោស ខូចកិត្តិយស់ខ្លួនឯង និង គ្រួសារតែប៉ុណ្ណោះ។

អត្ថន័យនយោបាយ សម្រាប់ជនដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យ

សម្រាប់ជនដែលបានរស់នៅក្រោមឥទ្ធិពល នៃប្រទេសដែលប្រកាន់យកនូវរបបប្រជាធិបតេយ្យវិញ ពួកគេយល់ថា នយោបាយ គឺជារឿងរបស់ប្រជាពលរដ្ឋទំាងមូល អំណាចនយោបាយគឺជាអំណាចរបស់ ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ គឺជាម្ចាស់អំណាចអធិបតេយ្យយ៉ាងពិតប្រាកដ ហើយអ្នកដែលកំពុងប្រើប្រាស់ អំណាចនយោបាយ គឺជាអ្នកដែល​ទទួល​សិទ្ធិ ឬការជឿទុកចិត្តពីពលរដ្ឋតែប៉ុណ្ណោះ។ ការប្រើប្រាស់ អំណាចនយោបាយ ត្រូវធ្វើឡើងស្រប​ទៅ​តាមសេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹង ផលប្រយោជន៍ពលរដ្ឋ។ ប្រជាពលរដ្ឋមានសិទ្ធិអំណាចធំបំផុត ក្នុងការកំណត់ ឬដកហូតដំណែងអ្នកដឹកនាំ។ ការយល់របស់ពលរដ្ឋបែបនេះ វាជាកត្តាធ្វើឲ្យពលរដ្ឋមានភាពទទួលខុសត្រូវ មានតួនាទី និង មានការចូលរួមចំណែកក្នុងសកម្មភាពនយោបាយយ៉ាងសកម្ម តាមដាននិងត្រូតពិនិត្យមើលអ្នកដឹកនាំ ដែល​ខ្លូន​ផ្តល់​សិទ្ធិអំណាចឲ្យ ថាតើបានអនុវត្តបានត្រឹមត្រូវតាមទឹកចិត្តពលរដ្ឋដែរ ឬយ៉ាងណា។

សូមអ្នកចោទសួរខ្លួនអ្នកថា «ឆ្លងតាមការអានអត្ថបទខាងលើ តើអ្នកជាពលរដ្ឋស្ថិតនៅក្នុងសង្គមបែបណា ហើយ​មាន​ការ​យល់ឃើញ យ៉ាងណាចំពោះពាក្យថា នយោបាយនេះ? តើកម្ពុជាជាប្រទេស ដែលប្រកាន់របបគ្រប់គ្រងបែបណា ?»

(សូមរងចាំអានបន្តទៀត៖ យើងនឹងលើកយកទស្សនរបស់អ្នកធំៗ មានលោក ផ្លាតុង និងអារីស្តួតជាដើម នៅក្នុង​អត្ថន័យ​នយោបាយនេះ មកជម្រាបជូន ក្នុងអត្ថបទលើកក្រោយ)

---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...