ម៉ែនញូ៖ ណានី បន្ត​​កិច្ច​​សន្យា​​ថ្មី ៥​​ឆ្នាំ​​ទៀត

Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើស្លាបក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ណានី (Nani) បានបន្តចុះកិច្ចសន្យា ៥ឆ្នាំទៀត ដែលមានន័យថា គាត់នឹងនៅជាមួយក្លិបបន្តរហូតដល់ ខែមិថុនា ឆ្នាំ២០១៨។


កីឡាករទាល់បាត់ ណានី

ណានី វ័យ២៦ឆ្នាំ រកគ្រាប់បាល់បញ្ចូលទីបាន ៤០គ្រាប់ ក្នុងការប្រកួត ២១៧លើក គិតចាប់ពីគាត់មកចូលរួមជាមួយ​នឹង​ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League champions) ពីក្រុម ស្ពតធីង លីសបុន (Sporting Lisbon) កាលពី​ឆ្នាំ២០០៧។

គាត់បាននិយាយថា៖ «ការលេងឲ្យក្រុមម៉ែនញូ ជាបទពិសោធន៏ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ នៅពេលដែលខ្ញុំមកដល់ក្លិប ខ្ញុំមិនដែលស្រម៉ៃថា នឹងទទួលបានជោគជ័យដូចនេះទេ។»

កន្លងទៅថ្មីៗនេះ ធ្លាប់មានពាក្យចចាមអារ៉ាមថា កីឡាករអន្តរជាតិព័រទុយហ្គាល់ អាចនឹងចាកចេញ បន្ទាប់ពីបានចូល​លេង​ត្រឹមតែ ៧ប្រកួតតែប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌព្រីមែលីក កាលពីរដូវកាល ២០១២/១៣។

ទោះបីជាអវត្តមានជាច្រើនប្រកួតក្នុងការប្រកួតមិត្តភាព ដោយសារតែមានបញ្ហារបួសច្រមុះក៏ដោយ ក៏ណានី បានបង្ហាញ​ឲ្យគ្រូបង្វឹកថ្មី លោក ដេវីដ ម៉យ (David Moyes) ឃើញថា គាត់នៅតែស្រលាញ់ក្រុម ហើយគាត់នឹងមិនទៅណានោះទេ បន្ទាប់ពីចុះកិច្ចសន្យាមួយនេះ។

លោក ដេវីដ ម៉យ បាននិយាយថា៖ «ខ្ញុំរីករាយណាស់ ដែលណានី ព្រមបន្តកិច្ចសន្យា៥ឆ្នាំជាមួយពួកយើងទៀត។ គាត់​មានសមត្ថភាព និងបទពិសោធន៏ដ៏អស្ចារ្យ ស្ថិតក្នុងវ័យ ២៦ឆ្នាំនេះ។ ខ្ញុំរីករាយពេលឃើញគាត់ មានការហ្វឹកហាត់បានល្អ ហើយខ្ញុំនឹងរីករាយ ក្នុងការធ្វើការជាមួយគាត់ ជាច្រើនឆ្នាំទៅមុខទៀត។»

ណានី បានចូលលេងនៅចុងម៉ោង កំឡុងពេលប្រកួតចាញ់ក្រុមលីវើភូល (Liverpool) ១-០ កាលពីថ្ងៃអាទិត្យ ហើយក៏​ជាការប្រកួតផ្លូវការដំបូងបង្អស់របស់គាត់ដែរ សម្រាប់គ្រូបង្វឹក ដេវីដ ម៉យ។

គាត់បាននិយាយថា៖ «ខ្ញុំរីករាយណាស់ ដែលគ្រូបង្វឹកថ្មី បានផ្តល់ការយកចិត្តទុកដាក់មកលើរូបខ្ញុំ ហើយខ្ញុំនឹងរីករាយ​សហការជាមួយក្រុម ដើម្បីឲ្យទទួលបានជោគជ័យបន្តទៀត នៅក្នុងរដូវកាលនេះ។»

ប្រកួតបន្ទាប់របស់ក្រុមម៉ែនញូ នឹងត្រួវធ្វើជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៏ក្រុមភ្ញៀវសិស្សប្អូន គ្រីស្ទាល់ ផាឡែស (Crystal Palace) ក្នុងការប្រកួតព្រីមែលីក នៅថ្ងៃសៅរ៏ ទី១៤ ខែកញ្ញាខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...